ភាគ៤៧

201 5 0
                                    



« មកពីនឹកលោកប៉ាអ្នកម៉ាក់នឹកម្ហូបកូរ៉េស្នាដៃគាត់! ពេលនេះមិនដឹងថាគាត់បារម្ភប៉ុណ្ណាទេបើសុខៗបាត់កូនស្រីមួយទាំងមូល » អ៊ុនប៊ីទម្លាក់ទឹកមុខបន្តិចពេលនិយាយដល់ឃ្លានេះមែនហើយរាល់ថ្ងៃនេះនាងនឹកពួកគេខ្លាំងណាស់យ៉ាងហោចក៏អាចទាក់ទងទៅពួកគេនិយាយពីសុខទុក្ខគ្នាដែរ ។

« ... » ជុងគុគក៏មិននិយាយអីរហូតដល់គេយកម្ហូបដែលបានកម្មង់មុននេះមកដាក់លើតុតម្រៀបយ៉ាងស្អាត ហើយពួកគេក៏ចាប់ផ្តើមញុំាទិដ្ឋភាពពួកគេអង្គុយញុំាអីជាមួយគ្នាតែពីរនាក់ធ្វើឲ្យជុងគុគនឹកដល់គ្រាដែរមិនទាន់សង្សារនឹងគ្នាពួកគេឈ្លោះគ្នាដូចឆ្មាកណ្តុរ ញ៉ោះគ្នាឥតឈប់ អ៊ុនប៊ីគួរឲ្យស្រឡាញ់ខ្លាំងណាស់ផ្អែមល្ហែមស្និទ្ធស្នាលជាមួយគេ ។

« នេះកម្មង់ស្រាដែរហេ៎ស? » អ៊ុនប៊ីក៏ចោតសួរទៅកាន់អ្នកកម្លោះកាលដែរឃើញបុគ្គលិកលើកស្រាថ្លៃមកតុពួកគេ ។
« ផឹកជាមួយគ្នាទេ? »
« អត់ទេ! »
« រៀនផឹកទៅ »
« អត់ »

« ក្អឹកៗ.. » ជុងគុគចាក់ស្រាចូលកែវហើយក៏លើកអក ក្អឹកៗតែម្តង ។
« ហូយ! នែ៎ផឹកស្រាដូចផឹកទឹក »
« ស្រាទំពាំងបាយជូរមិនពិបាកលេបទេ ឆ្ងាញ់សឹងអី សាកដែរទៅ »
« ណេះ » ជុងគុគចាក់ចូលកែវថ្មីហើយហុចឲ្យនាង
« ... » អ៊ុនប៊ីអេះអុញមិនទទួលពីគេចិត្តមួយចង់សាកចិត្តមួយទៀតមិនហ៊ានយកពីគេ ។
« សាកបន្តិចក៏បាន! លឿនឡើង »
« តែបន្តិចទេណា៎! » អ៊ុនប៊ីក៏ដាច់ចិត្តទទួលពីដៃគេ

« ហឹម » ជុងគុគគ្រហឹមតិចៗ
« ... » អ៊ុនប៊ីក៏យកមកក្រេបតិចៗតែពេលនោះក៏បានដឹងថាស្រាទំពាំងបាយជូរនេះឆ្ងាញ់ពិតមែន ទើបលើកដាច់ហើយរេរភ្នែកទៅមើលជុងគុគចង់សុំទៀត ។
« ញ៉ាមហើយហេ៎ស? »
« អត់ទេ! ចេះតែផឹកទៅកុំឲ្យលោកអន់ចិត្ត »
« មិនអន់ចិត្តទេ តាមចិត្តអូនបើមិនចង់ »

« ជិតអស់ឬនៅ? »
« នៅមិនច្រើនទៀតទេ »
« ហើយលោកផឹកអស់ដែរហេ៎ស? »
« អស់! ចង់ថែមទៀតក៏អស់ដែរ »
« ស្មានតែផឹកមិនអស់ »

« បើចង់ផឹកដែរក៏ប្រាប់បងមក កុំក្បាច់ក្បូរច្រើនអី ហុចកែវមក »
« នរណាចង់ផឹកនោះ? »
« សរុបទៅផឹកទៀតដែរ ទេ? »
« ផឹក » អ៊ុនប៊ីឆ្លើយភ្លាមងាកមុខទៅមើលអីផ្សេងធ្វើមិនដឹង ជាហេតុនាំឲ្យជុងគុគសើចនឹងកាយវិការនាង ។

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now