ភាគ២១ [ នាងមានម្ចាស់ ]

137 8 0
                                    



« លើសពីមិត្តភក្តិទេដឹង »ជុងគុគនិយាយចប់ហើយប្រុងដើរចេញតែថេយ៉ុងក៏មកស្ទាក់ពីមុខគេហើយសួរបន្ត
« លើសពីមិត្តឯងចង់បានន័យថាមិច? » ថេយ៉ុងជ្រួញចិញ្ចើមបែបមិនសប្បាយចិត្ត

« តាមអ្វីដែលឯងកំពុងគិត »
« ជាសង្សារ? »
« .... » ជុងគុគមិននិយាយតែញាក់ស្មារសងខាងជំនួស

« យើងយល់ហើយ » ថេយ៉ុងក៏ដើរចេញទៅបាត់ ហើយជីមីននិងបីនាក់ទៀតក៏មកវិញដូចគ្នា តែក៏ឆ្ងល់ថេយ៉ុងគេដើរទៅណា?

« ថេយ៉ុងទៅណានឹងជុងគុគ » ស៊ូជីន
« មិនដឹងដែរ »
« ទាស់សម្តីគ្នាឬ? » វីននី
« អត់ទេ »
« ហឹមមិនអីទេទុកឲ្យខ្ញុំទៅតាម » ស៊ូជីន ក៏រត់ទៅតាមបាត់ រកនាក់ផ្សេងឃាត់មិនទាន់

« ថេយ៍ » ស៊ូជីនរត់ពីក្រោយថេយ៉ុងហើយស្រែកហៅគេ
« .... »
« ឈប់សិនកុំដើរលឿនពេកខ្ញុំតាមមិនទាន់ទេ »
« ... »
« ថេយ៉ុង... អូ..អូយ » ស៊ូជីនរត់ជិតទាន់ហើយតែចង្រៃអីជាន់ចំសំបក ខ្យងសមុទ្រ ទើបធ្វើឲ្យនាងបង្អាក់ដំណើរមើលជើងខ្លួនឯងវិញ

« យ៉ាងមិចហើយ » ថេយ៉ុងក៏ឈប់ហើយបកមកមើលស៊ូជីនវិញ
« អឺ...មិនអីទេ »
« មុតចូល សាច់ប៉ុណ្ណឹងហើយនៅថាមិនអីទៀត » ថេយ៉ុងក៏លើកនាងបី
« ល..លោកធ្វើអី? »
« នៅឲ្យស្ងៀមទៅ » ថេយ៉ុងបីនាងទៅអង្គុយលើថ្មជិតនោះ ទោះបីគេកំពុងអារម្មណ៍មិនល្អយ៉ាងណាក៏គេមិនអាចទុកនាងឲ្យឈឺជើងម្នាក់ឯង មិនមកមើលដែរ

« មុតមិនសូវជ្រៅប៉ុន្មានទេ តែដើររួចឬអត់? » ថេយ៉ុងលត់ជង្គង់មើលជើងរបស់នាង
« ខ្ញុំដើរបាន... អូយ» និយាយមិនទាន់ចប់ផងក៏បិះដួលទៅហើយតែថេយ៉ុងទប់ជាប់ ស្នាមមុតនៅបាតជើងដោយសារនាងរត់មកតាមគេមិនទាន់បានពាក់ស្បែកជើងផង

« ឡើងខ្នងខ្ញុំមក ចាំខ្ញុំអៀវទៅវិញ » ថេយ៉ុង
« .... »
« ស៊ូជីនឮខ្ញុំនិយាយទេ »
« អម្បាញ់មិញលោកកើតអី? »
« គ្មានអីទេ »
« ប្រាប់សិនមក »
«គ្រាន់តែដើរតាមមាត់ឆ្នេរ ម្នាក់ឯងក៏មិនបានដែរហេ៎ស? » ថេយ៉ុងសើចតិចៗដូចជាមិនបានកើតអី

« តែខ្ញុំមើលដឹង ថាលោកកំពុងលាក់អ្វីក្នុងចិត្ត »
« មើលចិត្តខ្ញុំធ្លោះ? »
« អត់ទេ តែមើលតាមក្រសែរភ្នែករបស់លោក »
« នាងគិតច្រើនពេកហើយ »
« លោកស្រឡាញ់អ៊ុនប៊ីត្រូវទេ? »

___________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now