ភាគ៤ [ ដើម្បីសៀវភៅមួយក្បាល ]

168 7 0
                                    



ព្រឹកថ្ងៃថ្មីនៅសាលារៀន៚

     អ៊ុនប៊ីបន្ទាប់ពីមកដល់ថ្នាក់ភ្លាមនាងអង្គុយនៅបង់ក្រោមដើមឈើអើតលើម ដូចកំពុងរង់ចាំនរណាម្នាក់ មែនហើយនាងកំពុងរង់ចាំជុងគុគនោះអី បើគេមិនឲ្យនាងខ្ចីទេនាងនឹងតាមយកចិត្តគេឲ្យដល់ទីបំផុត មិនយូរប៉ុន្មាន ជុងគុគក៏ដើរមកពិតមែន តែប្លែកអីលើកនេះគ្មានស្រីម្នាក់នោះដើរតាមតែបែរជាមានប្រុស២នាក់ទៀតដើរទន្ទឹមគេទំនងជាសិស្សប្លែកមុខ ។

« អា៎យ!! »
«បង ជេខេនាំមិត្តភក្តិគាត់មកថ្មីរៀនសាលាយើងដែរ? » ពួកស្រីៗក្នុងសាលាគ្រាន់តែឃើញស្រែកហូរពេញនឹង ធម្មតាទៅហើយរាល់ថ្ងៃសូម្បីតែពេលគេដើរមកម្នាក់ឯងក៏មានស្រីក្នុងសាលាស្រែកហូរដែរ អ្នកណាដែរមិនចង់បានសង្សារជាសិស្សពូកែប្រចាំសាលាហើយសង្ហារទៀតនោះ អត់តែ អ៊ុនប៊ីឯណេះគិតតែអើតមើលគេ

« អ៊ុនប៊ីឯងអើតរកស្អី? » សុខៗស៊ូជីនក៏មកក្រោយខ្នងនាងពេលណាក៏មិនដឹង
« អឺគឺគ្មានទេ យើងគ្រាន់តែមើលសិស្សចូលថ្មីតាមស្រីៗក្នុងសាលាហូរ » ស៊ូជីនក៏ចាប់អារម្មណ៍សម្លឹងទៅកាន់ប្រុសម្នាក់នៅខាងឆ្វេងដៃជុងគុគ គេមានរាងខ្ពស់ស្រឡះដូចមិត្តរបស់គេពីរនាក់ទៀតដែរ តែនាងចាប់អារម្មណ៍តែលើគេតែម្នាក់ទៅវិញ

« នាងស៊ូ បានហើយតោះយើងទៅថ្នាក់វិញនៅទីនេះថ្លង់ណាស់ » និយាយចប់អ៊ុនប៊ីក៏អូសដៃស៊ូជីនទៅ តែស៊ូជីននៅតែបន្តងាកក្រោយសម្លឹងទៅប្រុសម្នាក់នោះ

« ពើងៗៗ »  ស្នូរជួងចូលរៀនបានបន្លឺឡើងសិស្សទាំងអស់បានចូលរៀនតាមថ្នាក់រៀនរៀងខ្លួន ។ អ្នកគ្រូចូលថ្នាក់រៀនដោយមានសិស្សប្រុសពីរនាក់ទៀតចូលមកតាមក្រោយធ្វើឲ្យអ្នកក្នុងថ្នាក់ហូរយកតែម្តង ។

« អ្នកទាំងអស់គ្នាថ្ងៃនេះគឺមានសិស្សចូលថ្មីចំនួនពីរនាក់ ដូច្នេះមានអីខ្វះខាតពួកយើងជួយណែនាំគ្នាផងណា » អ្នកគ្រូ
« ចាស/បាទ » សិស្សទាំងអស់ឆ្លើយព្រមគ្នា
« ចឹង ពួកប្អូនទាំងពីរអាចណែនាំខ្លួនយលងទៅកាន់មិត្តរួមថ្នាក់បាន »

« សូស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ គីម ថេយ៉ុង » ថេយ៉ុងជាប្រុសម្នាក់ដែរស៊ូចីនសម្លឹងមុននេះឯងមកដល់ពេលនេះស៊ូជីនក៏សឹងតែមកចង់ជឿ នេះគេរៀនថ្នាក់ជាមួយនាងឬ នាងកំពុងលួចក្រាស់គេហើយព្រះជួយ ។ សិស្សទាំងអស់ក៏ហូរភ្លាមតែម្តងបន្ទាប់ពីថេយ៉ុងណែនាំខ្លួន

