ភាគ៨ [ សុំទោស ]

148 7 0
                                    


« ធ្វើជាអ្នកបម្រើខ្ញុំទៅ » អ៊ុនប៊ីញញឹមស្រស់ហើយញាក់ចញ្ចើមដាក់គេ
« នាងកើតឆ្កួតស្អី? បានជាឲ្យខ្ញុំធ្វើអ្នកបម្រើនាង » ជុងគុគ ខឹងនឹងនាងតែម្តងនេះចង់មើលងាយគេខ្លាំងណាស់

« មិនមែនមានន័យបែបណុងឯណាលោកក្តៅក្រហាយលឿនម្ល៉េះ? »
« នាង ចង់បានន័យបែបណាវិញ »
« គឺបានន័យថា ពេលដែរខ្ញុំឲ្យលោកធ្វើអីលោកត្រូវធ្វើតាមគ្មានអីពិបាកទេ ដូចជាទិញទឹកអីបែបនឹង បើយល់ព្រមថ្ងៃស្អែកខ្ញុំនឹងយកសៀវភៅឲ្យលោកដល់ភាគចប់ ខ្ញុំសុខចិត្តអាន stephen king សិនក៏បាន ហើយលោកសងសៀវភៅខ្ញុំពេលណា លោកនឹងខ្ញុំក៏លែងពាក់ពន្ធ័គ្នាទៀតដែរ » ជុងគុគស្តាប់នាងនិយាយហើយរៀងធូរចិត្តមុននេះសុទ្ធតែឲ្យគេធ្វើអ្នកបម្រើ អ្នកណាធ្វើតាមនោះ

« ល្អ! ស្អែកព្រឹកជួបគ្នានៅសាលាហាមភ្លេចឲ្យសោះ »
« ដឹងហើយ » មិនយូរពួកគេក៏បំបែកផ្លូវទៅផ្ទះរៀងខ្លួន តែជុងគុគក៏ដើរតាមក្រោយនាងរហូត

« លោកដើរតាមខ្ញុំធ្វើអី »
« ជូននាងទៅផ្ទះ »
« មិនបាច់ មិនត្រូវការ »
« នែម៉ោង 8 យប់ហើយឃើញថាផ្លូវស្ងាត់ខំដើរតាមក្រោយហើយខុសទៀត »
« ខ្ញុំមិនបានពឹងលោកឯណា? »
« ល្អតាម សប្បាយ »

« ភឹប » សុខៗ អំពូងភ្លើងតាមផ្លូវក៏ដាច់ភឹបតែម្តង រីឯអ៊ុនប៊ីឯណេះនាងខ្លាចងងឹតផង គឺពេលនេះវ៉ល់មើលអ្វីមិនឃើញតែម្តង សល់តែពន្លឺព្រះចន្ទបំភ្លឺប៉ុណ្ណោះ ដោយសារ ខ្លាចពេកទ្រាំមិនបានទេទើបដាច់ចិត្តស្រែកហៅជុងគុគមកវិញព្រោះនាងដឹងជុងគុគបើគេដើរចេញក៏ទៅមិនទាន់ ឆ្ងាយដែរ

« ជុង.. ជុងគុគ លោកទៅណាហើយ » អ៊ុនប៊ី
« ... » ស្ងាត់គ្មានការឆ្លើយតប
« ហុឹក! ជុងគុគឮខ្ញុំហៅទេមកវិញមក ជូនខ្ញុំទៅផ្ទះ » នាងចង់តែយំស្រែកឲ្យណាណីទេ នាងខ្លាចទិដ្ឋភាពបែបនេះណាស់ ព្រោះវាជាការចងចាំអាក្រក់របស់នាងកាលពីក្មេង នាងជាមនុស្សខ្លាចងងឹតតាំងពីអាយុ 7 ឆ្នាំនាងធ្លាប់ជាប់ក្នុងបន្ទប់ងងឹត ដាក់សម្ភារៈ ចាស់ៗនាងចាំបានថាពេលនោះនាងបានឃើញកូនឆ្មាជាប់ក្នុងទ្រុងក្នុងបន្ទប់នោះទើបចូលទៅបម្រុងជួយវាតែក៏មានគ្រូមក ដោយចាក់សោរខាងក្រៅដោយសារតែវាជាបន្ទប់ដាក់របស់ចាស់ៗ ទើបគាត់ឃើញក៏ដើរមកបិទមិនចាប់អារម្មណ៍ ទម្រាំដឹងថាបាត់អ៊ុនប៊ីរកនាងរាប់ម៉ោងទើបដឹងថាអ៊ុនប៊ីជាប់ក្នុងបន្ទប់ដាក់ឥវ៉ាន់ តែនាងក៏សន្លប់បាត់ទៅហើយ នាងភ័យខ្លាចភាពងងឹតពីពេលនោះមក ដល់ធំនាងនៅតែគេងបើកភ្លើងរាល់យប់ ពេលនេះមកជួបបែបនេះទៀតធ្វើឲ្យនាងនឹកឃើញអតីតកាលតែម្តង ។

« ហុឹកៗ » នាងធ្វើអីមិនបានទន់ជង្គង់ជ្រប់មុខយំតែម្តង
« កើតអីឬអត់? យំ? » សម្លេងក្រលរធំនៅក្រោយខ្នងរបស់នាងគ្មាននរណាក្រៅពីជុងគុគនោះទេអម្បាញ់មិញគេមិនទាន់ទៅណាទេគ្រាន់តែចង់ដឹងនាងធ្វើអីបន្តតែមិននឹកស្មានថានាងខ្លាចងងឹតដល់ថ្នាក់នេះ ទើបចាប់ស្មារនាង ឲ្យក្រោកឡើង ហើយនាងក៏ឱបគេជាប់តែម្តងឱបមិនលែងតែម្តង ។

« ហុឹក! មិចក៏លោកមិនឆ្លើយនឹងខ្ញុំ » នាងនៅឱបគេជាប់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ របស់នាងឥតឈប់
« សុំទោស »
« តោះឡើងខ្នងខ្ញុំមក ខ្ញុំអៀវជូនទៅផ្ទះ »
« កុំទៅចោលខ្ញុំទៀតខ្ញុំខ្លាច » ជុងគុគជូតទឹកភ្នែកឲ្យនាងឲ្យស្អាត
« អឹម! ឡើងមក » អ៊ុនប៊ីឡើងលើខ្នងរបស់ជុងគុគ ហើយជុងគុគក៏អៀវនាង តែដើរបានបន្តិច អំពូលតាមផ្លូវក៏ភ្លឺឡើងវិញ តែជុងគុគនៅតែបន្តអៀវនាងតាមនាងប្រាប់ ផ្លូវ រហូតដល់មុខផ្ទះនាង

« លោកមិនបាច់ដើរដល់មុខផ្ទះពេកទេត្រឹមនឹងហើយកុំឲ្យម៉ាក់ខ្ញុំសួរនាំ »
« អឹម »
« អរគុណ » អ៊ុនប៊ីអរគុណគេហើយបើករបងចូលផ្ទះបាត់ទើបជុងគុគដើរត្រឡប់ទៅវិញដែរ

__________

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now