ភាគ២៥ [ ឃ្លាតពីអូន? ]

150 6 0
                                    

ព្រឹកថ្ងៃថ្មី៚

ជុងគុគនិងអ៊ុនប៊ីក្រោកពីព្រលឹមរៀងខ្លួន ព្រោះថាពេលនេះមេខស្រឡះល្អណាស់ ដូច្នេះពួកគេគួរតែចេញទៅឲ្យបានឆាប់។

« ចាំបងជួយ » ជុងគុគចាប់ក្រសោបចង្កេះលើកនាងចុះពីកូនខ្ទមឈើ នេះព្រោះគេសងវាផុតដីត្រឹមចង្កេះ

« ពួកយើងទៅវិញពេលនេះណា » ជុងគុគដឹកដៃនាងចេញទៅរកអុបប័រដែរពួកគេចតចោលក្បែរច្រាំង ហើយពួកគេក៏ចាកចេញពីទីនេះត្រឡប់ទៅកន្លែងគេងវិញ

« អេ៎! មើលទៅខាងនោះទៅ » វីននីចង្អុលទេអុបប័ររបស់ជុងគុគដែរកំពុងតម្រង់មកទីនេះ
« គឺអ៊ុនប៊ីនិងជុងគុគ » ស៊ូជីនលោតយកតែម្តង នាងសប្បាយចិត្តខ្លាំងពេលឃើញអ៊ុនប៊ីមានសុវត្ថិភាព

« ឃើញទេថាទៅជាមួយគ្នាទៅជាមួយគ្នាហើយ » ជីមីន
« អ៊ុនប៊ី » វីននីរត់ទៅរកហើយលើកដៃទៅឡើងទៅកាន់អ៊ុនប៊ី អ៊ុនប៊ីគ្រាន់តែចុះ ពីអុបប័រវិញរត់ទៅឱបមិត្តភក្តិនាងទាំងពីរភ្លាម

« យើងបារម្ភ ពីឯងណាស់ដឹងទេនាងមិត្តឆ្កួត » វីននីឱបនាងចង់រលីងរលោងទឹកភ្នែកទៅហើយ
« ឯងមានកើតអីទេអ៊ុនប៊ី » ស៊ូជីនក្រសោបមុខអ៊ុនប៊ី ហើយអ៊ុនប៊ីក្រវីក្បាលបញ្ជាក់ថានាងមិនបានកើតអីទេ

« កើតអីបានជាបាត់ទៅជាមួយគ្នាបែបនេះ » ថេយ៉ុង សួរទៅជុងគុគដែរកំពុងដើរមកតាមក្រោយ ហើយជុងគុគក៏ប្រាប់ពួកគេតាមដំណើរទៅ រំលងតែកន្លែងនោះ ><

« ហឹមយើងនៅទីនេះដេកមិនលក់ពេញមួយយប់ » ថេយ៉ុង
« បារម្ភពីយើងពេកឬ? » ជុងគុគ
« អ៊ុនប៊ីមិនមែនឯង »
« ឈឹស អ៊ុនប៊ីនៅជាមួយយើងហើយមិនបាច់បារម្ភទេ យើងចេះមើលថែនាងហើយ » ជុងគុគ
« ចឹងផងឬ? សែនជ្រេញ » ថេយ៉ុងពេបមាត់ដាក់ជុងគុគ

« បានហើយៗ ឆាប់ទៅងូតទឹកលឿនឡើងទៅបន្តិចទៀតពួកយើងត្រឡប់ទៅសេអ៊ូលវិញហើយ » វីននី
« តោះអ៊ុនប៊ី » ស៊ូជីននិងវីននីក៏ដើរក្រៀក អ៊ុនប៊ីទៅបាត់ មើលទៅពួកនាងស្រឡាញ់គ្នាខ្លាំងណាស់ គ្រាន់តែដឹងថាបាត់ម្នាក់ភ្លាមពួកគេស្លន់ជាងអីទៀត ។

ការធ្វើដំណើរទៅសេអ៊ូលរបស់ពួកគេអស់រយះពេល ប្រាំបី ម៉ោងដែរទម្រាំដល់ផ្ទះរៀងខ្លួន ម្នាក់ៗអស់កម្លាំងមិនស្ទើរទេ ។

« ទឹង » ជុងគុគមកដល់ផ្ទះភ្លាមសម្លេងសារទូរសព្ទ័របស់គេក៏លោតមក គេក៏ដោះអាវក្រៅដាក់ពិតនឹងកៅអីរបស់គេហើយដើរមករកទូរសព្ទ័ដោយញញឹម ព្រោះសង្ឃឹមថានេះជារសាររបស់ អ៊ុនប៊ីតែពេលដែរអានសារនេះភ្លាមធ្វើឲ្យគេប្រែទឹកមុខមួយរំពេច

[ ម៉ាក់និងបញ្ជូនកូនមករស់នៅសហរដ្ឋអាមេរិកវិញនៅខែក្រោយនេះហើយ ]

________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now