ភាគ៥០

234 7 1
                                    


« គ្រាន់តែសួរលេងទេបាទ! »
« ... » រាងក្រាស់ក៏មិនមាត់

#skip

« កូនចង់ទៅណាដាវិកា? »
« ... »
« ដាវិកាឮម៉ាក់សួរឯងទេ? »
« ខ្ញុំចង់ទៅផ្ទះមិត្តភក្តិរបស់ខ្ញុំ »
« ទៅធ្វើអី មានការអីនៅទីនោះហេ៎ស ? »
« ខ្ញុំគ្រាន់តែចង់ទៅលេងពួកគេធម្មតា »

« កូនពូកែធ្វើខ្លួនរវល់ណាស់ ម៉ាក់នឹងខល ប្រាប់លោកស្រីចន ឲ្យរៀបចំឆាប់ៗ ហើយមិនដឹងភ្ជាប់ពាក្យចោលប៉ុន្មានឆ្នាំទៀតទេលោកអើយ »

« ម៉ាក់... បងជុងគាត់មិនដែលស្រឡាញ់ខ្ញុំទេ ទង្វើល្អៗរបស់គាត់មកលើខ្ញុំនៅចំពោះមុខម៉ាក់វាមិនមែនកើតចេញពីការស្រឡាញ់នោះទេ គាត់ទុកខ្ញុំត្រឹមជាប្អូនស្រីប៉ុណ្ណោះ ហុឹក...»

« ម៉ាក់មិនជឿទេ យ៉ាងណាក៏ត្រូវតែរៀបការដដែលនឹង ដឹងទេថាពួកយើងត្រូវចំណាយទាំងពេលវេលា រង់ចាំយូរប៉ុណ្ណា? »
« ចុះបើគាត់មិនស្រឡាញ់ខ្ញុំ? »

« តែកូនក៏ស្រឡាញ់គេត្រូវទេ? ហេតុអីមិនធ្វើតាមបេះដូងខ្លួនឯងទៅ ដាវិកាជាកូនស្រីរបស់ម៉ាក់ដាវិការឹងមាំណាស់កូនឈ្នះគេគ្រប់យ៉ាងហេតុអីក៏មកត្រូវចាញ់រឿងស្នេហាទៅវិញ ហា៎ស?»
« ... »
« ជឿម៉ាក់ទៅមនុស្សដូច ចន ជុងគុគនេះមិនងាយរកបានទេ ទាំងរូបរាងទ្រព្យសម្បត្តិទាំងកេរ្តិ៍ឈ្មោះ គេមានទាំងអស់ ហេតុអីក៏កូនមិនគិតពីរឿងនេះ ម៉ាក់ពេញចិត្តពួកឯងទាំងពីរសមគ្នាណាស់ដឹងទេ »

« ... » ស្ងាត់
« ម៉ាក់ដឹងថាឯងស្រឡាញ់គេយូរហើយទើបម៉ាក់ឲ្យពួកឯងភ្ជាប់ពាក្យនឹងគ្នា »

« កូនទៅសិនហើយ យប់បន្តិចទើបត្រឡប់មកវិញ » ដាវិកាឱនលាគាត់បន្តិចហើយក៏ដើរចេញទៅឡានរបស់ខ្លួនបាត់ ។

#រាត្រីកាល

« ជុប! ធ្វើអីនឹង » រាងក្រាស់ក្រសោបចង្កេះអ៊ុនប៊ីពីក្រោយថ្នមៗមុននឹងលោមុខថើបកនាងស្រាលៗ ស្រូបក្លិនក្រអូបពីនាង ។
« ឆុងតែក្តៅៗ »
« យប់ហើយនៅចង់ផឹកតែក្តៅទៀត? »
« ផឹកបែបនេះគេងលក់ស្រួលដឹងទេ »

« ចុះពេលគេងជាមួយបងលក់មិនស្រួលទេហេ៎ស? »
« គេងលក់ស្រួលស្អីទៅសង្កត់ម្តងៗធ្ងន់សឹងស្លាប់ »
« ចុះចូលអូនចូលចិត្តឲ្យបងសង្កត់ទេ? »
« មិនដែលសូម្បីតែគិត »
« តែយប់នោះអូនជាអ្នកនាំអាទ៍ ទេ »

