ភាគ៦ [ ជួបគ្នាតារាងបាល់ ]

136 7 0
                                    


« យកទៅ នេះមិនមែនដោយសារយើងឲ្យរបស់សល់ពីយើងទេ តែយើងចង់ឲ្យឯងព្រោះឯងចូលចិត្តទឹកក្រូចម៉ាកនេះ យកទៅយើងចូលចិត្តស្រ្តបឺរី មិនមែនក្រូច » អ៊ុនប៊ីដាក់ក្នុងកៀនកាតាបស៊ូជីន ស៊ូជីនក៏នៅស្ងៀមព្រោះអ៊ុនប៊ីបើនាងនិយាយយ៉ាងមិចគឺបែបនឹង ទើបញញឹមដាក់អ៊ុនប៊ីវិញ ។ មិនយូរប៉ុន្មានពួកក៏មកដល់ផ្ទះរៀងខ្លួន ហើយអ៊ុនប៊ីក៏ដល់ផ្ទះនាងដូចគ្នា

« អ៊ុនប៊ីហា៎ មកវិញហើយហេ៎ស »
« ចា៎សម៉ាក់មានអីហេ៎ស »
« គ្មានអីទេឡើងទៅងូតទឹកទៅនឹងអាងមកញុំាអាហារពេលល្ងាច ថ្ងៃនេះបងស្រីឯងមកវិញផង »

« បងស្រីមក? គាត់នៅឯណា? » អ៊ុនប៊ីបម្រុងដលរហួសហើយតែក៏ត្រូវបកក្រោយវិញ ទើបសួរបន្ត
« បងស្រីឯងនៅខាងលើនឹងឯង »
« អា៎! ខ្ញុំទៅខាងលើសិនហើយ » អ៊ុនប៊ីក៏ប្រញ៉ាប់ឡើងទៅរកបងស្រីនាង អ៊ុនប៊ីនជាបងស្រីនាង មានអាយុ ២៥ឆ្នាំហើយនាង បន្តការ សិក្សានៅបរទេសរស់នៅជាមួយអ៊ំ យូរៗមកម្តង បែបនេះហើយទើបអ៊ុនប៊ីនឹកយ៉ាងនេះ

« តុកៗ! បងប៊ីន » អ៊ុនប៊ីគោះទ្វារបងស្រីនាងតិច
« ចូលមក »
« ហៃយ៉ា បងមកពីពេលណាដឹងទេខ្ញុំសែននឹក » អ៊ុនប៊ីចូលមកឱបបងស្រីនាងជាប់
« អូយ ថប់ដង្ហើមបងហើយ » អ៊ុនប៊ីន រុញក្បាលប្អូនស្រីនាងចេញ បើមិនចឹងទេដាច់ខ្យល់ឥឡូវហើយបើរឹតយ៉ាងនឹងបែកគ្នា ៣ឆ្នាំសោះ ><

« បងប៊ីន »
« មានអីហេស? »
« សៀវភៅ Monster ចាប់ពីភាគ ២៤ ទៅបងបានអានចប់ឬនៅ? » អ៊ុនប៊ី
« ចប់អស់ហើយបងអានដល់ភាគបញ្ចប់តែម្តង រដូវកាលទីពីរក៏ចប់អស់ដែរ? »
« មែនហេ៎ស? ពុទ្ធោអើយនៅកូរ៉េទើបតែចេញដល់ ភាគ ២៤ ខ្ញុំអាន ២៣ មិនទាន់ចប់ផងគ្មានសៀវភៅអាន » អ៊ុនប៊ីន ងើបចុះពីលើគ្រែទៅទាញវ៉ាលីនឹងយកប្រអប់ធំគួរសម មកជិតអ៊ុនប៊ី

« នេះមកយកឲ្យឯង មានដល់ចប់តែម្តង »
« បងប៊ីន? នេះយល់សប្តិមែនទេ បងយកផ្ញើរខ្ញុំ? »
« អា៎យ! បងប៊ីនខ្ញុំស្រលាញ់បងប៊ីនណាស់ ជុប... អរគុណណា » អ៊ុនប៊ីលោតពេញបន្ទប់ហើយថើបថ្ពាល់បងស្រីនាងទៀត អ៊ុនប៊ីនបានត្រឹមអស់សំណើចនឹងប្អូនស្រី
« ហឹម អានតាមសប្បាយចុះ » អ៊ុនប៊ីញញឹមខ្ជឹប នាងក៏យកប្រអប់សៀវភៅរឿងទៅបើកមើលនៅបន្ទប់នាង ។

« នេះហើយជាក្តីសុខពិតប្រាកដរបស់យើង » អ៊ុនប៊ី ងើយមុខឡើងត្រដាងដៃរាំពេលបន្ទប់ ហើយស្រាប់តែ

« ទឹង!! » សារមួយលោតក្នុងទូរសព្ទ័ដៃរបស់នាង
( មកជួបខ្ញុំនៅតារាងបាល់បោះក្រោយហាងសៀវភៅ ម៉ោង 7:30 ខ្ញុំមានរឿងនិយាយជាមួយនាង )

អ៊ុនប៊ីដំបូងរៀងឆ្ងល់ដែរតែពេលបានឃើញឈ្មោះអ្នកប្រើប្រាស់ក៏បានស្គាល់ ថែមទាំងស្គាល់ច្បាស់ទៀតផង ទើបសម្រេចចិត្តងូតទឹកចុះទៅញុំាអាហារពេលល្ងាចសិនទើបស្លៀកពាក់ចេញទៅ ជួបគេ ។

_______

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now