ភាគ១៣ [ កាត់ចង្វាក់ ]

149 9 0
                                    


នៅសាលារៀនថ្ងៃថ្មី៚ 

      « អាជុង » ថេយ៉ុងបក់ដៃហៅជុងគុគដែទើបតែមកដល់សាលារៀនឲ្យមកបង់កន្លែងគេ និងជីមីន អង្គុយទើបជុងគុគដើរមកមែន ។
« មានការអី? » ជុងគុគមកជ្រួញចញ្ចើមសួរមិត្តខ្លួន
« យើងចង់សួរឯងពីការទស្សនៈកិច្ចមួយនោះឯងទៅទេ? »ថេយ៉ុង
« ប្រាកដជាទៅហើយ » ជុងគុគ

« បើចឹងយើងចង់សួរឯងរឿងមួយទៀត » ថេយ៉ុង
« សួរមក » ជុងគុគ
« តើឯងនិងអ៊ុនប៊ីមានទំនាក់ទំនងអ្វីនឹងគ្នាឬអត់? » ជុងគុគឮបែបនេះអស់សំណើចតែម្តង នេះវាសួរដូចទើបតែដឹងច្បាស់ថាគេនិងអ៊ុនប៊ីជាសង្សារគ្នាមកចឹង ទើបតបទៅវិញ

« មិចក៏សុខៗសួរសំណួរអីបែបនេះ » ជុងគុគសើចតិចៗ
« ហឺយអាជុង វាសួរព្រោះវាចាប់អារម្មណ៍អ៊ុនប៊ីនឹងហើយ » ជីមីនអង្គុយចុចទូរសព្ទ័មុននេះឮហើយក៏តបទៅវិញជំនួសថេយ៉ុង

« ឆ្កួតយើង... មិនបានចាប់អារម្មណ៍គ្រាន់តែសួរធម្មតា ព្រោះថ្ងៃមុនឃើញវាយកទឹកស្រ្តបឺរីឲ្យនាង ក៏ចេះតែសួរទៅ » ថេយ៉ុងប្រកែកយ៉ាងលឿនមិនឲ្យគេចាប់បាន
« យើងនិងនាងគ្មានទំនាក់ទំនងស្អីទេ ចេះសួរទៅកើត » ជុងគុគសូកដៃចូលហោប៉ៅខោខ្លួនឯង ហើយក៏ដើរចេញទៅ

« អឺ! បើគ្មានក៏ល្អហើយវើយ » ថេយ៍ ស្រែកទៅកាន់ជុងគុគដែលកំពុងដើរទៅ
« នែ បើស្រលាញ់នាងក៏សារភាពទៅ មើលទៅអាគុគវាដូចជាចាប់អារម្មណ៍អ៊ុនប៊ីដែរយ៉ាងមិចទេ» 

« យើងមិនបានស្រលាញ់នាងឯណា » ថេយ៉ុង
« ហឹសប្រយត្ន័នៅធ្វើចរឹកប្រុសស្អាតចុះឡើងៗគេឆក់បាត់ ហែងមើលអញទៅហ៊ានស្រឡាញ់ហ៊ានសារភាពឃើញទេ » ជីមីន
« ឈឺសខ្ពើមណាស់ » ថេយ៉ុងក៏ដើរទៅចោលជីមីនធ្វើមិនដឹង

...........

« ត្រង់នេះណា ទុកត្រង់នេះ » អ្នកគ្រូចង្អុលប្រាប់អ៊ុនប៊ីដែរក្នុងដៃកាន់សៀវភៅ រៀបទុកលើទូសៀវភៅក្នុងបណ្ណាល័យ
« អាមួយនេះយើងទុកជួរទីពីរព្រោះវាជាសៀវភៅប្រភេទផ្សេង » អ្នកគ្រូ
« ចា៎អ្នកគ្រូ » តាមពិតទៅមុននេះអ៊ុនប៊ីដើរកាត់បន្ទប់បណ្ណាល័យទើបនាងចូលមកឃើញអ្នកគ្រូកំពុងរៀបសៀវភៅម្នាក់ឯងទើបនាងចូលមកសុំជួយហើយអ្នកគ្រូក៏យល់ព្រម

« អូខេចឹងបន្តិចទៀតអ្នកគ្រូមកវិញអ្នកគ្រូទៅយកបញ្ជី បញ្ជាក់ពីសៀវភៅនៅសល់ពីបន្ទប់គ្រូបន្តិចសិនណា »
« ចា៎ មិនអីទេខ្ញុំនៅជួយរៀបម្នាក់ឯងបាន »
« អឹមអ្នកគ្រូទៅសិនហើយបន្តិចទផតមកវិញ » អ្នកគ្រូក៏ចេញទៅបាត់

« មួយ ពីរ បី បួន... អា៎យ » នៅរាប់ក្បាលសៀវភៅសុខៗមាននរណាមិនដឹងនៅពីក្រោយខ្នងនៅស្ងាត់ៗហើយទម្លាក់ចង្ការបស់គេលើស្មារនាងទៀត
« មិចក៏បងមកស្ងាត់ៗបែបនេះ ប្រយត្ន័មានគេឃើញ » អ៊ុនប៊ីមិនបាច់ងាកក្រោយក៏ដឹងថាជានរណាបាត់ទៅហើយព្រោះក្លិនក្រអូបលើខ្លួនរបស់គេនោះអី

« បើមកឲ្យអូនដឹងមិចនឹងស៊ុបប្រាយទៅ » ជុងគុគ
« អ្នកគ្រូមកឃើញឥឡូវហើយ » ជុងគុគក៏សើចតិចៗហើយងើបមុខចេញវិញ
« មានអីឲ្យជួយទេ? »
« មិនបាច់ទេជិតហើយហើយ »
« ចង់ជួយ »
« មិនបាច់ទេ »
« រឹងក្បាលណាស់ » ជុងគុគចាប់ទាញថ្ពាល់នាង លេង

« ពេលនៅសាលារៀនពួកយើងមិនអាចនិយាយបងអូនបានទេណា » អ៊ុនប៊ី
« ចុះពេលនេះយើងនៅពីរនាក់តើ ចង់បងចាប់អូនថើបទៀតក៏គ្មាននរណាដឹងដែរ » ជុងគុគ

« ឆ្កួត » អ៊ុនប៊ីវ៉ៃស្មារគេមួយដៃ ពេលនេះអៀនឡើងមុខក្រហមហើយ ។ ជុងគុគស្រាប់តែឱនមុខរបស់គេមករកនាងមែនទែន អ៊ុនប៊ីពេលបែបនេះបែរនៅស្ងៀមតែម្តង ខ្យល់ដកដង្ហើមក្តៅៗភាយមកប៉ះមុខរបស់នាងតិចៗ ពេលនេះនាងធ្វើអីមិនចេញចង់រុញគេចេញតែមិនអាចធ្វើបាន មានតែនៅស្ងៀម ហើយបិទភ្នែក ជុងគុគក្រសោបមុខរបស់នាងដោយដៃសងខាងរបស់គេ ហើយ ប្រុងនឹងទម្លាក់បបូរមាត់ថើប បបូរមាត់របស់នាងទៅហើយតែ...

« ក្រាក »

________
កាត់ចង្វាក់ 😆

តាមត្រូវមួយថ្ងៃត្រូវផុស២ភាគតែអ្នកសរសេរនឹងចេះតែចង់ផុសឲ្យអស់ៗ😭

To be continued 💕

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now