ភាគ ៤២ [ ចង់ឲ្យបងស្រីចូលរួម ]

172 7 0
                                    


« ខ្ញុំឈប់និយាយជាមួយលោកហើយ » ដោយអស់លេសនិយាយហើយក៏សុខចិត្តចុះចាញ់ដើរចេញតែនាងគិតថាគេព្រមចប់ត្រឹមនឹងឬ? ជុងគុគដើរតាមនាងរហូតដល់តុអាហារក៏ឃើញថា រេលីយ៍កំពុងអង្គុយនៅទីនេះមុនពួកគេទៅទៀត ។

« ខ្ញុំឃើញពួកបងដើរចូលមកមុនខ្ញុំយូរហើយតែពេលនេះទើបតែមកដល់ មិនដឹងនិយាយគ្នាស្អីខ្លះទេ តាមផ្លូវ » រេលីយ៍ញុំាបបរដែរគេរៀបចំលើតុនោះសម្រាប់នាង ហើយសម្លឹងទៅកាន់អ្នកខាងមុខ

« គ្មានអីទេរេលីយ៍ » អ៊ុនប៊ីក៏ចូលទៅអង្គុយជិតរេលីយ៍ដើម្បីញុំាបបររបស់នាង
« និយាយចឹងឯងនឹកឃើញអីទើបមកទីនេះ » ជុងគុគ
« មកលេងនឹងហើយ នឹកបងប្រុសនោះអី »
« ដល់ថ្នាក់នឹងផងឬ? ចុះបើមកមិនជួបបង? »
« ក៏តេហៅបងប្រុសឲ្យយកទៅលេងផ្ទះអ៊ំស្រីវិញហា៎សហា »
« គ្មានអីគួរឲ្យអស់សំណើចផង »
« បើបងមិនសើចក៏អត់ទៅខ្ញុំសើចតែខ្ញុំតើ »

« បានហើយបងគ្មានពេលលេងសើចទេ បងត្រូវទៅធ្វើការហើយនៅទីនេះទៅក្រែងបានជាគ្នាជាមួយអ៊ុនប៊ី »
« ខ្ញុំប្រាកដជានៅឲ្យដល់ល្ងាចហើយចាំមើលចុះ » អ៊ុនប៊ីក៏សើចតិចៗនឹងឬកពារបស់រេលីយ៍ ដែមើលទៅនាងចូលចិត្តធ្វើចរឹកគួរឲ្យស្រឡាញ់ណាស់ ។

« បងស្រីស្គាល់បងជុងប៉ុន្មានឆ្នាំហើយ? » ពេលនេះជុងគុគគេទៅកន្លែងធ្វើការបាត់ហើយ ទើបពួកគេអង្គុយនិយាយគ្នាលេង ។
« អឹម...ប្រហែលប្រាំបីឆ្នាំហើយ »
« វ៉ោវ! »
« ពួកយើងធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យ ប្រទេសកូរ៉េ»

« ចឹងបងមានដែលដឹងថាបងជុងគាត់ធ្លាប់មានសង្សារដែរទេ»
« បងមិនដឹងទេ »
« មនុស្សដូចបងជុងមិនងាយស្រឡាញ់ស្រីណាទេនារីដែលគាត់ដាក់ចិត្តស្រឡាញ់ប្រាកដជាមានសំណាងខ្លាំងណាស់ តែតាមខ្ញុំដឹងតាំងពីបងជុងត្រឡប់មកសហរដ្ឋអាមេរិចមកគាត់មិនដែលមានសង្សារទេ »

« មិនដែលស្រឡាញ់ស្រីណាមែនហេ៎ស? »
« ចា៎ស! សូម្បីតែគូរដណ្តឹងរបស់គាត់ »
« ... » អ៊ុនប៊ីធ្លាក់ទឹកមុខបន្តិចគ្រាន់តែឮថាគូរដណ្តឹងរបស់គេ ។
« ចុះពេលនេះគូរដណ្តឹងរបស់គេនៅឯណា? »
« គឺនៅ... ទឹងៗ » រៀបនឹងនិយាយទៅហើយតែក៏មានសម្លេងទូរសព្ទ័រោទ៍ កាត់មុន។

« ទទួលទូរសព្ទ៍របស់អូនសិនទៅ »
« ចា៎ស! » រេលីយ៍ក៏យកទូរសព្ទ័ចេញមកហើចុចទទួល ...

« ជម្រាបសួរចា៎ស! រេលីយ៍និយាយ »
[ រេលីយ៍ ហា៎! ពេលនេះនៅឯណា? ]
« គឺខ្ញុំនៅផ្ទះបងជុង »
[ នៅផ្ទះប្រុសជុងហេ៎ស? អ៊ីចឹងប្រុសជុងមិនទៅធ្វើការទេថ្ងៃនេះ? ]
« ចា៎គឺអត់ទេគាត់ទៅធ្វើការបាត់ហើយ »
[ ចឹងក្មួយសង្ងំនៅទីនោះបានដែរហេ៎ស? បើគ្មានមនុស្សនៅផង ]
« ចា៎ស បន្តិចទៀតក៏តេហៅបងប្រុសឲ្យយកទៅវិញហើយអ៊ំស្រី »
[ ហឹម មិនអីទេ តែថាល្ងាចនេះអ៊ំមានកម្មវិធីជួបជុំញុំាអាហារបែបគ្រួសារនៅភូមិគ្រឹះធំកុំភ្លេចប្រាប់ប្រុសជុងជំនួសអ៊ំផង ]
« ច..ចា៎ស! »
[ ...ទឺតៗ...] ប្រពន្ធ័ទូរសព្ទ័កាត់ផ្តាច់ រេលីយ៍ក៏ងាកមកមើលអ៊ុនប៊ីវិញ...

« ល្ងាចនេះមានកម្មវិធីនៅផ្ទះម៉ាក់បងជុង បងស្រីទៅទេ? »
« ឲ្យបងទៅយ៉ាងមិចទៅ បងមិនជាប់សាច់ញាតិអីផងនឹង » អ៊ុនប៊ីក៏ញញឹមស្រាលៗ នាងនិយាយនេះគឺត្រូវហើយតែអ្វីដែលសំខាន់ម៉ាក់របស់ជុងគុគធ្លាប់ប្រាប់នាងយ៉ាងមិចខ្លះនាងចាំមិនភ្លេចទេ ឲ្យនាងមុខក្រាស់ទៅជួបគាត់ចឹងហេ៎ស?

« តែខ្ញុំចង់ឲ្យបងស្រីចូលរួមខ្លាំងណាស់ ខ្ញុំចង់ណែនាំបងស្រីឲ្យបងប្រុសរបស់ខ្ញុំ »
« តែ...រេលីយ៍បងសុំទោសពិតមែន »
« ខ្ញុំនឹងប្រាប់បងជុងឲ្យនាំបងស្រីទៅឲ្យទាល់តែបាន »

_________
សម្រេចចិត្តតិចមកគួរឲ្យស្រីប៊ីទៅអត់ណ៎! 🤔

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now