ភាគ៥៥

141 1 0
                                    


#ពេលយប់

         ពេលនេះលោកប៉ាប្អូនប្រុសរបស់នាងក៏មកដល់ហើយក៏បានដឹងអស់ហើយទើបគាត់អនុញ្ញាតិឲ្យជុងគុគមកគេងទីនេះបាន ។

« មិនទាន់គេងទេ? » អ៊ុនប៊ីកាន់កែវទឹកដោះគោពីរកែវហុចឲ្យជុងគុគមួយកែវហើយសម្រាប់ខ្លួនឯងមួយកែវ ។
« អរគុណហើយ » ជុងគុគទទួលពីដៃនាងមកផឹក

« បងត្រឡប់ទៅវិញនៅថ្ងៃណា? »
« 2ថ្ងៃទៀត » អ៊ុនប៊ីក៏ទម្លាក់ទឹកមុខបន្តិចព្រោះវាលឿនដែររយៈពេលពីរថ្ងៃនៅជាមួយគ្នាហើយក៏បែកគ្នារាប់ខែម្តងទៀត ។
« អូនកុំធ្វើមុខបែបនេះទៅមើល »
« ... »
« បងទៅផ្តាច់ពាក្យជាមួយដាវិកាវិញ »
« ជុង? បងនិយាយអី? »
« ដាវិកាគេនឹងយល់ព្រម បើបងប្រាប់នាងតាមត្រង់ »
« បងមិនគិតថាវាអាត្មានិយមទេហេ៎ស? »

« បងដឹង! តែបងគិតច្បាស់ហើយណាមួយដាវិកានិងបងមិនអាចមានទំនាក់ទំនងនឹងគ្នាលើសពីបងប្អូនបានទេ បើបងរៀបការនឹងនាង បងហាក់ដូចជាក្បត់នឹងបេះដូងខ្លួនឯងខ្លាំងណាស់ អូនកុំឃាត់បងកុំឲ្យធ្វើរឿងនេះអី » គេចង់និយាយប្រាប់នាងរឿងនេះមុនកុំឲ្យនាងមានអារម្មណ៍ថាខ្លួនឯងខុសអីព្រោះនាងមិនបានខុសសូម្បីបន្តិច គេចង់ទទួលខុសត្រូវលើនាង បើទោះបីជាពួកគេមិនមានអីនឹងគ្នាក៏គេនៅតែ ចង់រៀបការជាមួយនាងដដែលនឹង ។

« វាជាការសម្រេចចិត្តរបស់បង ប៉ុន្តែចុងក្រោយអ្នកដែលឈឺចាប់គឺអ្នកនាងដាវិកា ! »
« អូនក៏ត្រូវឈឺចាប់ដូចគ្នាមែនទេ? បើបងជ្រើសយកគេ! តែបងមិនចង់ក្បត់បេះដូងខ្លួនឯងព្រោះត្រង់នេះវាមិនអាចឲ្យទៅអ្នកផ្សេងក្រៅពីអូនយល់ទេ? » ជុងគុគក្រសោបដៃនាងដាក់លើទ្រូងខាងឆ្វេងរបស់គេ អ៊ុនប៊ីចូលមកជិតដើម្បីក្រសោបឱបគេជាប់ ។

« អូនសង្ឃឹមថាគ្រប់យ៉ាងនឹងបញ្ចប់ទៅដោយរលូន ហ្កូតណាយ...ជុប...!»នាងចង្អើតថើបគេមួយខ្សឺតហើយក៏ដើរចូលក្នុងផ្ទះវិញ ។

...
       មិនយូរមិនឆាប់បន្ទាប់ពីស្នាក់នៅទីនេះរយៈពេលពីរថ្ងៃ ជុងគុគក៏ត្រូវចេញដំណើរត្រឡប់ទៅវិញដូចគ្នាពីព្រោះគេមានរឿងត្រូវដោះស្រាយនោះអី ហើយក៏ជិតដល់ថ្ងៃដែរត្រូវរៀបការផងដែរ ។

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now