ភាគ៣៧ [ ជួបគ្នាម្តងទៀត ]

178 8 0
                                    


       កម្មពិធីទាំងមូលក៏បានបញ្ចប់ អ្នកគ្រប់គ្នាក្នុងកម្មពិធីក៏ចាប់ផ្តើមចាកចេញទៅផ្ទះរៀងខ្លួន អ៊ុនប៊ីក៏ចេញមកវិញដូចគ្នាដោយមានជំនួយការរបស់នាងដើរតាមពីក្រោយ។

« អ្នកនាងចូលក្នុងឡានសិនទៅចាំខ្ញុំបើកម៉ាសុីមត្រជាក់ឲ្យ ខ្ញុំភ្លេចរបស់នៅខាងក្នុងសុំចូលទៅយកបន្តិច »
« ហឹមទៅចុះខ្ញុំនៅម្នាក់ឯងបាន » អ៊ុនប៊ីក៏បិទភ្នែកងើយក្បាលពិតនឹងពូកឡានខាងក្រោយ

« ក្រឹប » សម្លេងបើកបិទទ្វារឡានរបស់នាងតែនាងគ្មានប្រតិកម្មដដែល
« មកវិញលឿនម្ល៉េះ? »
« ... »
« ហ៊ើយ! ហត់ពេញមួយថ្ងៃហើយ សួរហើយឆ្លើយសំណួរខ្ញុំផង »  អ៊ុនប៊ីដកដង្ហើមធំ
« ... » ដោយសារតែស្ងាត់ដដែល ទើបនាងជ្រួញចិញ្ចើមហើយបើកភ្នែកឡើង ក៏បានដឹងថាអ្នកដែលចូលមកនេះមិនមែនជាជំនួយការនាងទេ តែជា ជុងគុគ កំពុងអង្គុយខាងមុខកន្លែងបញ្ជាចង្កូតបើកឡានចេញទៅ ។

« ជុងគុគ? ហេតុអីក៏ចូលមកក្នុងឡានរបស់ខ្ញុំ? »
« អង្គុយឲ្យស្ងៀមទៅក្រែងអូនហត់មែនទេ? » ជុងគុគចេញឡានទៅធ្វើឲ្យនាងភិតភ័យតែម្តងនេះគេចង់នាំនាងទៅណា

« លោកនាំខ្ញុំទៅណា ឆ្កួតទេហេ៎សឆាប់ឈប់ឡានភ្លាមណា! » ជុងគុកមិនខ្វល់បើកឡានទៅយ៉ាងព្រងើយ ធ្វើឲ្យអ៊ុនប៊ីនាងខឹងនិងប្រុសម្នាក់នេះមិនស្ទើរទេ

« ចង់លោតចុះពីលើឡានឬយ៉ាងមិច? » ជុងគុគជ្រួញចិញ្ចើមសួរនាងព្រោះនាងគិតតែទះទ្វារឡានចង់បើកចេញ ចេញមកប្រហែលជាបានឆ្ងាយដែរជុងគុគដោយសារទ្រាំនឹងសម្លេងឡូឡានាងពេកគេក៏បើកឡានទៅកៀនផ្លូវហើយសម្លឹងទៅនាង ។

« មិនបាច់ប្រឹងចង់រត់គេចព្រោះទ្វារចាក់សោរអស់ហើយ »
« លោកចង់នាំខ្ញុំទៅណា ? ហ៊ឹក...» អ៊ុនប៊ីក៏ចាប់ផ្តើមយំព្រោះពេលនេះនាងខ្លាចណាស់តាមផ្លូវស្ងាត់ងងឹតឈឹងបែបនេះទៀត ជុងគុគក៏រុលខ្លួនមកផ្នែកខាងក្រោយឡានជាមួយនាង

