ភាគ២៨ [ តាមដានស្រីម្នាក់នោះ ]

142 4 1
                                    


« ចង់ងើបទៅណា? » ជុងគុគសួរនាងពេលអ៊ុនប៊ីប្រុងងើបពីខ្លួន
« អូនចង់មើលទូរទស្សន៍ »
« តេលេនៅលើសាឡុងនឹងទេចាំបងបើកឲ្យ » ជុងគុគក៏បញ្ជាតេឡេទៅទូរទស្សន៍នៅខាងមុខគេឲ្យនាង

« ចង់មើលអី? »
« ចង់មើលរឿង »
« រឿងអី? »
« ចង់មើលរឿងខ្មោច »
« មើលហើយប្រយត្ន័ខ្លាច »
« អត់ខ្លាចទេ សន្យា »

« អូខេ » ជុងគុគក៏ចុចបើករឿងខ្មោចឲ្យនាងពិតមែន តែមើលមកនាងចុះអត់នឹងហ៊ានមើលទេនាងគិតតែជ្រុបមុខនឹងទ្រូងគេ ធ្វើឲ្យជុងគុគអស់សំណើចនឹងកាយវិការនាងមិនស្ទើរទេ អួតសុទ្ធតែចង់មើលរឿងខ្មោចពេលបើកឲ្យមើលក៏ខ្លាច ជុងគុកក៏ចុចដូរប៉ុស្ត៍

« បងដូរធ្វើអីរឿងកំពុងល្អមើលផង »
« ល្អមើល? តែបងឃើញអូនគិតតែបែរមុខចេញ » ជុងគុគ
« ទេជុង អូនចង់មើលរឿងខ្មោចមុននេះ »
« មើលរឿងគេថើបគ្នាល្អជាង »
« ផាច់!... ឆ្កួត » អ៊ុនប៊ី វ៉ៃស្មាររាងក្រាស់មួយដៃ
« មើលរឿងហ្នឹងហើយ » អ៊ុនប៊ីក៏មិនមាត់អង្គុយមើលស្ងៀមស្ងាត់

« អូនចូលចិត្តមើលគេថើបគ្នាដែរសោះតាមពិត »
« មិនចូលចិត្តមើលទេ »
« បើចឹងចូលចិត្តអនុវត្តទេ? »
« ឈប់និយាយជាមួយបងហើយ » ជុងគុគយកដៃច្បិចថ្ពាល់នាង សែនគ្រឺតនាងណាស់រាល់ថ្ងៃ។ កន្លងទៅប្រហែលជាកន្លះម៉ោងទៅហើយអ៊ុនប៊ីគេងលក់បាត់ពីពេលណាមិនដឹងឯជុងគុគក៏ស្ងាបដែរត្បិតវាជាពេលថ្ងៃក៏នៅតែងងុយ ។

« អ៊ុនប៊ី? » ជុងគុគដង្ហោយឈ្មោះនាងតិចៗ
« ... »
« គេងលក់ហើយ? »
« ... » ស្ងាត់ដដែលជុងគុគក៏លើកបីនាងឲ្យគេងលើគ្រែរបស់គេស្រួលបួលព្រោះបើឲ្យគេងលើសាឡុងវាចង្អៀតហើយពិបាកគេង

« គេងលក់ទាំងថ្ងៃ » ជុងគុគដាក់នាងលើគ្រែរួចឆ្លៀតច្បិចច្រមុះនាងលេង ហើយងើបទៅប្រមូលរបរញុំាលើតុឲ្យរៀបរយ
« ទឹង »

[ នឹកបងខ្លាំងណាស់ពេលណាទើបបងត្រឡប់មក? ]
[ ជុងឆ្លើយតបនឹងអូនផង ]

     ជុងគុគអានសារទាំងអស់នោះបែបទឹកមុខធុញទ្រាន់គេបានត្រឹមចូលមើលតែមិនតបហើយក៏បិទទូរសព្ទ័យកទុកវិញ។ ប្រហែលជាជិតល្ងាចដែរទម្រាំអ៊ុនប៊ីភ្ញាក់ពីគេង ឯជុងគុគក៏មិនទៅណាចោលនាងដែរនៅអង្គុយមើលមេរៀនរបស់គេ ធ្វើនេះធ្វើនោះ ...

« ជុង... »
« ភ្ញាក់ហើយ? » ជុងគុគទុកសៀវភៅរបស់គេលើតុហើយដើរមករកនាង កំពុងងើបអង្គុយដូចមិនទាន់អស់ងងុយ
« អូនគេងតាំងពីពេលណា? »
« ពេលណាមិនដឹង ដឹងត្រឹមថាមើលទូរទស្សន៍សុខៗពេលងាកមកមើលអូនក៏គេងលក់បាត់ »
« ហើយឥឡូវម៉ោងប៉ុន្មានហើយ »
« ម៉ោងបួនជាងទេ »

« អូនត្រូវទៅវិញហើយ » អ៊ុនប៊ីក៏ទាញភួយចេញហើយទម្លាក់ជើងចុះពីលើគ្រែតម្រង់ទៅយកកាបូបលើតុ
« ឲ្យបងជូនទៅទេ? » ជុងគុគចាប់ដៃនាងជាប់ពេលនាងប្រុងបើកទ្វារចេញ
« មិនអីទេអូនទៅវិញខ្លួនឯងបាន » អ៊ុនប៊ីដាក់ដៃលាទៅកាន់រាងក្រាស់ ហើយក៏បើកទ្វារចេញទៅ ជុងគុគក៏ងក់ក្បាលតិចៗ ។ អ៊ុនប៊ីចេញមកក្រៅភ្លាមក៏ឃើញឡានទំនើបពណ៍ខ្មៅមួយគ្រឿងឈប់នៅខាងមុខ តែនាងក៏មុនសូវចាប់អារម្មណ៍ ។

« កុំភ្លេចតាមមើលក្មេងស្រីម្នាក់នោះផងជានរណាហេតុអ្វីក៏ចេញចូលផ្ទះជុងគុគស្រួលម្ល៉េះ? »

____________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now