ភាគ២០ [ ត្រូវជាអីនឹងគ្នា? ]

134 8 0
                                    



« មិនអីទេ »
« ពេលក្រោយក៏បាន » ថេយ៉ុងញញឹមស្រាល ហើយក៏រេរភ្នែកឃើញស៊ូជីនឈរកាន់អាវពោងម្នាក់ឯង ហើយក៏ដើរទៅរកនាង

« ស៊ូជីន ជិះជាមួយខ្ញុំទេ? »
« ចា៎ » ស៊ូជីនញញឹមបែបរំភើប
« អូខេពាក់អាវពោងលឿនឡើងគេចេញដំណើរឥឡូវហើយ » ស៊ូជីនក៏ពាក់អាវពោងរួចរាល់ហើយ សិស្សដទៃទៀតក៏រកគូដើម្បីបើក អូប័រចំណែកសិស្សនៅសល់ក៏ចាប់ដៃគូជាមួយមិត្តភក្តិខ្លួនឯងអី បែបនឹង ។

« ហុចដែមកឡើងរួចទេ » ថេយ៉ុង លាដៃមករកនាង
« អត់រួចទេ » ស៊ូជីនក៏ចាន់ដៃគេជាប់ហើយឡើងទៅអង្គុយកន្លែងខាងក្រោយទុកខាងមុខឲ្យថេយ៉ុង ។

« ម៉ោះបងជួយ » ជុងគុគចាប់បីអ៊ុនប៊ីយកតែម្តងដោយឃើញនាងរេរាមិនចង់ជាន់ទឹកក៏សម្រេចចិត្តចាប់បី
« មិចក៏បីអូនចឹង ប្រយត្ន័គេអ្នកផ្សេងថាទៀត » អ៊ុនប៊ីនិយាយតិចៗឲ្យតែជុងគុគម្នាក់ឮ

« ហៃយ៉ា ខាងណោះចាប់ដៃខាងនេះចាប់បី » អ៊ុនប៊ីនិយាយមិនទាន់ផុតមាត់ផង ជូហាន ទើបតែដើរទៅយកអាវពោងកាត់នេះក៏និយាយ ភ្លាម អ៊ុនប៊ីមិនមាត់នៅស្ងៀមជុងគុគក៏អស់សំណើចនឹងនាងដែរ ។ បើក្រលេកទៅមើលគូមួយទៀតវិញ ជីមីននិងវីននី ហេតុតែគេស្រឡាញ់គ្នាបើកជំហ ធ្វើអីក៏សម >< មិនយូរប៉ុន្មានពួកគេក៏ដល់ពេលត្រូវចេញដំណើរតាមគ្រូជាអ្នកនាំផ្លូវ ។

« បើខ្លាចរលក មិនស្រួលខ្លួនអីស៊ូជីនឱបចង្កេះខ្ញុំមក » ថេយ៉ុង ភ្នែករបស់គេកំពុងមើលផ្លូវលើផ្ទៃទឹកប៉ុន្តែគេក៏អាចដឹងថា ស៊ូជីនភ័យខ្លាចរលកទឹកដែរ
« អរគុណ » ស៊ូជីនក៏ដាក់ដៃឱបចង្កេះគេជាប់ដោយពិតមុខរបស់នាងទៅខ្នងរបស់គេ ថេយ៉ុងក៏ញោចស្នាមញញឹមមិនដឹងខ្លួន មានអារម្មណ៍ថាខ្លួនឯងកំពុងមានអារម្មរណ៍ល្អជាមួយស៊ូជីន តែបេះដូងរបស់គេឲ្យទៅអ៊ុនប៊ីបាត់ទៅហើយគួរឲ្យស្តាយ ។

« បើកមើលផ្លូវខ្លះទៅវើយកុំគិតតែស្វីតលើអុបប័រ » ថេយ៉ុងស្រែកទៅឲ្យជីមីនពីរនាក់វីននី ទាំងដែរខ្លួនឯងឲ្យស៊ូជីនឱបចង្កេះជាប់ដែរសោះ

« ចុះ អាជុងនោះ មិចក៏ថាតែយើង » ជីមីនមិនចាញ់ស្រែកតបទៅវិញចោទទៅជុងគុគបន្ត ជុងគុគពាក់វែនតាខ្មៅ បើកមកទន្ទឹមពួកគេ ហើយតប

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now