ភាគ៥ [ ខ្ញុំឲ្យនាង ]

154 9 0
                                    


« លោក! ឈប់សិន » អ៊ុនប៊ីតាមគេមកដល់បន្ទប់ទឹក ជុងគុគបម្រុងកាច់ចូលហើយតែនាងមកឃាត់វិញទើបគេបង្អាក់ដំណើរ
« មានការអី? »
« អឺខ្ញុំ.... »
« បើគ្មានអីទេខ្ញុំប្រញាប់ »
« ខ្ញុំខ្ចីសៀវភៅរបស់លោកសិនមកបានទេ »

« ហេតុផលអីដែលត្រូវឲ្យនាងខ្ចីនោះ? »
« លោក.. អាណិតខ្ញុំផងទៅខ្ញុំចង់អានខ្លាំងណាស់ នេះកុំតែសៀវភៅនៅបណ្ណាល័យគេលក់អស់ ហើយសៀវភៅសម្រាប់ខ្ចីក៏មិនមាន មិនចឹងខ្ញុំមិនតាមសុំលោកបែបនឹងទេ » អ៊ុនប៊ី
« ... »
« លោក »
« ... »ជុងគុគមិនមាត់ដដែលទើបដើរចូលក្នុងបន្ទប់ទឹកបុរសបាត់ធ្វើឲ្យអ៊ុនប៊ីនាងអស់សង្ឃឹមមែនទែនហើយ ប្រុសម្នាក់នេះចិត្តអាក្រក់លេខមួយចាំមើលដល់វេននាងវិញណា

« អ៊ុនប៊ីទៅណាយូរម្ល៉េះ? » វីននី ផ្ទៀងម៉ោងនាឡិកាផងមើលផ្លូវអ៊ុនប៊ីផង
« សួស្តី » សុខៗក៏មានសម្លេងក្រលរមួយធ្វើឲ្យវីននីរៀងភ្ញាក់នឹងវត្តមានម្ចាស់សម្លេងដែរ គេគឺជាប្រុសស្អាតក្នុងថ្នាក់នាងជីមីនទេតើ

« ច..ចា៎សសួស្តី » វីននី
« សុំអង្គុយផងបានទេ? » វីននីបើកភ្នែកធំៗនេះគេសុំអង្គុយតុជាមួយនាង?
« មិនអីទេតាមសប្បាយ »

« កំពុងសម្លឹងរក នរណាមែនទេ? »
« គឺរង់ចាំមិត្តភក្តិខ្ញុំពេលនេះមិនដឹងទៅណា »
« អរ! ចឹងទេហេសនិយាយចឹង ឈ្មោះអីដែរ? »
« គឺ វីននី »
« ចុះអ្នកនាងខាងនេះ » ជីមីន ងាកទៅស៊ូជីនម្ខាងទៀត
« ខ្ញុំឈ្មោះស៊ូជីន »
« ឈ្មោះពិរោះៗណាស់ » ជីមីនញញឹមពង្រាយមន្តស្នេហ៍តែម្តង គ្រាន់តែគេមកអង្គុយតុជាមួយវីននី ប៉ុននេះស្រីមិនតិចទេសម្លឹងមកតុគេ

« ឯងនេះញ៉ែស្រីបានគ្រប់កន្លែង » ថេយ៉ុងដើរមកជិតជីមីនហើយបោះសម្តីទៅពីរបីម៉ាត់
« យើងគ្រាន់តែសួរឈ្មោះ » ជីមីន
« ឈើស! » ថេយ៉ុងក៏ដើរចេញទៅបាត់ធ្វើឲ្យស៊ូជីនឯងណេះស្មានតែគេមកសួរនាំនាងដូចជីមីនសួរវីននីដែរ អន់ចិត្តណាស់។

    ក្រលេកមកមើលអ៊ុនប៊ីឯណេះឈរចាំជុងគុគចេញមកវិញតាមពិតជុងគុគត្រូវដើរចេញមកហើយតែដោយសារតែគេដឹងថានាងឈរនៅទីនេះទើបមិនចេញ ។
« អេ៎ ឈរធ្វើអីនឹងនៅមុខបន្ទប់ទឹកមនុស្សប្រុស? » ថេយ៉ុងដើរមកតែក៏ឃើញអ៊ុនប៊ីនៅឈររ៉ែរ៉មុខនឹងទើបដាច់ចិត្តសួរ

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now