ភាគ៤៩ [ បាក់កម្លាំងពីយប់ ]

311 12 0
                                    



នាព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យចាំចូលមកក្នុងបន្ទប់តាមរយៈបង្អួច បង្ហាញឲ្យឃើញរាងកាយកម្លោះក្រមុំមួយគូកំពុងគេឱបគ្នាយ៉ាងស្អិតរមួតលើគ្រែជាមួយគ្នាបន្ទាប់ពី ប្រលោមស្នេហ៍កាលពីយប់រួចមក ។

« ហ្អឹម...! » រាងតូចចាប់ផ្តើមក្រហឹមដើម កតិចៗ មានអារម្មណ៍ថាអ្វីមួយកំពុងក្រសោបនាងជាប់ទើបចាប់ផ្តើមបើកភ្នែកបន្តិចម្តងៗរហូតដល់អស់ ក៏ឃើញថាជារាងក្រាស់ កំពុងមានក្តីសុខជាមួយដំណេករបស់ខ្លួន នាងមើលមុខរបស់គេមិនដាក់ភ្នែកមុននឹងងើបមុខទៅថើបខ្ទង់ច្រមុះគេថើរៗ ។

« អូរព្រះអើយនេះម៉ោងប៉ុន្មានហើយ » អ៊ុនប៊ី យកដៃឈ្លីក្បាលខ្លួនឯងតិចៗ មុននឹងទាញដៃរាងក្រាស់ចេញពីខ្លួន ។

« ប្រញ៉ាប់ក្រោកទៅណាគេងសិនទៅ » ប្រុងនឹងទម្លាក់ជើងចុះពីគ្រែហើយតែក៏ត្រូវបង្អាក់...

« អូ៎យ! នែ៎ថ្ងៃរះដល់ចុងដូងហើយកាលណាក្រោក »
« បងគេងបន្តិចទៀតសិន បើអូនមិនចង់គេងទៅងូតទឹកមុនទៅអញ្ចឹង »
« ... » ដោយសារតែឃើញគេទាញភួយមកគេងវិញនាងក៏សម្រេចចិត្តទៅងូតទឹកមុនគេ ដោយរើសកន្សែងពីយប់មិញមកបិតបាំងខ្លួនប្រាណ ទើបតម្រង់ទៅបន្ទប់ទឹក ។

« ឈូ!! » សម្លេងបើកទឹកបន្លឺឡើងពីក្នុងបន្ទប់ទឹក អ៊ុនប៊ីឈរសម្លឹងមុខកញ្ចក់មើលកញ្ចឹងក ស្មាររបស់ខ្លួន សុទ្ធតែស្នាមថើបជញ្ជក់របស់រាងក្រាស់ បន្សល់ពីយប់ ទើបនាងប្រញ៉ាប់លាយទឹកក្តៅក្នុងអាងមិនភ្លេចបោះកូនបាល់ពពុះសាប៊ូ ហើយចូលទៅត្រាំក្នុងនោះ ។

« តុកៗ »
« អ៊ុនប៊ីបើកទ្វារបងចូលដែរ » កំពុងផ្ចង់អារម្មណ៍ធ្មេចភ្នែកហើយក៏មានសម្លេងគោះទ្វារពីខាងក្រៅ។
« អត់ទេ! »
« បើកទ្វារលឿនឡើងមកបងងូតជាមួយដែរ »
« អត់ទេអូនងូតជិតរួចហើយ » មាត់ប្រាប់ថាជិតរួចតែមើលកាយវិការចុះនៅគេងពិតក្បាលនឹងគែមមាត់អាងនៅឡើយ ។

« បើកឬក៏អត់? »
« អត់! »
« ប្រយត្ន័ថាបងមិនបានប្រាប់ណា »
« 1.. 2.. » អ៊ុនប៊ីដកដង្ហើមធំមុននឹងងើបទៅទាញកន្សែងមករុំខ្លួនជាប់ហើយងើបទៅបើកទ្វារឲ្យគេ។

« ក្រាក* »
« យ៉ាងមិច? ចង់ទម្លុះទ្វារហេ៎ស » អ៊ុនប៊ីឈរឱបដៃពិតស្មារនឹងមាត់ទ្វារមើលមុខគេ ជាឱកាសដែលជុងគុគនាំខ្លួនចូលបាននៅ ម្ខាងទៀត ។
« ថាមិនត្រូវដែរ »

« មិចក៏មកដណ្តើមគេងូតអញ្ចឹង »
« ងូតទឹកពីរនាក់ទើបក្តីសុខ » រាងក្រាស់ទាញកន្សែងពីចង្កេះ ហើយចូលទៅត្រាំទឹកដែលអ៊ុនប៊ីលាយមុននេះ ទើបនាងចូលទៅតាមក្រោយ ។

« កុំមកបន្លំ » រាងក្រាស់សើចតិចៗមុននឹងទាញចង្កេះនាងមកជិតខ្លួនរបស់គេ
« កក់សក់ទេបងកក់ឲ្យ »
« ហឹម! » ជុងគុគក៏ឈោងយកសាប៊ូកក់សក់ជិតនោះមកចាក់ញីឲ្យចេញពពុះទើបចាប់ផ្តើមកក់ឲ្យនាង រហូតដល់រួចរាល់ទើបយកទឹកមកបាញ់លាងសក់ឲ្យតិចៗ ។

« ចាំបងដុះសាប៊ូឲ្យ » ដោយឃើញនាងយកដបសាប៊ូដុសខ្លួនមកទើបគេដណ្តើមពីដៃនាងចង់ធ្វើឲ្យនាង

« មិនបាច់ទេ »
« ដាច់ខាតបងដុសឲ្យ» ជុងគុគញីសាប៊ូជាមួយស្បៃហើយយកមកត្រដូសលើស្បែកនាងថ្នមៗ
« ជុប! គួរឲ្យស្រឡាញ់ណាស់ដឹងទេ »

#២០នាទីក្រោយ

បន្ទាប់ពីងូតទឹករួចរាល់រាងក្រាស់ចុះមកខាងក្រោមមុនទើបខេវិនដើរសម្តៅមករកគេ ។

« ចៅហ្វាយថ្ងៃនេះមិនទៅក្រុមហ៊ុនទេហេ៎សទាន? »
« ម៉ោងប៉ុន្មានហើយ? »
« ម៉ោង10 ជាងហើយ ពីយប់ចៅហ្វាយធ្វើស្អីខ្លះទើបស្មាលនេះទើបក្រោក »
« ហើយយ៉ាងមិច? »
« ក៏ប្លែកនឹងហើយទាន ណាមួយព្រឹកមិញថាដើរទៅបន្ទប់ចៅហ្វាយតែមិនឃើញចៅហ្វាយសោះ »

« មានអាហារពេលព្រឹកទេ? » ជុងគុគមិនតបនឹងជំនិតខ្លួនតែក៏បែរមកសួររកអាហារពេលព្រឹកទៅវិញ
« គឺមាន »
« យើងឃ្លានហើយ »
« បាក់កម្លាំងពីយប់ឬ ? »
« នែ៎! វាយ៉ាងមិចឯង »

______
Hello ដូចបាត់មុខអ្នកសរសេរយូរ! 😔

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now