ភាគ១០ [ ដំណើរកំសាន្ត? ]

138 10 0
                                    


« នែ៎ធ្វើបែបនេះចង់បំបាក់មុខខ្ញុំ? » ពេលអាហារថ្ងៃត្រង់បានបញ្ចប់ជុងគុគចាំស្ទាក់សួរនាងតែម្តងមិនចាំយូរ ។
« អត់មានទេ » អ៊ុនប៊ី
« ចុះមុននេះដឹងទេគេគ្រប់គ្នាមើលមកខ្ញុំជាមនុស្សយ៉ាងមិច? មនុស្សដូចខ្ញុំត្រូវមនុស្សស្រីបដិសេធបែបនេះហេ៎ស? » ជុងគុគ
« បើគ្រាន់តែប៉ុណ្ណឹងក៏លោកមករករឿងខ្ញុំដែរ ហ៎ » អ៊ុនប៊ីនិយាយមុខស្មើរៗ

« .... »
« ខឹងនឹងខ្ញុំហេ៎ស? »
« .... »
« មិចក៏មិននិយាយ »
« .... »
« ខ្ញុំមិនចេះលួងទេ »
« .... »
« ណ្ហើយ! ថេយ៉ុងប្រហែលចាំខ្ញុំ ចឹងលាហើយ » អ៊ុនប៊ីបម្រុងចាកចេញតែត្រូវបង្អាក់ដំណើរវិញ

«នរណាឲ្យទៅ? និយាយគ្នាឲ្យដាច់ស្រេច »
« ខ្ញុំសួរលោកតែលោកមិននិយាយរកខ្ញុំផង »
« យប់នេះជួបខ្ញុំនៅកន្លែងដដែល » អ៊ុនប៊ីមិនទាន់តបផងជុងគុគដើរទៅបាត់រកតែនាងនិយាយស្អីមិនបាន ។

ក្នុងថ្នាក់៚

« ថ្ងៃនេះគ្រូមានរឿងចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាណា » អ្នកគ្រូ
« គឺសាលារបស់យើងនឹងមានការទស្សនកិច្ចដំណើរកំសាន្តជុំគ្នា នៅសប្តាហ៍ក្រោយ ដូច្នេះពួកកូនៗត្រូវត្រៀមខ្លួនផងណា »
« វ៉ោវ » សិស្សក្នុងថ្នាក់ទះដៃខ្លាំងៗតែម្តង អ្នកខ្លះរាំច្រៀងពេញនឹង

« ឯងគិតថាឆ្នាំនេះនឹងមានអ្វីថ្មីជាងឆ្នាំមុនៗទេ? » ស៊ូជីនសួរទៅកាន់វីននី
« មានអីថ្មីទៅ ? » វីននី
«នាងឆ្កួត ឆ្នាំសិក្សាបញ្ចប់ថ្នាក់បែបនេះប្រាកដជាមានអីប្លែកហើយ » ស៊ូជីន
« ឆ្នាំមុនសប្បាយហើយឆ្នាំនេះប្រាកដជាសប្បាយ គុណនិង១០ »វីននី
« ព្រោះមានសំណព្វចិត្តឯងទៅដែរពិតទេ? » អ៊ុនប៊ី
« ឯងនិយាយបែបនឹងក៏ត្រូវម្យ៉ាងណាអ៊ុនប៊ី » វីននី ញញឹមខ្ជឹបបែបអៀនៗ

« អ្នកគ្រូបើជាការដំណើរកំសាន្តជុំគ្នាបញ្ចប់ឆ្នាំសិក្សាបែបនេះ អនុញ្ញាត្តិឲ្យយក សូជូទៅផងបានទេ? » ជូហានកូនសិស្សប្រុសមាឌធំជាងគេងើបឈរសួរទៅកាន់អ្នកគ្រូធ្វើឲ្យគ្រប់គ្នាសើចពេញថ្នាក់ ។
« ជូហានហា៎ ឯង សួរគ្រូចំៗបែបនេះបែកការយើងអស់ហើយ » សិស្សស្រីនៅក្នុងថ្នាក់នោះតបទៅវិញ

« ពួកយើងមិនទាន់បញ្ចប់វិទ្យាល័យទេ ហាមដាច់ខាតគ្រឿងស្រវឹង ដើរលេងធម្មតាៗញុំាអីជុំគ្នាបាន » អ្នកគ្រូ
« គ្រាន់តែសួរលេងទេបាទ » ជូហាន

« អូខេ ដូច្នេះថ្ងៃនេះអ្នកគ្រូមានតែប៉ុណ្ណឹងពួកកូនអាចសម្រាកបានហើយ »
« បាទ/ចាស » ពួកគេងើបឈរគោរពគ្រូ ហើយវាក៏ជាម៉ោងចេញទៅផ្ទះផងដែរ

...............

« វីននី » ដើរដល់ច្រកខាងក្រៅវីននីក៏ត្រូមាននរណាម្នាក់ហៅហើយម្នាក់នោះគ្មានអ្នកណាហៅក្រៅពី ជីមីននោះទេ
« បងមីន » សព្វនាមបងមុននេះ ក៏ព្រោះតែពេលនេះពួកគេជាសង្សារគ្នានោះអី វីនីស្រលាញ់ជីមីន ឯងជីមីនក៏មានចិត្តលើនាងដូចគ្នាដូច្នេះពួកគេក៏ធ្វើសង្សារគ្នាតែម្តង...

___________

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now