ភាគ៥១

224 10 5
                                    


អ៊ុនប៊ីបើកភ្នែកធំៗបែបភ្ញាក់ផ្អើល នឹងសំណួររបស់រេលីយ៍ ។
« មិន...មិនមែនទេ »
« តែខ្ញុំមើលដឹងណា! »
« បើត្រឹមជាមិត្តភក្តិបងជុងមិន take care ដល់ថ្នាក់នេះទេខ្ញុំស្គាល់គាត់ច្បាស់ណាស់ »
« ហឹម! » អ៊ុនប៊ីដកដង្ហើមធំព្រោះមិនដឹងបកស្រាយបែបណា

« កុំបារម្ភអីខ្ញុំមិនប្រាប់នរណានោះទេខ្ញុំសន្យា » រេលីយ៍រុលខ្លួនទៅអោបអ៊ុនប៊ីជាប់
« តាមពិតទៅពួកយើង... »

« ស្រឡាញ់គ្នាយូរហើយ! » មិនទាន់និយាយចប់ផងក៏មានសម្លេងកាត់មុនរបស់ជុងគុគ មិនដឹងថាគេលួចស្តាប់ពីពេលណាមក ជុងដើរមកអង្គុយលើសាឡុងជិតអ៊ុនប៊ី ។
« បងនិងអ៊ុនប៊ីជាសង្សារនឹងគ្នាតាំងពីនៅរៀនមកម្ល៉េះ ឯងគួរតែដឹងយូរហើយរេលីយ៍ »

« ខ្ញុំមិនចង់ជឿលើត្រចៀកខ្លួនឯងដែលបានឮពាក្យនេះសោះ! បងជុងមានសង្សារតាំងពីនៅរៀនហេ៎ស? » រេលីយ៍ញញឹមបែបញ៉ោះជុងគុគ
« ឯងគិតថាបងបេះដូងថ្មមិនចេះមានស្នេហា? »
« មែនហើយខ្ញុំតែងតែគិតបែបនេះ »

« ប៉ុន្តែខ្ញុំនៅតែឆ្ងល់ហេតុអីក៏បងមិន...» ប្រុងនិយាយបន្តតែមើលក្រសែរភ្នែករបស់បងប្រុសជីដូនមួយនាងមិនសហការទើបនាងបង្អាក់សម្តីវិញ ។
« គ្មានអីទេចា៎! »
« ញុំាអីឬនៅ? ចាំបងធ្វើអីឲ្យញុំា » អ៊ុនប៊ី
« មិនអីទេបងស្រី ខ្ញុំញុំាពីផ្ទះមករួចហើយ »

« និយាយគ្នាលេងចុះបងរៀបចំខ្លួនទៅមើលការងារបន្តិច! » ពួកគេក៏ងក់ក្បាលតិចៗ ហើយជុងគុគក៏រៀបចំខ្លួនទៅក្រុមហ៊ុនដូចរាល់ដង។

#រសៀល

« ទឺតៗ » សម្លេងទូរសព្ទ័រោទ៍លើតុ រាងក្រាស់ដែរកំពុងផ្ចង់អារម្មណ៍លើការងារក៏ត្រូវបង្អាក់លូកដៃ យកទូរសព្ទ័ជិតនោះមកទទួល ។

« អ្នកម៉ាក់មានការអីដែរ »

[ ពេលនេះកូននៅឯណា? ]

« នៅក្នុងបន្ទប់ធ្វើការ ហេតុអីម៉ាក់សួរបែបនេះ? »

[ ល្ងាចនេះកុំភ្លេចមកយក ដាវិកាទៅរើសឈុតកូនក្រមុំ ផងព្រោះពិធីមង្គលការចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ ]

« ហេតុអីក៏លឿនយ៉ាងនេះ? ខ្ញុំមិនទាន់ត្រៀមខ្លួនទេ! »

[ ប្រុសជុង នេះកូនចង់ពន្យាពេលប៉ុន្មានឆ្នាំទៀត?]

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now