ភាគ៣២ [ គេមានគូរដណ្តឹងរួចហើយ ]

150 5 1
                                    



       អ៊ុនប៊ីក៏ត្រលប់មកផ្ទះវិញតែម្តងនាងរៀនមិនចូលទេថ្ងៃនេះទើបសម្រេចចិត្តថាមកផ្ទះតែម្តង ដោយសារតែប៉ាម៉ាក់របស់នាងទៅហាងរបស់គាត់អស់ហើយទើបផ្ទះរៀងស្ងាត់នាងដើរចូលមកទាំងទឹកភ្នែកដោយគ្មាននរណាដឹង ។

« ហ៊ឹកៗ » អ៊ុនប៊ីខ្ទប់មុខយំខ្លាំងៗ ហើយសម្លឹងទៅមើលរូបគេនិងនាងថតជាមួយគ្នានៅឆ្នេរសមុទ្រ ។

« អូនស្រឡាញ់បងខ្លាំងណាស់ គ្មានថ្ងៃដែរអូនឈប់ស្រឡាញ់បងទេ » អ៊ុនប៊ីយករូបថតលើតុនោះមកឱបជាប់ទ្រូងយំខ្សឹកខ្សួល..

...........

« ប្រុសជុង » ជុងគុគដើរចូលផ្ទះទាំងគ្មានអារម្មណ៍ វាឈឺចាប់ខ្លាំងណាស់តែមុននឹងចូលផ្ទះគេជូតទឹកភ្នែកដែលសេសសល់ឲ្យអស់គ្មានសល់។
« ពួកយើងទៅថ្ងៃណា? » ជុងគុគ
«ថ្ងៃស្អែកនេះណា »
« នេះកូនយំហេ៎ស? » តាមពិតគាត់ដឹងច្បាស់ណាស់ថាជុងគុគបានយំព្រោះគាត់បានឈរស្តាប់ពួកគេទាំងពីរនិយាយគ្នាមុននេះតែក៏ចេះតែសួរធ្វើដូចជាមិនដឹងទៅ ។ គាត់មិនបានស្អប់ខ្ពើមអ៊ុនប៊ីទេតែគាត់គ្រាន់តែចង់ឲ្យជុងគុគរៀបការជាមួយមនុស្សដែលគាត់ពេញចិត្ត...

« អត់ទេ! ចឹងខ្ញុំសុំទៅបន្ទប់គេងសិនហើយ »
ម៉ាក់របស់ជុងគុគក៏តាមសម្លឹងមើលជុងគុគ

« ស្រលាញ់គ្នាដល់ថ្នាក់នេះហេ៎ស? » លោកចន
« កុំខ្វល់ច្រើនអី ទៅរស់នៅទីនោះបានតែ២ឆ្នាំគេក៏ភ្លេចនាងហើយព្រោះមានក្មួយស្រីដាវិកាស្រាប់ ជុងគុគប្រាកដជាស្រលាញ់មិនខានទេ ទាំងស្អាតទាំងពូកែបែបនេះ »
« ស្រេចលើអូន »

« ... » ជុងគុគមកដល់ក្នុងបន្ទប់ភ្លាមគេលើកដៃជ្រោងសក់ បន្ថយអារម្មណ៍តានតឹងគេចង់ផ្ញើរសារទៅសួរនាងខ្លាំងណាស់ តែគេមិនហ៊ានជុងគុគក៏សម្រេចចិត្តថាទៅយកទូរសព្ទ័មកផ្ញើរសារទៅសួរសុខទុក្ខនាង
« ចង្រៃយ៎! » ជុងគុគបោះទូរសព្ទ័ទៅលើពូកវិញ ព្រោះលេខទូរសព្ទ័របស់គេនាងប្លុកចោល ចង់ផ្ញើរសារទៅក៏មិនកើតនេះនាងស្អប់គេដល់ថ្នាក់នេះឬ?
« បងមិនជឿថាអូនមិនស្រលាញ់បងទេ » ជុងគុគយកដៃខ្ទប់មុខគេជាកូនប្រុសដើមទ្រូងប្រាំហត្ថតែមកសម្រក់ទឹកភ្នែកព្រោះស្រីម្នាក់ ...