« ចង្រែយ៏! មិចក៏បងនិយាយឮម្ល៉េះ? » អ៊ុនប៊ីខាំមាត់សម្លឹងមុខគេ ។
« ខ្សឹត! ហ្កូតណាយ » ជុងគុគថើបថ្ពាល់នាងមួយខ្សឺតហើយដែរចេញធ្វើព្រងើយទាំងញញឹមស្រស់ ។

ព្រឹកថ្ងៃថ្មី៚

« ទីងទុងៗ...បងស្រីហា៎បើកទ្វារបន្តិចបានទេ? »
« អេ៎ស! រេលីយ៍ » អ៊ុនប៊ីស្រោចផ្កាសុខៗក៏មានសម្លេងមួយហៅនាងទើបនាងដឹងថានោះជារេលីយ៍ តែពេលទៅដល់មិនមែនមានតែរេលីយ៍ទេហ្កាវីនក៏មកដែរ ។

« បងស្រីសុខសប្បាយទេ? »
« សុខធម្មតាទេចុះឯង? »
« គឺដូចគ្នា »
« ថ្ងៃនេះមានអ្វីពិសេសមែនទេទើបលោកហ្កាវីនមកទីនេះដែរ? »
« មិនបាននៅយូរទេ គ្រាន់តែជូនរេលីយ៍មកមួយភ្លែតប៉ុណ្ណោះ »
« អញ្ចឹងចូលអង្គុយមួយភ្លែតក៏បាន »
« មិនអីទេបាទ! »

« អេ៎! អាវីន! ខ្យល់ស្អីបក់មកដល់ទីនេះ? » ជុងគុគបន្លឺពីចម្ងាយតម្រង់មកទីនេះ
« គ្មានខ្យល់ស្អីទេ យើងគ្រាន់តែជូនរេលីយ៍មកធម្មតា យើងទៅវិញហើយ »
« ចង់ទៅក៏ទៅចង់មកក៏មក » ជុងគុគ

« ហុឹស! » ហ្កាវីសើចតិចៗ
« ខ្ញុំទៅសិនហើយអ្នកនាង! រេលីយ៍បងទៅហើយល្ងាចសឹមបងមកយក »
« ចា៎បងប្រុស » ហ្កាវីនក៏បើកឡានចេញទៅបាត់ ជុងគុគងាកមើលមុខអ៊ុនប៊ី នាងក៏សម្ឦឹងមុខគេវិញហើយដឹកដៃរេលីយ៍ចូលក្នុងបាត់។

#skip

« ខ្ញុំស្មានថាបងស្រីត្រឡប់ទៅវិញយូរហើយទេតើ »
« មិនយូរទៀតទេបងត្រឡប់ទៅវិញហើយ »
« ហេតុអីក៏ប្រញ៉ាប់យ៉ាងនេះ រេលីយ៍នឹកបងស្រីស្លាប់ហើយ! »
«...» អ៊ុនប៊ីមិនមាត់នាងបានត្រឹមស្ងៀមស្ងាត់ព្រោះថាមិនដឹងធ្វើយ៉ាងមិចបន្ត នាងក៏ចង់ត្រឡប់ទៅវិញប៉ុន្តែមានហ៊ាននិយាយជាមួយជុងគុគ ចិត្តមួយចង់ទៅចង់មួយទៀតចង់នៅទីនេះជាមួយគេ តែយ៉ាងណាក៏នាងមិនអាចនៅទីនេះយូរទៀតដែរនាងមានប៉ាម៉ាក់ត្រូវមើលថែរដូចគ្នា ។

« បងស្រី! ប្រាប់ខ្ញុំតាមត្រង់បានទេ » រេលីយ៍និយាយខ្សឹបតិចៗឲ្យអ៊ុនប៊ីឮតែម្នាក់
« រឿង...រឿងអី »
« បងនិងបងជុងសង្សារនឹងគ្នាមែនទេ? »

______________

គេមកវិញហៃ! 💋💋

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now