ភាគ៤១ [ យប់មិញនរណាលួចថើបបង? ]

176 9 1
                                    



« អូននឹកបងខ្លាំងណាស់ដឹងទេ »
« ជុប » អ៊ុនប៊ីអង្អែលមុខរបស់រាងក្រាស់ថ្នមៗ មុននឹងទម្លាក់បបូរមាត់ថើបថ្ងាស់ របស់គេពាក្យទាំងនេះបានត្រឹមតែបន្លឺក្នុងចិត្តប៉ុណ្ណោះនាងគ្មានភាពក្លាហានក្នុងការនិយាយមុខគេទេ។ មិនយូរនាងក៏ងើបដើរទៅបើកទូរខោអាវរបស់គេដើម្បីយកឈុតគេងចេញមក នាងមិនអាចងូតទឹកឲ្យគេបាននោះទេព្រោះគ្រាន់តែទាញឲ្យគេងផ្ងារធម្មតាសោះធ្ងន់សឹងស្លាប់ទៅហើយ ។

« ... » បន្ទាប់ពីរៀបចំខ្លួនដូរសម្លៀកបំពាក់ឲ្យគេរួចរាល់ហើយអ៊ុនប៊ីក៏ទាញភួយដណ្តប់ឲ្យគេមុននឹងចាកចេញទៅបន្ទប់របស់នាងវិញ។


ព្រឹកថ្ងៃថ្មី៚

ព្រឹកនេះអ៊ុនប៊ីក៏នៅតែក្រោកលឿនដូចរាល់ដងអាចនិយាយបានថានាងទម្លាប់ទៅហើយធម្មតាបើនៅកូរ៉េនាងគេងយូរៗណាស់ តែមកនៅទីនេះភ្លាមនាងក៏ផ្លាស់ប្តូរទម្លាប់ក្រោកពីព្រឹក អ៊ុនប៊ីដើរទៅសួនច្បារលេងម្នាក់ឯងមើលផ្ការីកស្គុះស្គាយពេញសួន ។

« ទឹងៗ » សម្លេងកណ្តឹងនៅរបងខាងមុខធ្វើឲ្យអ៊ុនប៊ីបង្វែរអារម្មណ៍សម្លឹងទៅកាន់របង ហើយក៏ដើរទៅសួរនាំអ្នកខាងមុខ ។

« សួស្តី! »
« ចា៎ស សួស្តីមានអ្វីឬ? » អ៊ុនប៊ីតបទៅគេវិញដោយសុជីវធម៍ តែក៏ចាប់អារម្មណ៍ថាស្រីម្នាក់នេះជាជនជាតិកូរ៉េព្រោះមុននេះនាងនិយាយកូរ៉េមកកាន់ខ្លួន ។

« បងជុងនៅទីនេះមែនទេ? »
« ច...ចា៎ស »
« អ្នកនាងសួររកគាត់ធ្វើអី? »
« បើកទ្វារឲ្យខ្ញុំចូលសិនទៅ » អ៊ុនប៊ីក៏បើកទ្វារឲ្យគេចូល

« ខ្ញុំជាប្អូនស្រីជីដូនមួយបងជុងណា! ឈ្មោះរេលីយ៍ បងស្រីឈ្មោះអី? »រេលីយ៍គ្រាន់តែចូលមកភ្លាមនាងក៏ណែនាំខ្លួនទៅកាន់អ៊ុនប៊ីភ្លាមៗ អ៊ុនប៊ីក៏ញញឹមដាក់នាងវិញ ព្រោះតែភាពគួរឲ្យស្រឡាញ់របស់នាង

« បងឈ្មោះអ៊ុនប៊ី រីករាយដែលបានស្គាល់ »
« ចា៎សដូចគ្នា តែថាមិចក៏ខ្ញុំមិនដែលឮឈ្មោះបងពីមុនមកសោះអ៊ីចឹង? បងត្រូវជាអីនឹងបងជុង? »
« បងជា...មិត្តភក្តិរបស់គេកាលនៅរៀន »
« ពិតមែនហ៎ស? ចឹងបានន័យថាបងមកលេងគាត់? ហីយ៉ាបងគួរឲ្យស្រឡាញ់ខ្លាំងណាស់ » រេលីយ៍ញញឹមស្រស់ដាក់អ៊ុនប៊ី