ប្រលានយន្តហោះ៚

     ទីបំផុតថ្ងៃដែលគេត្រូវចាកចេញក៏មកដល់ជុងគុគនៅតែសង្ឃឹមថាអ៊ុនប៊ីនឹងមកជូនដំណើរគេប៉ុន្តែអត់ទេនាងមុនមកហើយក៏ផ្តាច់ការទាក់ទងជាមួយគេទៀត។

« កូនរកមើលអី? »
« គ្មានអីទេអ្នកម៉ាក់ »
« ហឹមបើចឹងល្អហើយបន្តិចទៀតដល់ពេល check in ហើយ »
« បាទ » ជុងគុគតបទៅទាំងមុខស្ងួត

( ហេតុអីបានជានាងមិនមក? ) នេះអាចជាថ្ងៃដែរចុងក្រោយជួបគ្នាក៏ថាបានតែហេតុអីបានជាមិនឃើញនាងនេះនាងដាច់ចិត្តពិតមែនហេ៎ស ពាក្យទាំងអស់នេះបានតែគិតក្នុងចិត្តប៉ុណ្ណោះ

« តោះប្រុសជុងយើងដល់ពេលត្រូវទៅហើយ »
« បាទលោកប៉ា » ជុងគុគក៏បញ្ចប់ការសម្លឹងមើលនាងដោយអស់សង្ឃឹមក្នុងទ្រូងឈឺខ្ទោកៗ គ្រួសាររបស់គេក៏ធ្វើដំណើរចាកចេញទៅដោយមានអ្នកអូសវ៉ាលីតាមក្រោយ...

     តែថាចុះអ៊ុនប៊ីពេលនេះនាងនៅឯណា? អ៊ុនប៊ីនាងមិនមកជូនដំណើរទេព្រោះគេអាចនឹងគិតថានាងមិនទាន់អស់ចិត្តស្រឡាញ់ដូច្នេះហើយទើបនាងសុខចិត្តសង្ងំក្នុងបន្ទប់យំឡើងហើមមុខហើមមាត់អស់ហើយ ភ្នែកសម្លឹងទៅទូរសព្ទ័រហូតតែនៅតែគ្មានសារលោតមកសោះ ។

( ជុងគុគនឹងត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិចជារៀងរហូតហើយ)

( ស្តាប់មីងឲ្យច្បាស់ស្អែកនេះជុងគុគចាកចេញហើយ មីងចង់ឲ្យឯងកាត់ចិត្តពីគេទៅបើស្រឡាញ់គេគួរតែដើរចេញពីគេទៅ ព្រោះថាជុងគុគក៏មានគូរដណ្តឹងរួចរាល់ដែរបើក្មួយមិនចង់ក្លាយជាអ្នកទីបីទេនោះគួរតែឈប់ទាក់ទងជាមួយជុងគុគ )

       ពាក្យសម្តីទាំងអស់នេះនៅដក់ជាប់ក្នុងខួរក្បាលនាង ជាពិសេសពាក្យ
< ជុងគុគមានគូរដណ្តឹងរួចរាល់ ហើយ > នាងមានអារម្មណ៍ថាឈឺ ឈឺខ្លាំងណាស់...នេះហេ៎សស្នេហា? វាឈឺបែបនេះមែនទេ?

___________
ភាគនេះរៀងខ្លីបន្តិចដោយសាររវល់អត់ទាន់បានកែសាច់រឿងតែចាំព្យាយាមកែអក្ខរាវិរុទឲ្យមួយភាគទៀត 🥲

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Dove le storie prendono vita. Scoprilo ora