« ហូរៗ... »
«សង្ហារៗមែនទែន »
« មែនហើយ »
« ពេលនេះមានប្រុសសង្ហារប្រចាំសាលាដល់តែ ៣នាក់ រៀនជាមួយពួកយើង»
« ពិតមែនហើយ » សម្លេងខ្សឹបខ្សៀវគ្នាក្នុងថ្នាក់ ជុងគុគក៏បានត្រឹមតែ ធ្វើទឹកមុខស្មើរៗ ពេលនេះមិត្តភក្តិរបស់គេបានដូរសាលាមករៀនជាមួយគ្នាហើយគេនៅតែទឹកមុខធម្មតាមិនប្តូរ

« សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ផាក ជីមីន » ជីមីនណែនាំខ្លួនដោយ ញញឹមស្រស់តែម្តង
« ហូរៗៗ... » ពួកគេទះដៃផងហូរផងហាក់ដូចជាសប្បាយណាស់ចឹង ខុសអីតែអ៊ុនប៊ីគ្មានប្រតិកម្មស្អីសោះ បើមិត្តភក្តិនាងទាំងពីរវិញមិនបាច់និយាយញញឹមខ្ជឹប ដូចត្រូវរង្វាន់ធំ ថេយ៉ុងរេរភ្នែកចាប់អារម្មណ៍នឹងស្រីម្នាក់ហេតុអីមិនរំភើបសប្បាយដូចអ្នកផ្សេងសោះចឹង ?

« បានហើយៗ តោះកូនៗទៅរកតុអង្គុយរៀងខ្លួនទៅណា »
« បាទ » ពួកគេក៏ដើរចូលតាមជួរតុសិស្សក្នុងថ្នាក់ព្យាយាមវែកកន្លែងឲ្យពួកគេតែម្តងតែពួកគេញញឹមដាក់បែបអរគុណតែក៏ដើរហួស ជីមីនក៏សម្រេចចិត្តអង្គុយតុជាប់ វីននីតែម្តង តែថេយ៉ុងវិញ ដើរមកដល់តុអ៊ុនប៊ីភ្លាមគេសម្លឹងមុខនាងបន្តិចហើយក៏ដើរហួសទៅអង្គុយបញ្ឈិតតុនាង ក្រោយតុជុងគុគ ១តុ  អ៊ុនប៊ីចម្លែកចិត្តដែរឃើញមើលមុខនាងតាំងពីនៅក្តារខៀនមកដល់តុសម្លឹងនាងទៀត

« តោះពួកយើងបន្តមេរៀនយើងទៀតណាលើកសៀវភៅឡើងមក » អ្នកគ្រូចាប់ផ្តើមបង្រៀនតាមធម្មតា ហើយក៏គ្រូផ្សេងៗចូលបង្រៀនតាមម៉ោងរបស់ពួកគាត់រហូតដល់ម៉ោងសម្រាកគឺអាហារថ្ងៃត្រង់ ដោយសារតែសាលារៀនរបស់ពួកគេគឺជាសាលាប្រភេទអភិជនទៅហើយ ទើបគេញុំានៅសាលាដូចជាផ្ទះ ទាល់តែល្ងាចទើបចេញ ។

« អេ៎យើងឃើញឯងសម្លឹងរកអ្វីមិនដឹង តាំងពីមិនទាន់ចូលរៀនមកម្ល៉េះ ហើយឯងសម្លឹងរកអីអ៊ុនប៊ី » នៅកន្លែងញុំាអាហារពេលថ្ងៃត្រង់ស៊ូជីនចេះតែឃើញអ៊ុនប៊ីភ្នែកនៅមិនស្ងៀមសោះទើបដាច់ចិត្តសួរម្តងទៀត
« នែកុំប្រាប់ណាថា លួចស្រឡាញ់កូនប្រុសគេ » វីននី
« បិទមាត់ពួកឯងទៅ » អ៊ុនប៊ីថាឲ្យមិត្តនាងទើបពួកគេបិទមាត់ហើយសើចតិចៗតែមិនបញ្ចេញភ្លាមនោះ ក្រុមប្រុសស្អាតរបស់គេបីនាក់នោះក៏មកដល់ល្មម ទើបជុងគុគដើរកាត់កន្លែងអ៊ុនប៊ី យកថាសអាហាររបស់គេទៅទុកលើតុ អ៊ុនប៊ីតាមសម្លឹងគេឥតឈប់ រហូតដល់ជុងគុគងើបពីតុ ប្រហែលជាតម្រង់ទៅបន្ទប់ទឹក ទើបអ៊ុនប៊ីប្រញ៉ាប់ងើបចេញទៅដែរធ្វើឲ្យ មិត្តនាងទាំងពីរជ្រួញចិញ្ចើមឆ្ងល់

« លោក! ឈប់សិន »

_________



To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now