ភាគ៥៣

180 1 0
                                    

#3ថ្ងៃក្រោយមក
ព្រលានយន្តហោះ៚

« ត្រៀមខ្លួនហើយមែនទេ? » ជុងគុគសួរនាងខណៈឡានកំពុងធ្វើដំណើរទៅប្រលានយន្តហោះ ហើយជុងគុគអង្គុយបាំងខាងក្រោយជាមួយនាងទុកឲ្យជំនិតគេជាអ្នកបើកព្រោះគេត្រូវទៅជាមួយនាង2-3ថ្ងៃ មុនត្រឡប់មកទីនេះវិញ។
« យែស! » នាងញញឹមបែបរំភើប អើតមើលទេសភាពតាមផ្លូវផង ជុងគុគសម្លឹងមកនាងក្នុងក្រសែរភ្នែកស្រទន់ នាងប្រាកដជានឹកម៉ាក់ប៉ាបងប្អូននាងខ្លាំងណាស់ រយៈពេលយូរគួរសមដែលបាត់ដំណឹងនាងមិនបានទាក់ទងទៅពួកគាត់ ។

           មិនយូរពួកគេក៏បានធ្វើការហោះហើរមកប្រទេសកូរ៉េសុវត្ថិភាព ដោយជុងគុគក៏មកជាមួយនាងផងដែរ។

« បងទៅជួបប៉ាម៉ាក់អូនបែបនេះគួរប្រាប់គាត់ថាមិច? » អ៊ុនប៊ីងាកសួរជុងគុគព្រោះពេលនេះនាងមិនដឹងនិយាយប្រាប់គាត់យ៉ាងមិចឲ្យសម បើនិយាយប្រាប់តាមត្រង់មិនកើតទេ។
« ប្រាប់ថាបងចាប់អូនទៅក្រៅប្រទេសជាមួយបងទៅ »

« ឆ្កួតទេហេ៎ស? »
« កុហកមនុស្សចាស់មិនល្អទេ »
« តែពាក្យពិតខ្លះវានាំទុក្ខដាក់ខ្លួនទេ »
« បងនិយាយលេងទេ » ជុងគុគសើច កខឹក ដាក់ដៃម្ខាងឱបស្មារនាងព្រោះនៅទីនេះមនុស្សច្រើន ធ្វើបែបនេះទើបវាសុវត្ថិភាពនោះអី ។

« តោះ! អូនចង់ទៅហាងអូនមុន »
« អូខេ បេះដូងបង » ជុងគុគសូកដៃម្ខាងទៀតចូលហោប៉ៅម្ខាងទៀតកៀកដៃនាងជាប់ភាពឡូយឆាយរបស់គេធ្វើឲ្យស្រីកូរ៉េ មិនតិចទេចាប់អារម្មណ៍លើគេ និងច្រណែនមនុស្សស្រីដែលគេកៀកដៃជាប់ ។

#ហាងច្នៃម៉ូត

       អ៊ុនប៊ីដើរចូលមុនជុងគុគ សភាពហាងនៅបើកដំណើរការធម្មតាព្រោះម៉ាក់របស់នាងមិនបានបិទ នៅមើលការខុសត្រូវ មានបុគ្គលិគច្នៃម៉ូត ហើយចំណូលនៅតែរកបានធម្មតា អ៊ុនប៊ីនាងឃើញបែបនេះមិនសប្បាយចិត្តមិនបាន។

« អ្នកនាងអឺ...! » អ៊ុនប៊ីដើរចូលជាមួយជុងគុគក៏មានបុគ្គលិគប្រុងសួរនាំនាងថាមានការអ្វី នោះអីព្រោះធម្មតាបើសិនជាភ្ញៀវរបស់ហាងគួរតែអង្គុយចាំនៅបន្ទប់ត្រឹមត្រូវ ។

« អ្នកនាងអ៊ុនប៊ី? »
« មែនហើយ »
« អ្នកនាង...ហឹក! អ្នកនាងទៅដើរលេងដល់ណាដឹងទេពួកយើងនឹកអ្នកនាងសឹងស្លាប់ហើយស្ងាត់ៗមិនប្រាប់មុនសោះ » ដើរលេង? ហេតុអីក៏គេនិយាយថានាងទៅដើរលេង ឬក៏ម៉ាក់របស់នាងជាអ្នកប្រាប់បែបនេះ អ៊ុនប៊ីមិននិយាយអ្វីបានត្រឹមញឹមៗ ងាកមើលជុងគុគបន្តិច

