ភាគ១៥ [ ជ្រេញអ្នកមានស្នេហា>< ]

148 8 0
                                    


« បើពួកឯងនៅខាងថេប៊ីយើងប្រហែលជានៅខាង គុគប៊ីហើយ » ជូហានដែរទើបតែដើរចូលគេនិយាយធ្វើឲ្យគ្រប់គ្នាមើលមុខតែម្តង ជាពិសេស អ៊ុនប៊ី មិត្តរួមថ្នាក់របស់នាងម្នាក់នេះសមតែ ឈើជ្រុងទេតើ មកនិយាយអីបែបនេះ ។

« មិចក៏ចឹងវិញ » សិស្សក្នុងថ្នាក់
« វាជាការសម្ងាត់ហេតុអីយើងត្រូវនិយាយប្រាប់ពួកឯងនោះ » ជូហាន

« ហាសហា! ឯងយក ជុងគុគ oppa មកចាប់គូឬប្រហែលជាមិនអាចទៅរួចទេ »

« ចាំមើលទៅហ៊ានភ្នាល់ទេ » ជូហាន
« យើងមិនខ្លាច »
« មានអីពិសេសជាងគូនោះទៅបើពួកគេ.... »

« នែ៎ ជូហានឆ្កួតហើយមែនទេ » អ៊ុនប៊ីទ្រាំលែងបានហើយងើបចេញពីតុ កាន់សៀវភៅដេញវ៉ៃតែម្តង ធ្វើឲ្យអ្នកក្នុងថ្នាក់សើច ពេញនឹងតែថេយ៉ុងក៏ទម្លាក់ទឹកមុខវិញ មិញនេះជូហានចង់និយាយពីអី ពិសេសត្រង់អី?
« អូយឈប់ហើយៗ ឈប់និយាយហើយសុំទោសអ្នកនាង អ៊ុនប៊ី » ជូហានបម្រុងរត់ តែអ៊ុនប៊ីចាប់អាវជាប់ វ៉ៃគេនឹងសៀវភៅយកតែម្តង

« ឲ្យតែប្រាកដ » អ៊ុនប៊ីក៏ទៅអង្គុយនឹងតុវិញ ជុងគុគនៅតែធ្វើធម្មតាដដែលទោះគេនិយាយអីនិយាយទៅ ព្រោះនេះជាចរឹករបស់គេតាំងពីដើមហើយ បានត្រឹមលួចសើចនឹងអ៊ុនប៊ី គ្រាន់តែប៉ុណ្ណឹងនាងច្រឡោតយ៉ាងនេះហើយ ។

ស៊ូជីននាងកាន់តែធុញថប់នឹងទិដ្ឋភាពបែបនេះ បន្ទាប់មកនាងក៏ស្ពាយកាតាបហើយរត់ចេញទៅណាមិនដឹង ។

« ស៊ូជីនឯងទៅណា » វីននីឃើញស៊ូជីនរត់ចេញបែបនេះក៏តាមមើលស៊ូជីន តែនាងមិនមាត់ហើយរត់ទៅបាត់ ធ្វើឲ្យសិស្សក្នុងថ្នាក់ស្ងាត់មាត់ ឯមេឃខាងក្រៅក៏ដូចជាមិនស្រួលថែមទៀតរកភ្លៀងកាត់ព្រឹកហើយ

« ស៊ូជីនកើតអី ប៉ុន្មានថ្ងៃនេះនាងមិនសូវមាត់កសោះ » អ៊ុនប៊ី
« ហឹម យើងទៅតាមនាងឲ្យចាំបន្តិចណា » វីននីបម្រុងរត់ទៅតាមតែថេយ៉ុងឃាត់

« មិនអីទេនៅទីនេះហើយទុកឲ្យខ្ញុំជាអ្នកទៅតាមសួរនាង » ថេយ៉ុង
« ហឹម! » វីននី ក្រហឹមដើម កតិចៗថេយ៉ុងក៏រត់ទៅតាមនាងស៊ូជីនបាត់ទៅ

« ស៊ូជីនមិនដែរបែបនេះពីមុនមកទេ » អ៊ុនប៊ី និយាយបែបមិនសូវសប្បាយចិត្ត
« នាងមិនស្រួលខ្លួនទេដឹង » វីននី
« យើងក៏មិនច្បាស់ដូចគ្នា »

.............

