ភាគ២ [ សៀវភៅខ្ញុំ ]

259 11 0
                                    


« បើបានបែបនឹងគឺល្អណាស់ » ម៉ាក់អ៊ុនប៊ី និយាយ បន្ទាប់ពីនោះពួកគេក៏នៅនិយាយគ្នាពីនេះពីនោះហើយញុំាអាហារពេលល្ងាចនៅទីនោះតែម្តង រហូតដល់វីននីនិងស៊ូជីនដល់ម៉ោងទៅផ្ទះដែរ

ព្រឹកថ្ងៃថ្មី៚ 

« បងជុង » សេអុីនស្រីស្អាតប្រចាំសាលាគ្រាន់តែឃើញមនុស្សប្រុសដែរនាងស្រលាញ់ភ្លាមរត់ទៅឱបដៃគេភ្លាម
« ថ្ងៃនេះ មកលឿនម្ល៉េះ? » ជុងគុគ
« ហិកហិក មកលឿនព្រោះចង់ជួបបងឲ្យបានឆាប់និងហើយ » សេអុីន ញញឹមខ្ជឹបបណ្តើរជុងគុគរហូតដល់ក្នុងថ្នាក់

« អ៊ុនប៊ីរឿង monster របស់ឯងចេញភាគ២៥ហើយ » វីននីអង្គុយក្នុងថ្នាក់តុជាប់អ៊ុនប៊ី
« មែនហេ៎ស? » អ៊ុនប៊ី
« អឹម ម្សិលមិញយើងឃើញក្នុងបណ្ណាល័យគេទើបតែយកមក » វីននី
« យើងចង់អានខ្លាំងណាស់ ចេញពីនេះយើងទៅទិញខ្លាចតែមិនទាន់គេទេយើងអានទើបតែដល់ភាគ២៣ គ្មានសៀវភៅអាន ថ្ងៃនេះប៉ះម៉ោងគ្រូជីវៈទៀតហើយរៀនយូរណាស់ យើងដេកចាំរឿងនេះចេញជិត១សប្តាហ៍ហើយ » អ៊ុនប៊ី និយាយដោយទឹកមុខមិនសូវសម

« យើងមានគំនិតមួយ » ស៊ូជីនគិតតែអង្គុយញុំាអម្បាញ់មិញក៏លូកមាត់
« គំនិតអីនិយាយមក » អ៊ុនប៊ី
« ឱនមកយើងប្រាប់ » អ៊ុនប៊ីនិងវីននីឱនស្តាប់ផែនការរបស់ស៊ូជិន

« គេចម៉ោងរៀន? » វីននី
« គេចទាំងបីនាក់សោះហើយវាជាម៉ោងប្រវត្តិគ្រូស្លូតទេ» ស៊ូជីន
« អូខេសម្រេចតាមនាងស៊ូចុះ » អ៊ុនប៊ីញញឹមខ្ជឹប ហើយទះដៃគ្នាទាំងបីនាក់ធ្វើឲ្យ សេអុីនដែរទើបតែបណ្តើរជុងគុគចូលមកដល់នោះមកលើមើលក្រោមទៅកាន់ពួកគេទាំងបី ទើបនាំជុងគុគទៅចូលតុរបស់គេ

« បងជុង ចង់ញុំាអីទេខ្ញុំឲ្យគេយកឲ្យ » សេអុីន
« មិនអីទេកុំឲ្យពិបាកដល់សេអុីន» ជុងគុគ ញញឹមស្រាលៗអង្អែលក្បាលនាងតិចៗ
« អ្នកណាថា? ខ្ញុំពេញចិត្តទៅវិញទេ » សេអុីន
« ចាំពេលក្រោយទៅចឹង » មិនបានប៉ុន្មានជួងបន្លឺឡើងសេអុីនក៏ដើរទៅតុរបស់ខ្លួននឯងវិញ ទើបគ្រូជីវៈដើរចូលហើយគាត់ចាប់ផ្តើមបង្រៀនរហូតហួសម៉ោងតាមទម្លាប់របស់គាត់ សិស្សក្នុងថ្នាក់ធុញនិងគាត់ត្រង់គាត់មកបង្រៀនយឺតហើយតាំងធ្វើរៀនលើសម៉ោង។

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now