ភាគ១៩ [ នៅខាងបងជានិច្ច ]

126 7 0
                                    


« ភ័យថា ខ្លាចថ្ងៃណាមួយបងបោះបង់អូន ហើយបងស្រឡាញ់ស្រីផ្សេងដែរមិនមែនជាអូន » អ៊ុនប៊ី
« បងគ្មានថ្ងៃបោះបង់ចោលអូននោះទេ កុំគិតច្រើនពេក » ជុងគុគអង្អែលសក់នាងថ្នមៗ ពេលនេះសិស្សផ្សេងៗគេទៅកន្លែងគេងអស់ហើយនៅសល់តែពួកគេពីរនាក់ អង្គុយក្រោមជំនោរត្រសៀកៗនាពេលរាត្រី ។ ជុងគុគក៏ងើបឈរហើយនាងក៏ងើបដូចគ្នា ទើបពួកគេដើរ លេងតាមឆ្នេរសមុទ្រពីរនាក់

« បងចង់ឲ្យពេលវេលាឈប់ដើរហើយពួកយើងនៅតែបែបនេះ មានក្តីសុខបែបនេះជាមួយគ្នា ជារៀងរហូត » ជុងគុគ កាន់ដៃនាងជាប់ហើយបែរមុខទៅរកនាង
« អូនដូចគ្នា » ជុងគុគទាញនាងមកឱបក្រសោបម្តងទៀត

« ពេលរៀនចប់ឆ្នាំនេះបើបងត្រូវទៅរៀនបរទេសតើអូននឹងនៅទីនេះហើយរង់ចាំបងត្រឡប់មកវិញទេ? » ជុងគុគ
« អូននឹងចាំបង តែអូនខ្លាច ខ្លាចថាបងឃើញស្រីផ្សេងគេល្អគេស្អាតជាងអូនហើយបងចោលអូន » អ៊ុនប៊ីនឹកដល់រឿងនេះនាងសឹងតែរលីងរលោងទឹកភ្នែកទៅហើយព្រោះ សល់ពេលមិនយូរទៀតទេ

« បងសន្យាពេលត្រឡប់មកវិញពួកយើងនឹងរៀបការជាមួយគ្នា បងស្រឡាញ់អូនពិតមែន »
« ហឹក.. ជុង » អ៊ុនប៊ីទប់ទឹកភ្នែកមិនបានយំយកតែម្តង ពេលដែរគេនិយាយរឿងរៀបការ ទោះបីវាគ្រាន់តែពាក្យសម្តីពីរបីម៉ាត់តែវាមាន ន័យខ្លាំងណាស់

« យំធ្វើអី កូនឆ្កែ ឈប់យំទៅជុប » ជុងគុគថើបថ្ពាល់នាង បែបលួងលោម
« អូនស្រឡាញ់បង »
« បងស្រឡាញ់អូនដូចគ្នា » និយាយចប់ជុងគុគក្រសោបមុខនាងម្តងទៀតហើយក៏ទម្លាក់បបូរមាត់ក្រាស់របស់គេលើបបូរមាត់ស្តើងរបស់នាង បឺតជញ្ជក់ថ្នមៗយ៉ាងយូរ ទើបដកបបូរមាត់ចេញវិញ

« តោះយប់ជ្រៅហើយ អាកាសធាតុចុះត្រជាក់បែបនេះទៀតប្រយត្ន័ស្អែកឈឺ » អ៊ុនប៊ីងក់ក្បាលតិចហើយពួកគេក៏កាន់ដៃគ្នា ដើរទៅវិញ មុននេះថេយ៉ុងប្រាប់ថាគេនឹងមកវិញគ្រាន់តែជូន ស៊ូជីនទៅបន្ទប់ តែ ពេលមកវិញមិនឃើញក៏សម្រេចចិត្តទៅបន្ទប់ខ្លួនវិញ

ព្រឹកថ្ងៃថ្មី៚

« អ្នកគ្រូនឹងឲ្យពួកកូនៗជិះវាមួយពីរនាក់ណា ចឹងរកដៃគូរឲ្យហើយទៅព្រោះការបើកបរលើទឹកតម្រូវឲ្យសិស្ស ប្រុសជាអ្នកបើក សិស្សស្រីខ្លាចថាពិបាកទប់ទល់រលក »
« ចា៎ស/បាទ »
« នេះមកយកអាវពោង ពួកយើងបើកទៅកូនកោះមួយទៀតជិតនេះ ទឹកមិនជ្រៅហើយក៏គ្មានរលកធំដែរ ទើបគ្រូបណ្តោយឲ្យសិស្សបើកខ្លួនឯង »

« អ៊ុនប៊ីជិះជាមួយខ្ញុំទេ » ថេយ៉ុង
« អឺ...... » នាងបម្រុងនឹងឆ្លើយយល់ព្រមហើយតែមានដៃមួយទៀតចាប់ដៃនាងជាប់ហើយទាញមកខាងគេវិញ ហើយនោះជាជុងគុគ

« យើងនិយាយគ្នាជាមួយនាងមុននេះហើយៗថានាងនឹងជិះជាមួយយើង » ជុងគុគនិយាយដោយមុខស្មើរ តាមពិតមុននេះនាងនិងគេមានទាន់បាននិយាយអីឯណា
« អេ៎ តែនាងរកឆ្លើយព្រមនឹងយើងហើយតើ » ថេយ៉ុង

« ចឹងសួរអ៊ុនប៊ីទៅថានាងនឹងជិះជាមួយនរណា » ជុងគុគ ក៏ដឹងចម្លើយហើយថាអ៊ុនប៊ីប្រាកដជាយកគេ
« អ៊ុនប៊ីជិះជាមួយខ្ញុំឬជិះជាមួយជុងគុគ » ថេយ៉ុង

« អឺ... សុំទោសផងណាថេយ៉ុងមុននេះជុងគុគ.. គេសុំខ្ញុំមុនលោកដូច្នេះ ចាំពេលក្រោយណាសុំទោសពិតមែន » អ៊ុនប៊ីទៅចាប់ប្រអប់ដៃគេអង្អែលថ្នមៗ បែបលួងលោម នាងមិនចង់និយាយបែបនេះតែដោយសារគ្មានជម្រើស ជុងគុគជាសង្សាររបស់នាងមិនឲ្យនាងយក សង្សារខ្លួនយ៉ាងមិច

« មិនអីទេ »
« ពេលក្រោយក៏បាន »

___________

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Onde histórias criam vida. Descubra agora