ភាគ១១ [ ឆ្អែតឬនៅកូនឆ្កែ? ]

144 10 0
                                    


« បងមីន » សព្វនាមបងមុននេះ ក៏ព្រោះតែពេលនេះពួកគេជាសង្សារគ្នានោះអី វីននីស្រលាញ់ជីមីន ឯងជីមីនក៏មានចិត្តលើនាងដូចគ្នាដូច្នេះពួកគេក៏ធ្វើសង្សារគ្នាតែម្តង

« មិចក៏អូនមកនៅទីនេះតែម្នាក់ឯង ? »
« អរ តាមពិតទៅមិនមែនចឹងទេ អ៊ុនប៊ី និងស៊ូជីន ប្រាប់ថាពួកគេចង់ទៅទិញរបស់ខ្លះៗក្នុងម៉ាត អូនខ្ជិលចូលទើបសុខចិត្តឈរចាំខាងក្រៅ » វីននី
« ហឹមចឹងទេហេ៎ស » ជីមីនដាក់ដៃលើក្បាលនាងញីតិចៗ

« និយាយចឹងមិចក៏បងមកដល់ទីនេះដែរ? »
« បងថាចង់ចូលម៉ាតដែរតែក៏ជួបអូន »
« ចឹងបងក៏ចូលទៅ »
« មិនអីទេបងចង់នៅឈរកំដ អូនសិនក៏បាន »
« តាមចិត្តបង » ជីមីនក៏យកដៃច្បិចថ្ពាល់នាងលេង បើយ អ៊ុនប៊ីនិងស៊ូជីនចេញមកល្មម

« ហៃយ៉ា មិញនេះធ្វើអីនឹង? » អ៊ុនប៊ី
« កុំប្រាប់ណាថានាក់ទាំងពីរ? » ស៊ូជីន
« ពួកយើងជាសង្សារនិងគ្នា » ជីមីន

« នាងវីន ក្បត់យើងយកសង្សារមុនគេ » អ៊ុនប៊ី
« ក៏រកដែរទៅមុនពេលដំណើរកំសាន្តជុំគ្នាមកដល់ក្រែងល មានអ្នកមកអង្គុយអាំងភ្លើងនៅឆ្នេរសមុទ្រជាមួយគ្នាដូចយើង » វីននីសើច កខិក

« បានហើយៗ តោះទៅផ្ទះ » ស៊ូជីន
« ជីមីនពួកយើងលាសិនហើយណា » អ៊ុនប៊ី
« អូនទៅសិនហើយ »
« បាទ » ការសន្ទនាពួកគេក៏បានបញ្ចប់ ទើបពួកគេធ្វើដំណើរទៅផ្ទះរៀងខ្លួន

....................

« ហឺយ » មកដល់ផ្ទះភ្លាមអ៊ុនប៊ីគេងផ្កាប់មុខនឹងពូកទន់ៗរបស់នាងហើយដកដង្ហើមធំបែបធុញទ្រាន់ភ្លាមៗនោះ

« ទឹង » សារមួយលោតក្នុងទូរសព្ទ័នាងទើបនាងបាននឹកឃើញថាកាលពីព្រឹកមិញជុងគុគបានប្រាប់នាងឲ្យទៅជួបគេ ទើបប្រញ៉ាប់ទាញទូរសព្ទ័មកមើលក៏ឃើញថាជាជុងគុគពិតមែន ទើបប្រញ៉ាប់ប្តូរខោអាវហើយចេញទៅ ។

« ហៅខ្ញុំមានការអី »
« .... » ជុងគុគក៏ងាកមកនាងហើយហុចសៀវភៅឲ្យនាងវិញ ធ្វើឲ្យអ៊ុនប៊ីមើលមុខគេ
« ហេតុអីឲ្យខ្ញុំវិញ? »
« សងវិញនិងហើយប៉ុណ្ណឹងក៏ឆ្ងល់ដែរ » ជុងគុគ
« លោកខឹងនឹងខ្ញុំរឿងនោះមែនទេ? »
« ខ្ញុំមិនចេះង៉ក់ងរទេ ហើយខ្ញុំក៏មិនបានខឹងស្អីដែរ » ជុងគុគក្នុងទឹកមុខស្មើរៗដូចធម្មតា

❤️‍🔥ចំណងស្នេហ៍❤️‍🔥Où les histoires vivent. Découvrez maintenant