« ខ្ញុំចូលទៅខាងក្នុងសិនហើយ » បុគ្គលិកម្នាក់នោះក៏ងក់ក្បាលតិចៗហើយឱនបន្តិចជាការគួរសមមុននឹងទៅធ្វើការរបស់ខ្លួន ។

« តោះពួកយើងចូលក្នុងទៅ »
« ហឹម » ជុងគុគក្រហឹមតិចៗហើយដើរតាមនាង រហូតដល់បន្ទប់ធំជាបន្ទប់ដែរសម្រាប់ច្នៃបែបធ្វើការរួមគ្នាក្នុងបន្ទប់តែមួយ វាមានទ្រង់ទ្រាយ ។
 
« បងទៅអង្គុយចាំក្នុងបន្ទប់មួយនោះសិនទៅបន្តិចទៀតអូននឹងទៅតាមក្រោយអូនទៅជួបជាមួយអ្នកនៅទីនេះសិន »
« មិនអីទេអូនទៅចុះ! បងរង់ចាំបាន » ជុងគុគក៏ចូលទៅបន្ទប់អង្គុយលេងជិតនោះ។

       គ្រប់គ្នាកំពុងធ្វើការផ្ចិតផ្ចង់ទៅលើការងាររៀងខ្លួនអ្នកខ្លះក៏និយាយបណ្តើរ ធ្វើការបណ្តើរមើលទៅក្នុងនេះពិតជាអ៊ូរអរខ្លាំងណាស់ អ៊ុនប៊ីដើរចូលមកតិចៗមិន ឲ្យនរណាដឹងភ្លាមនោះនាងក៏ក្រលេកឃើញ...

« អ៊ុនប៊ី? » ស៊ូជីននាងក៏ក្រលេកមកឃើញអ៊ុនប៊ីវិញដូចគ្នា នាងលាន់មាត់តិចៗដោយភ្ញាក់ផ្អើល បាត់មុខយូរហើយគេគ្រប់គ្នាចលាចលពេញគ្រួសារតែមើលសភាពនាងចុះ គ្រាន់តែមើលការស្លៀកពាក់ក៏ដឹងថា នាងបាត់ខ្លួនទៅនោះមិនមានអ្វីរឿងអាក្រក់ទេ បើការត្រលប់មកវិញរបស់នាង សុទ្ធតែវែនតាខ្មៅអាវធំដូចចុះពីយន្តហោះ ។

« ស៊ូជីន » អ៊ុនប៊ីចង់ពេបមាត់យំទៅហើយនាងក៏រៀងឆ្ងល់ដែរថាហេតុអីស៊ូជីនមកនៅទៅនេះ? ស៊ូជីនក៏ប្រញ៉ាប់មកដឹកដៃនាងចេញទៅនិយាយគ្នានៅខាងក្រៅ ។

« អ៊ុនប៊ី! នាងមិត្តឆ្កួតឯងមកពីណាហា៎ស? » ស៊ូជីនឱបនាងជាប់រំភើបចង់ស្រក់ទឹកភ្នែកទៅហើយ នាងមកទីនេះដោយសារតែម៉ាក់អ៊ុនប៊ីសុំឲ្យនាងចូលជួយមើលខុសត្រូវហាង ណាមួយមិត្តសម្លាញ់ទាំងមូលនរណាទៅដាច់ចិត្តមិនជួយនោះ?
« យើងសុំទោស ហឹក...»
« យំធ្វើអី? ឈប់យំទៅមិនអីទេយើងជួយមើលគ្រប់បែបយ៉ាងឲ្យឯងវារលូនទៅល្អណាស់! »

« យើងអរគុណឯងខ្លាំងណាស់ » អ៊ុនប៊ីឱបជ្រប់មុខនឹងស្មាររបស់ស៊ូជីនជាប់ នាងនឹកគ្រប់គ្នា នឹកប៉ាម៉ាក់បងប្អូន ពេលមកវិញឃើញថាគ្រប់យ៉ាងវារលូនមិនអីបែបនេះនាងរំភើបមិនតិចទេ ។

« ឥឡូវប្រាប់បានទេ ថាឯងបាត់ទៅណា? »

❤️‍🔥ចំណងស្នេហ៍❤️‍🔥Donde viven las historias. Descúbrelo ahora