ភាគ២៦ [ កូនទន្សាយរបស់អូន ]

144 7 0
                                    

    
      ជុងគុគអានសាររបស់ម៉ាក់ខ្លួនភ្លាមជុងគុគចាប់ផ្តើមខឹងនិងម៉ាក់របស់គេតែម្តង ១ខែទៀតឬ? លឿនពេកហើយគេមិនចង់ទៅទេ គេមិនចង់ឃ្លាតពីអ៊ុនប៊ី កាលមុនគេធ្លាប់សុំទៅរស់នៅទីនោះតែគាត់ប្រាប់ថាចាំចប់ឆ្នាំនេះ ចុះពេលនេះគេកំពុងតែ ចង់នៅកូរ៉េគាត់ក៏ប្រាប់ថាឲ្យទៅខែក្រោយ នៅបង្ខំឲ្យគេរៀបការទៀតផង នេះមិនសួរការសម្រេចចិត្តរបស់គេទេឬ ?

« ចង្រែយ៎ » ជុងគុគទាត់របស់ក្នុងបន្ទប់របស់គេមួយទំហឹងពេលនេះ គេធុញថប់ខ្លាំងណាស់គិតអីមិនចេញទេ ទៅរស់នៅសហរដ្ឋអាមេរិកហើយយកប្រពន្ធនៅទីនោះឬ? គេស្រឡាញ់អ៊ុនប៊ីស្រីម្នាក់គត់ដែរគេនឹងរៀបការជាមួយ ចំណែកឯស្រីផ្សេងគ្មានថ្ងៃយកឈ្នះបេះដូងគេទេ ។

      កំពុងតែគិតរឿងនោះសារមួយទៀតក៏លោតឡើងជុងគុគមិនចង់មើលអ្វីទាំងអស់ព្រោះគេគិតថាជាសាររបស់ម្តាយខ្លួន
« ទឹង » ជុងគុគក៏ប្រុងទាញកន្សែងចូលងូតទឹកហើយតែក៏ក្រលេកទៅបន្តិចក៏បានដឹងថានេះជាអ៊ុនប៊ី ទើបទុកកន្សែងវិញហើយទាញទូរសព្ទ័ចូលមើលសាររបស់នាង

[ ជុងគុគទៅបណ្ណាល័យជាមួយអូនទេ? ]
[ ខានទៅបណ្ណាល័យជិត ១សប្តាហ៍ហើយនឹក]
[ ចូលមើលឲ្យលឿនមក កូនទន្សាយ🐰 ]

    ពាក្យកូនទន្សាយមុននេះធ្វើឲ្យជុងគុគអានហើយញញឹមភ្លាមៗតែម្តងហើយក៏តបវិញ...

[ បងងូតទឹកសិន ចាំជួបគ្នានៅទីនោះ ]

[  អូខេ👌 ] អ៊ុនប៊ី

    ជុងគុគក៏ចូលទៅងូតទឹកបាត់ ប្រមាណជាង 15នាទី រាងក្រាស់ចេញមកវិញហើយក៏ដើរទៅបើកទូរយកខោរអាវចេញមកស្លៀកទៅជួបនាង នៅបណ្ណាល័យតាមដែរនាងណាត់មុននេះរាងក្រាស់ដើរចូលបណ្ណាល័យឃើញនាងកំពុងឈររកមើលសៀវភៅ ហើយគេក៏ដើរចូលទៅរកនាង

« ផឹប » ជុងគុគមកឱបនាងពីក្រោយមិនឲ្យនាងដឹងខ្លួនធ្វើឲ្យអ៊ុនប៊ី សឹងលួសព្រលឹងទៅហើយ ប្រុសម្នាក់នេះមកលើកណាក៏មិនប្រាប់នាងស្រួលបួលដែរចូលចិត្តធ្វើឲ្យនាងភ្ញាក់ណាស់។

« មិចក៏មកដល់ហើយមិនប្រាប់អូន »
« អត់ចង់ប្រាប់ » ជុងគុគក៏ដកដៃចេញពីនាង ហើយក៏រើររកសៀវភៅអានជាមួយគ្នា
« ថ្ងៃដំបូងដែរអូនបាននិយាយជាមួយបងណាអូនគិតថាបងគួរឲ្យស្អប់ខ្លាំងណាស់ » អ៊ុនប៊ី ខិតមកអង្គុយជិតជុងគុគ

« ហឹស! មកពីអូនញេញដាក់បងមុន »
« ថាអូនញេញផងហេ៎ស »
« ចុះបើមែន »
« ខឹងហើយ » អ៊ុនប៊ីនិយាយចប់ ជុងគុគក៏ទាញនាងមកអង្គុយលើភ្លៅហើយក្រសោបចង្កេះនាងជាប់

« បងនិយាយលេងទេ »
« ... »
« ប្រុងមិននិយាយរកបងមែនឬ? »
« ... »
« ឈប់ខឹងទៅកូនឆ្កែ » ជុងគុគយកដៃច្បិចខ្ទង់ច្រមុះនាងតិចៗ
« ... »
« ជុប » ជុងគុគថើបថ្ពាល់នាងមួយខ្សឺត
« ... » អ៊ុនប៊ីជូតកន្លែងដែរគេថើបមុននេះ ហើយជុងគុគក៏ថើបនាងមួយខាងទៀតអ៊ុនប៊ីនៅតែជូតចេញដដែល
« បើជូតចេញទៀតចាប់បឺតមាត់ឲ្យខ្មាស់គេតែម្តង ជុប » គេថើបនាងមួយខ្សឺតទៀតតែគិតថានាងខ្លាចគេឬនាងនៅតែជូតចេញដដែលហើយប្រញ៉ាប់ងើបពីភ្លៅគេយ៉ាងលឿនតែជុងគុគចាប់ដៃនាងជាប់ទាញមករកគេវិញ ចាប់ក្រញេចនាងតែម្តង

« ហៃយ៉ាលើកមុនមកដល់ជួបគ្នាឃើញប្រកែកគ្នាលើកនេះជួបគ្នា មកឱបថើបគ្នា ពិបាកប៉ាន់ស្មានចិត្តត្រូវណាស់ក្មេងសម័យនេះ »

_________
មែននឹង🤣

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now