« ហ៊ឹក..ចេញទៅ » ជុងគុគគេដឹងថានាងខ្លាចទើបប្រុងមកអង្គុយខាងក្រោយឱបនាង តែនាងរុញគេចេញវិញ
« នៅឲ្យស្ងៀមទៅប្រយត្ន័ចាប់បោះទៅខាងក្រៅ » ជុងគុគចាប់ទាញនាងមកអង្គុយលើភ្លៅរបស់គេ តែមើលឫកពានាងចុះដូចមិនចង់ឲ្យគេប៉ះខ្លួនយ៉ាងអញ្ចឹង ទើបជុងគុគបន្ថែមកម្លាំងឱបនាង

« ខ្ញុំស្អប់លោក »
« ឈប់និយាយភ្លាមទៅ »
« ខ្ញុំស្អប់លោកខ្លាំងណាស់ឮទេ »
« បើហ៊ានតែនិយាយ១ម៉ាត់ទៀតតិចថាបងមិនបានប្រាប់ »
« ខ្ញុំស្អ..... អុប! » មិនទាន់និយាយចប់ផងជុងគុគចាប់នាងថើបតែម្តង គេបឺតជញ្ជក់បបូរមាត់នាងខ្លាំងៗ ឯអ្នកខាងក្រោមនេះព្យាយាមរុញគេចេញតែមិនបានសម្រេច រាងក្រាស់យកដៃទាញគន្លឹះពូកឡានតម្រេតទៅក្រោយហើយដាក់អ៊ុនប៊ីឲ្យនៅក្រោមទ្រូងរបស់គេ មុននឹងទម្លាក់បបូរមាត់ថើបញីញក់នាងម្តងទៀតតែក៏មានសម្លេងសុីផ្លេឡានពីក្រោយ

« តុកៗ » ខេវិនគោះកញ្ចក់ឡាន ជុងគុគក៏ដកបបូរមាត់ចេញពីនាងងាកទៅខេវិនតាមកញ្ចក់ហើយចុចបើកវា
« ចៅហ្វាយ រួចរាល់ហើយទាន »
« ល្អ » ជុងគុគញញឹមចុងមាត់ហើយងាកមកសម្លឹងរាងតូចដែលយំខ្សឹកខ្សួល

« លោកយកខ្ញុំទៅណា? លែងទៅ » ជុងគុគក៏ងើបទៅបើកទ្វារឡាន ហើយដើរមកបីនាងចេញតែនាងរុញគេចេញរហូត
« នៅឲ្យស្ងៀមសិនទៅបានទេឬក៏ចង់ឲ្យទុកចោលនៅទីនេះម្នាក់ឯង ? » អ៊ុនប៊ីក៏ក្រវីក្បាល ទើបធ្វើឲ្យជុងគុគអស់សំណើចនឹងនាងហើយក៏បីនាងទៅឡានមួយទៀតដែរមានខេវិនជាអ្នកបើកឡានឲ្យ

« នាំខ្ញុំទៅណា? »
« ទៅៗក៏ដឹងហើយ »
« ខ្ញុំមិនចង់ទៅជាមួយលោកទេ ខ្ញុំមានការងារត្រូវធ្វើនៅទីនេះ »
« ការងាររបស់អូនជារឿងរបស់អូន បងចាប់អូនមកក៏ជារឿងរបស់បង» ជុងគុគ

« ចៅហ្វាយជើងហោះហើរពេលយប់..... »
« កុំខ្វល់ច្រើនពេកចេញទៅម៉ោងណាក៏បានឲ្យតែយើងចង់ » ខេវិននិយាយមិនទាន់ចប់ផងតែត្រូវជុងគុគនិយាយកាត់មុនបាត់
« ជើងហោះហើរ? បានន័យថាមិច? » អ៊ុនប៊ីចាប់ផ្តើមច្រឡោតពេលស្តាប់ឮការសន្ទនាពួកគេ

« មិនបាច់ភ័យពេកទេធ្វើដូចកាលពីពួកយើងជាសង្សារគ្នាទៅ បងមិនចាប់សុីទេ យ៉ាងច្រើនចាប់ធ្វើប្រពន្ធតែប៉ុណ្ណឹង »

________
យើសបងជេខេ😒

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Waar verhalen tot leven komen. Ontdek het nu