ភាគ២៤ [ បងសុំទោស ]

210 4 0
                                    



     « បងគ្រាន់តែ.. អុប » អ៊ុនប៊ីក៏ទម្លាក់បបូរមាត់ថើបលើបបូរមាត់ក្រាស់តែម្តង ជុងគុគក៏តបត ស្នាមថើបគ្នាទៅវិញទៅមក ពីមួយវិនាទីទៅមួយវិនាទី ស្នាមថើបនេះកាន់តែរោលរាល រាងក្រាស់ទាញនាងឲ្យនៅក្រោមទ្រូងគេហើយក៏ដកបបូរមាត់ សម្លឹងមុខនាងមិនព្រិច

« ជុង... »
« អឹម!! » រាងក្រាស់ឱនមកជញ្ជក់បបូរមាត់នាងម្តងទៀត រកនាងនិយាយមិនទាន់ គេថើបនាងបែបផ្អែមល្ហែមធ្វើឲ្យអ្នកខាងក្រោមទោរទន់ខ្លួន លើកដៃតោងកគេយ៉ាងទំនើង ជុងគុគថើបបង្អូសពាសពេញផ្ទៃមុខរបស់នាងមិនឲ្យចន្លោះ គេពិតជាស្រឡាញ់នាងខ្លាំងណាស់ គេមិនចង់ធ្វើបែបនេះលើនាងនោះទេ តែពេលនេះគេមិនអាចបញ្ឈប់ខ្លួនឯងទាល់តែសោះ ចង់ថើបចង់ថ្នាក់ថ្នមរាងកាយរបស់ស្រីម្នាក់នេះ

« ព្រមធ្វើជារបស់បងទេ? » ជុងគុគ
« អូន.. អូនខ្លាច »
« បងសន្យានិងថ្នមអូន »

« ... » ជុងគុគមើលសភាពភិតភ័យរបស់នាងហើយក៏ដាក់ដៃអង្អែលសក់នាងថ្នម
« ពួកយើងមិនទាន់រៀនចប់មិនអាចធ្វើវាបានទេ ជុង » អ៊ុនប៊ីដាក់ដៃទប់ទ្រូងហាប់ណែនរបស់អ្នកខាងលើហើយនិយាយ ធ្វើឲ្យជុងគុគនៅស្ងៀម បញ្ឈប់គំនិតមុននេះភ្លាមៗ

« មែនហើយ...បងសុំទោសបងភ្លេចខ្លួនទៅហើយមុននេះ » ជុងគុគងើបចេញពីខ្លួននាង មុននេះបិះទៅហើយបើនាងមិនឃាត់គេទេបណ្តោយឲ្យកើតឡើងនោះចប់ទាំងពីរនាក់តែម្តង ពួកគេជាសិស្សមិនអាចធ្វើរឿងទាំងអស់នេះបានទេអ៊ុនប៊ីនាងជាស្រី ចុះបើពួកគេភ្លាត់មានកូនជាមួយគ្នាមិនចប់ទៅហើយទេ? អ្វីដែរសំខាន់ពួកគេមានឈ្មោះត្រឹមជាសង្សារ មិនមែនប្តីប្រពន្ធ

« បងខឹងនឹងអូនដែរទេ » អ៊ុនប៊ីងើបអង្គុយហើយទៅសម្លឹងជុងគុគ
« អត់ទេ បងមិនខឹងនឹងអូនទេ បងមានតែអរគុណអូនដែរដាស់សតិបងទាន់ » ជុងគុគអង្អែលក្បាលនាងថ្នមៗ
« អូនស្រឡាញ់បង »
« ហឹម ដូចគ្នាគេងទៅ » ជុងគុគទាញនាងមកឱប ហើយពួកគេក៏គេងលង់លក់ទាំងពីរនាក់បាត់ទៅ ។

     បើក្រលេកមកមើលវីននី ស៊ូជីន អីវិញពួកគេកំពុងតែភ័យរឿងបាត់អ៊ុនប៊ីមិនត្រឡប់មកកន្លែងគេងវិញ មុននេះនាងប្រាប់ថាចង់ដើរលេងតាមឆ្នេរម្នាក់ឯងតែយប់ស្មាលនេះហើយមិនទាន់ត្រឡប់មកវិញទៀតអ្វីដែរសំខាន់មេឃភ្លៀងទៀតផងនាងមិនទាន់បានរាយការណ៍ប្រាប់គ្រូទេ ។

« អ៊ុនប៊ីទៅឯណាហើយទេ ទូរសព្ទ័ក៏មិនយកទៅឲ្យយើងគិតយ៉ាងមិចទៅ ស៊ូជីន » វីននីដើរទៅដើរមកក្នុងបន្ទប់
« ពួកយើងគួរតែទៅប្រាប់ថេយ៉ុងទេ? »
« អឺៗគំនិតល្អ »

« ក្រាក »
« បងមីន? ថេយ៉ុង? » វីននីបើកទ្វារប្រុងចេញទៅតែពួកគេមកឈរទីនេះតែម្តង
« មានឃើញជុងគុគ ទេ? » ជីមីន
« បាត់ជុងគុគដែរឬ? » ស៊ូជីន
« មែនហើយមានឃើញវានៅឯណាមុននេះទេ? » ជីមីន
« មិនឃើញទេតែអ្វីដែរសំខាន់ អ៊ុនប៊ីក៏បាត់ខ្លួនដែរ » វីននី

« វីននីបាត់ខ្លួនដែរ? » ជីមីន
« អាចទេបើពួកគេនៅជាមួយគ្នា » ថេយ៉ុង
« ពួកយើងគួរតែប្រាប់គ្រូទេ? » ស៊ូជីន
« យើងថាមិនបាច់ទេបើអ៊ុនប៊ីបាត់ទៅណាជាមួយជុងគុគ ជុងគុគប្រាកដជាការពារនាងហើយ » វីននី

« ឆ្កួតទេហេ៎ស ចុះបើពួកគេមានគ្រោះថ្នាក់អ្វីនោះ » ស៊ូជីន
« បានហើយពួកយើងមិនបាច់ទាន់ប្រាប់គ្រូទេចាំព្រឹកស្អែកបើមិនទាន់ឃើញពួកគេមកទេ ចាំពួកយើងគិតទៀតបើមិនអញ្ចឹងទេ ចលាចលពេញនឹងឥឡូវហើយមេឃកំពុងតែភ្លៀងផង » ជីមីន
« ឯងនិយាយត្រូវ » ថេយ៉ុង

« ហឹមសង្ឃឹមថាពួកគេមិនអីចុះ »

_________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now