« ឯងអាយុប៉ុន្មានហើយ? »
« ខ្ញុំអាយុ 17ឆ្នាំហើយ ពេញក្រមុំហើយចា៎ស»
« ចឹងតើទើបស្រស់ស្អាតបែបនេះ » អ៊ុនប៊ីសើចនឹងចរឹកបែបកូនក្មេងរបស់រេលីយ៍ នាងមិនគួរឲ្យជឿសោះថាជុងគុកមានប្អូនស្រីគួរឲ្យស្រឡាញ់បែបនេះ។

« បងស្រីស្អាតខ្លាំងណាស់មានសង្សារឬនៅ? បើនៅខ្ញុំមានមនុស្សចង់ណែនាំ ហិហិ! »
« គឺ...មិនទាន់មានទេ » នាងនិយាយបែបទឹកមុខមិនសូវសម
« ល្អខ្លាំងណាស់ ខ្ញុំចូលចិត្តបងហើយឥឡូវនេះធ្វើបងថ្លៃខ្ញុំទេ? ខ្ញុំមានបងប្រុសបង្កើតម្នាក់គាត់សង្ហារមិនចាញ់បងជុងទេ » រេលីយ៍និយាយលេងបន្លំមែន ព្រោះពេលនេះនាងចូលចិត្តអ៊ុនប៊ីខ្លាំងណាស់បើបានធ្វើបងថ្លៃប្រហែលល្អ ហាសហា ។

« អ្នកណាព្រមឲ្យមនុស្សរបស់បងធ្វើបងថ្លៃឯងនោះរេលីយ៍? » និយាយគ្នាសុខៗក៏មានសម្លេងរឹងកំព្រឹសមួយបន្លឺពីក្រោយខ្នងពួកគេ នោះគឺប្រុសសង្ហារជុងគុគនឹងឯង រាងក្រាស់ក្នុងសម្លៀកបំពាក់មានសណ្តាប់ធ្នាប់ដើរតម្រង់មកបង់ ដែររេលីយ៍និងអ៊ុនប៊ីអង្គុយដោយមិនភ្លេចចោលក្រសែភ្នែកទៅមើលអ៊ុនប៊ីបន្តិច ។

« នរណាជូនឯងមក ទើបមកទីនេះទាំងព្រឹក រេលីយ៍? »
« គឺបងប្រុសជូនមកមុននេះ ស្តាយណាស់បងប្រុសមិនបានចុះមកមើលសម្រស់បងស្រីអ៊ុនប៊ី »
« នាងមានសង្សារហើយចង់ឲ្យសង្សារគេដាក់បែកក្បាលបងប្រុសឯងឬ? »
« ហីយ៉ា បងស្រីប្រាប់ខ្ញុំថាគាត់មិនទាន់មានសង្សារទេបងកុំមកកុហកឲ្យសោះ បងត្រឹមជាមិត្តភក្តិទៅចេះស្អី?មែនទេបងស្រី »
« ... » អ៊ុនប៊ីញញឹមបែបមិនសូវសម
« នាងមានម្ចាស់បេះដូងហើយឯងនៅក្មេងកុំចេះ » ជុងគុកក៏ដឹកដៃអ៊ុនប៊ីចូលក្នុងវិញបាត់ធ្វើឲ្យរេលីយ៍ជ្រួញចិញ្ចើម

« អូនប្រាប់រេលីយ៍ស្អីខ្លះ? »
« មិនបានប្រាប់ស្អីទេ »
« មិនបានប្រាប់មិចក៏នាងនិយាយថាអូនជាមិត្តភក្តិនឹងបង »
« មិនដឹងប្រាប់យ៉ាងមិចឲ្យសម ចឹងឲ្យប្រាប់ថាប្រពន្ធលោកហេ៎ស? »
« បើប្រាប់បែបនេះគឺល្អហើយ »

« ពួកយើងមិនត្រូវជាស្អីនឹងគ្នាទេកុំធ្វើខ្លួនឲ្យឆ្លងខ្សែរខណ្ឌ័អី ជុងគុគពួកយើងពេលនេះមិនដូចកាលពីប្រាំឆ្នាំមុនទេ »
« ប្រាកដហើយហេ៎សថាអូនលែងសេសសល់អារម្មណ៍ដែលស្រឡាញ់បង? »
« ប្រា...ប្រាកដហើយ »
« ចុះយប់មិញនរណាគេងកើយទ្រូងបងហើយថើបបង ? »

_______________
អុញ😆

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now