ភាគ៤៦ [ នឹកលោកប៉ាអ្នកម៉ាក់ ]

151 4 0
                                    



         « ម៉ាក់... » ជុងគុគកំហគឈ្មោះម៉ាក់របស់គេព្រោះខ្លួនមិនបានពេញចិត្តនឹងសំណើរម្តាយខ្លួននោះអី ។
« យ៉ាងមិច? មិនអាណិតនាងខ្លះទេឬហេ៎ស? នាងសុខចិត្តភ្ជាប់ពាក្យជាមួយកូនចោលពេលរាប់ឆ្នាំមិនមាត់តវ៉ាមួយម៉ាត់កូនចង់ ភ្ជាប់ពាក្យចោលប៉ុន្មានឆ្នាំទៀត? »

« ម៉ាក់និយាយថាកូនមិនអាណិតនាង តែម៉ាក់ភ្លេចហើយឬ? ចុះខ្ញុំ ម៉ាក់មានគិតពីចិត្តខ្ញុំទេ? ខ្ញុំធំហើយស្រឡាញ់អ្នកណាជារឿងរបស់ខ្ញុំ ខ្ញុំតាមម៉ាក់ច្រើនរឿងណាស់តែសម្រាប់រឿងរៀបការនេះដាច់ខាតខ្ញុំមិនតាមម៉ាក់ទេព្រោះអនាគតទៅខ្ញុំជាអ្នកនៅជាមួយ មិនមែនម៉ាក់ទេ បើខ្ញុំរៀបការហើយមិនបានស្រឡាញ់គ្នាផង ឲ្យរស់នៅជាមួយគ្នាយ៉ាងមិច? ខ្ញុំមិនរៀបការទេខ្ញុំនឹងផ្តាច់ពាក្យព្រោះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ! តោះយើងទៅផ្ទះយើងវិញ » ជុងគុគនិយាយចប់ក៏ចាប់ដៃអ៊ុនប៊ី ហើយដឹកដៃនាងដើរចេញបាត់ អ៊ុនប៊ីនាងក៏មិនដឹងនិយាយយ៉ាងមិចព្រោះមិនហ៊ានលូកមាត់គ្រួសារគេ ។

« ហេតុអីក៏ស្រែកដាក់គាត់បែបនេះ? » ចូលមកដល់ក្នុងឡានភ្លាមអ៊ុនប៊ីក៏សួរទៅកាន់ជុងគុកភ្លាម
« ម៉ាក់ និងបងតែងតែមិនសូវត្រូវគ្នាតាំងពីដើមហើយ មិនចឹងទេបងទៅនៅកន្លែងផ្សេងធ្វើអី? »
« យ៉ាងណាក៏ដោយគាត់ជាម្តាយយើង ទោះទាស់សម្តីយ៉ាងណាក៏មិនត្រូវនិយាយខ្លាំងៗដាក់គាត់ដែរ »
« មុននេះបងឃាត់ខ្លួនឯងមិនបាន បងដឹងថាខ្លួនឯងរៀងជ្រុលមាត់ដែរ តែអ្វីដែលបងនិយាយក៏ជាការពិត »
« ... » អ៊ុនប៊ីយកដៃស្រឡូនទៅក្រសោបប្រអប់ដៃម្ខាងទៀតរបស់គេជាប់

« លោកគួរតែស្របតាមគាត់ក៏ល្អ ព្រោះមើលទៅអ្នកនាងដាវិកាស្លូតបូតហើយក៏ល្អគ្រប់បែបយ៉ាងសាកសមនិងលោកខ្លាំងណាស់ មិនយល់ថាហេតុអ្វីលោកមិនពេញចិត្តនាង »

« អូនក៏នៅខាងអ្នកម៉ាក់ដែរពិតទេ? »
« មិនមែនទេ គ្រាន់តែនិយាយការពិត »
« ការពិត? អូនកំពុងរុញបងឲ្យយកអ្នកផ្សេងហើយដឹងទេ »
« យ៉ាងណាចុងក្រោយក៏គេចមិនផុត យើងគួរតែប្រឈមមុខនឹងការពិតខ្លះក៏ល្អ »
« អូនតែងតែបែបនេះ »

❤️‍🔥ចំណងស្នេហ៍❤️‍🔥Kde žijí příběhy. Začni objevovat