ភាគ៤៤ [ នាងមានម្ចាស់បេះដូងហើយ ]

160 8 1
                                    


        មិនយូរប៉ុន្មានពួកគេក៏បានមកដល់ភូមិគ្រឹះធំស្កឹមស្កៃរបស់គ្រួសាររាងក្រាស់ រេលីយ៍មិនចាំយូរបើកទ្វារឡានចេញហើយរត់ចូលមុនជុងគុគនិងអ៊ុនប៊ីទៅទៀត ។

« ហៃយ៉ា រេលីយ៍ខ្លួនពេញក្រមុំហើយនៅរត់ដូចកូនក្មេងទៅកើត »
« មកពីប្រញ៉ាប់ពេកណាលោកអ៊ំ ហិហិ... » លោកស្រីចនងក់ក្បាលតិចៗ ដោយទឹកមុខញញឹមមិនប្រែ តែក៏មិនភ្លេចចោលភ្នែកសម្លឹងមើលកូនប្រុសរបស់ខ្លួនកំពុងចតឡាននោះ ត្បិតជុងគុគចេញមកហើយគាត់នៅតែមានមន្ទិលក្នុងចិត្តដែរ ថាកូនប្រុសរបស់ខ្លួននៅឈរក្បែរទ្វារឡានម្ខាងទៀតរង់ចាំអ្នកណា?

« រេលីយ៍ ពេលមកអម្បាញ់មិញមានគ្នាប៉ុន្មាននាក់? »
« គឺ បីនាក់អ៊ំស្រី »
« បីនាក់? នរណាគេម្នាក់ទៀតក្រៅពីក្មួយនិងប្រុសជុងនោះ? »

« ចា៎សលោកអ៊ំ! គឺមិត្តភក្តិស្រី របស់បងជុងគាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ចាំមើលណាខ្ញុំនឹងណែនាំគាត់ឲ្យបងប្រុសរបស់ខ្ញុំបានស្គាល់ » ស្រីស្រស់រេលីយ៍ក៏ប្រាប់ទៅអ៊ំស្រីរបស់ខ្លួនទាំងអស់ ហើយលោកស្រីចនក៏ងក់ក្បាលតិចតាមសម្លឹងមើលពួកគេតែ មិនទាន់ឃើញចេញមកទៀត។

« អ៊ុនប៊ីឥឡូវអូនចូលក្នុងឬអត់? អ្នកម៉ាក់បងកំពុងមើលមកយើងហើយ » ជុងគុគឈរបើកទ្វារឡានចាំនាងចេញ តែអ៊ុនប៊ីមិនព្រមងើបពីកៅអីឡានសោះ ។
« លោកចូលទៅខ្ញុំនៅអង្គុយទីនេះចាំលោក »
« រាប់ដល់បី បើមិនចេញទេប្រយត្ន័ថាបងមុនបានប្រាប់ »
« លោកក៏បង្ខំខ្ញុំម្ល៉េះ? »
« មួយ...ពីរ... »
« មិនចេញទេ »
« បី...»

« អ៎ាយ! » ជុងគុគចាប់បីនាងចេញពីក្នុងឡានព្រោះទ្រាំនឹងភាពរឹងរុសនាងមិនបាន។ 
« ដាក់ខ្ញុំចុះទៅកុំដើរទៅមុខទៀតប្រយត្ន័ម៉ាក់របស់លោកឃើញ »
« បើគាត់ឃើញយ៉ាងមិច? » ជុងគុគបីនាងចេញមកតែម្តងធ្វើឲ្យរេលីយ៍និងលោកស្រីចនបើកភ្នែកធំៗ មុននេះនិយាយគ្នាថា មិត្តភក្តិទេតែមើលកាយវិការពួកគេទៅចុះ ។

« អឹស! » ជុងគុកគ៏ដាក់នាងចុះឲ្យដើរធម្មតាវិញ ហើយអ៊ុនប៊ីក៏រុញគេចេញយ៉ាងលឿន ។
« ... » លោកស្រីចនមើលអ៊ុនប៊ីមិនស្គាល់ព្រោះធ្លាប់ឃើញមុខនាងបានតែម្តងប៉ុណ្ណោះវាក៏ យូរឆ្នាំហើយណាមួយកាលនោះនាងក៏មិនទាន់ស្អាតខ្លាំងដូចឥឡូវដែរ ស្អាតបែបក្មេងសិស្សវិទ្យាល័យ តែពេលនេះពេញសាច់ស្អាតប្លែក ទើបមើលមិនស្គាល់ ។

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now