« ស៊ូជីនឈប់សិន » ថេយ៉ុងដែររត់តាមរកនាងមុននេះទីបំផុតក៏តាមទាន់នាងមិនទាន់ទៅណាឆ្ងាយទេនៅបរិវេណសាលាគ្រាន់តែចេញមកខាងក្រៅអគារសម្រាប់រៀន ហើយមេឃក៏ចាប់ផ្តើមភ្លៀងយកតែម្តង
« លែងដៃខ្ញុំទៅ លោកតាមខ្ញុំធ្វើអី? » ស៊ូជីន ខំប្រឹងក្រលាស់ដៃចេញតែថេយ៉ុងមិនលែង

« ភ្លៀងហើយទៅថ្នាក់វិញទៅ » ថេយ៉ុងដោះអាវពីក្រៅឯកសណ្ឋានសិស្សរបស់គេដាក់លើស្មានាងព្រោះពេលនេះមេឃភ្លៀងហើយស៊ូជីនមានតែឯងសណ្ឋានសាលាមួយជាន់ បើសើមជោគទៅ នាងជាសិស្សស្រីមើលទៅវាមិនសមនោះទេ ។

« ខ្ញុំមិនទៅវិញទេ »
« ស៊ូជីនកើតអីមែនទេ ហេតុអីក៏យំ? » ថេយ៉ុងក៏បានចាប់អារម្មណ៍ថាពេលនេះនាងយំទោះបីជាមេឃភ្លៀងក៏គេអាចមើលដឹង
« ខ្ញុំប្រាប់លោកហើយថាគ្មានអីទេទៅថ្នាក់វិញទៅកុំឲ្យគ្រូមកដល់ពិន័យឲ្យឈរហាលភ្លៀងទាំងពីរនាក់»
« ខ្ញុំមិនទៅលុះត្រាតែអ្នកនាងទៅវិញជាមួយខ្ញុំ » ថេយ៉ុង និយាយផ្តាច់ការតែម្តង

« ហុឹកៗ » ស៊ូជីនខ្ទប់មុខយំតែម្តងគេមកធ្វើបែបនេះជាមួយនាងបានន័យថាមិច? នាងឈឺណាស់ពេលគេស្និទ្ធស្នាលជាមួយអ៊ុនប៊ីមិនមែននាង នាងមិនបានខឹងអ៊ុនប៊ីឬ ប្រុសម្នាក់នេះទេ តែនាងខឹងនឹងខ្លួនឯងច្រើនជាង ។
« ឈប់យំទៅ » ថេយ៉ុងក៏ចូលមកក្រសោបទាញក្បាលនាងមកផ្អឹបនឹងទ្រូងរបស់គេហាលភ្លៀងទាំងពីរនាក់តែម្តង

« ហៃយ៉ាដូចក្នុងរឿងភាគយ៉ាងចឹង » ជូហាននឹងមិត្តរួមថ្នាក់របស់គេអាចឃើញស៊ូជីននិងថេយ៉ុងតាមរយៈបង្អួចពីបន្ទប់រៀនរបស់ពួកគេ ។

« មែនហើយ ឡូយមែនទែន ឈុតដែរតួស្រីយំហើយបន្ទាប់មកតួប្រុសដេញតាមហើយក៏ឱបគ្នាហាលភ្លៀង » សិស្សស្រីម្នាក់ទៀតឈ្មោះហាយ៉ុងក៏បន្ថែមពីលើជូហាន

« ពួកឯងស្រម៉ៃដល់ណាហើយឆាប់យកឆត្រ័ទៅឲ្យពួកគេទៅលឿនឡើង ភ្លៀងខ្លាំងណាស់ គ្រុនទាំងពីរនាក់ឥឡូវហើយ » វីននី
« បងថាអូនអម្បាញ់មិញក៏មើលភ្លឹកជាងពួកគេទៅទៀត » ជីមីន
« ឈុតកម្រមាន គេឲ្យមើលហើយក៏មើលទៅ » វីននី

« អ៊ាក់ » អ៊ុនប៊ី
« ស្អីឯង អ៊ុនប៊ី » វីននី
« ជ្រេញអ្នកមានស្នេហា » អ៊ុនប៊ីនិយាយហើយក៏ដើរទៅតាមគេតាមឯងយកឆត្រ័ចុះទៅខាងក្រោម ។

_______

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now