ភាគ៣ [ អត់ប្រយោជន៍ ]

184 9 0
                                    


« នែ៎លោកឯងកើតស្អីទើបសុខៗមកទាញសៀវភៅពីដៃខ្ញុំកំពុងតែអានបែបនេះ? » អ៊ុនប៊ីងើបឈរឡើងរុញទ្រូងហាប់ណែនរបស់ប្រុសម្នាក់ដែរជាអ្នកទាញសៀវភៅនាងមុននេះ នាងខឹងឡើងញ័រសាច់ហើយ
«...»គេមិននិយាយគិតតែឱបដៃជ្រួញចិញ្ចើមដាក់នាង គេគឺជាម្ចាស់សៀវភៅនេះហើយគេមកយកសៀវភៅគេត្រឡប់ទៅវិញតែស្រីម្នាក់នេះមិនសុំអនុញ្ញាតិពីគេហើយរុញគេទៀត

« ថ្លង់ហេ៎ស? រៀនជាមួយគ្នាយូរហើយទើបតែដឹងលោកមានបញ្ហាត្រជៀក »
«....» អ្នកកម្លោះដែរឈរឱបដៃមុននេះគឺជាជុងគុគនឹងឯង ជុងគុគមិនមាត់ដដែលរង់ចាំនាងនិយាយបន្ត

« ឲ្យសៀវភៅមកខ្ញុំវិញ » អ៊ុនប៊ីប្រុងទៅកញ្ឆក់សៀវភៅមកវិញតែជុងគុគលើកសៀវភៅឡើងលើ ធ្វើឲ្យនាងឈោងមិនដល់

« សៀវភៅរបស់នាង? »
« ហើយយ៉ាងមិច? លោកមកក្រោយក៏អស់ហើយនេះជាសៀវភៅខ្ញុំ លោកគ្មានសិទ្ធដណ្តើមទេ » ជុងគុគសែនអស់សំណើចនឹងស្រីនៅនឹងមុខគេនេះណាស់កាចឆ្នាស់ខុសរបៀប នេះរៀនជាមួយគ្នាជិតមួយខែហើយមិនដែលនិយាយរកគ្នាទើបតែថ្ងៃនេះ តែពេលនេះបាននិយាយរកគ្នាហើយមិនមែននិយាយគ្នាធម្មតាទៀត ។

« នាងមានអីមកបញ្ជាក់? »
« សៀវភៅខ្ញុំចាំបាច់បញ្ជាក់ឲ្យលោកដឹងដែរឬ ? ឆាប់ឲ្យមកវិញភ្លាម »
« អត់ »
« អាប្រុសឆ្កួត »
« ជេរ? »
« យើងជេរឯងយ៉ាងមិច? »
« នែ៎នាងលើសពេកហើយ ប្អូនខ្ញុំនិយាយឲ្យស្រួលបួលបន្តិចទៅ »
« ចុះលោកឯងយកសៀវភៅខ្ញុំនោះ ? »
« ក៏ប្រាប់ហើយថាមានអី យកមកបញ្ជាក់ក៏យកមក»

« អ៊ុន.. អ៊ុនប៊ី! អ្នកកម្លោះនេះគឺជាម្ចាស់សៀវភៅណា » អ៊ំស្រីម្ចាស់ហាងទើបតែចូលមកព្រោះឮសម្លេងប្រកែកនៅខាងលើ គាត់ប្រាប់ទាំងទឹកមុខមិនសូវសមពេលនេះ ឯអ៊ុនប៊ីវិញគាំងមួយកន្លែងតែម្តងនេះប្រាប់ថាស្អែកទើបម្ចាស់គេមកយក នាងខំគិតថាប្រុសម្នាក់នេះជាអ្នកមកខ្ចីសៀវភៅក្រោយៗទៀត តែឥឡូវ...ចប់ហើយពេលនេះ ។

« លោក... ខ្ញុំ..អឺ.. » អ៊ុនប៊ីញញឹមបែបមិនសូវសម
« មានអីបកស្រាយទៀតទេ? » ជុងគុគឱបដៃមើលមកនាង ដោយទឹកមុខស្មើរ
« គឺ..អត់មានអីបកស្រាយទេតែ...ខ្ញុំមានរឿងនិយាយជាមួយលោក » អ៊ុនប៊ីប្រើក្រសែរភ្នែកបែបអង្វរ កសម្លឹងទៅរាងក្រាស់
«...» គេមិនមាត់ទុកឲ្យនាងនិយាយបន្ត អ៊ំស្រីម្ចាស់ហាងឃើញបែបនេះក៏មិននិយាយអីឲ្យនាងប្រើក្បាច់គុនអង្វរម្ចាស់សៀវភៅគេខ្លួនឯងទៅគាត់អស់សិទ្ធហើយ គាត់ក៏ដើរចេញទៅបាត់

« អឺគឺ មុននេះខ្ញុំសុំទោសដែរថាឲ្យលោកខ្លាំងៗហើយមួយទៀតសៀវភៅភាគ ២៤នេះខ្ញុំអានជិតចប់ហើយសុំបង្ហើយបន្តិចមក បើភាគ២៥មិនបាច់ទេខ្ញុំចាំអានលើកក្រោយក៏បាន » អ៊ុនប៊ី និយាយឲ្យគេ អភ័យទោសតែមើលមុខប្រុសម្នាក់នេះទៅមិនរីកដូចនៅជាមួយស្រីសំណព្វម្នាក់នោះសោះនាងមិនចង់មកអង្វរបែបនេះទេតែនាងទាល់តម្រិះហើយ កាត់កេរិ៍្តកាត់ខ្មាស់ម្តងចុះ

« ចុះនាងថាអ្នកណាឆ្កួតមុននេះ? »
« ខ្ញុំ.. ខ្ញុំថាឲ្យ តុនេះទេ » គេសរសើរនាងចេះនិយាយទៅរួចគិតថាគេជាកូនក្មេងបៀមដៃចង់ វ៉ៃក្បាលលេង ហើយឲ្យស្ករគ្រាប់ឬ?
« តែនាងមើលមុខខ្ញុំ »
« បើលោកសង្ហារមិនឲ្យខ្ញុំមើល »
« ... »
« លោក »
« អត់! » ជុងគុគយកសៀវភៅលើតុមួយក្បាលទៀតហើយដើរចេញទៅប្រងើយ អ៊ុនប៊ីក៏ប្រញាប់រត់ទៅចាប់ដៃគេជាប់

« ចាត់ទុកថាយើងមិត្តរួមថ្នាក់គ្នាទៅចុះណា ខ្ចីអានបង្ហើយសិនមក » រាងស្តើងធ្វើភ្នែកម៉ក់ៗបែបអង្វរក
« អត់ប្រយោជន៍ » ជុងគុគតបហើយដើរចេញធ្វើមិនដឹង ធ្វើឲ្យអ៊ុនប៊ីចង់យំទៅហើយ ហើយនាងគេងលក់ឬអត់យប់នេះ? នាងនឹងគិតពីសៀវភៅនេះមិនឈប់ទេបើមិនបានអានបញ្ចប់វា

_______

( ដាច់ចិត្តណាស់ប្រូគុគប្រយត្ន័តែងៃណាមួយ ដល់វេនគេវិញ 😒 )

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now