ភាគ៥៤

222 7 0
                                    



      ក្រលេកមកមើលជុងគុគវិញនាងក៏ដើរចូលមកក្នុងបន្ទប់តាមអ៊ុនប៊ីប្រាប់ តាមដែរគេមើលផ្លាកខាងលើនេះជាបន្ទប់ធ្វើការរបស់នាង រាងខ្ពស់ស្រឡះបើកទ្វារចូលមកធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែនព្រោះ ឃើញថេយ៉ុងកំពុងអង្គុយសញ្ញេឯកសារលើតុ ។

« អាថេយ៍ » ថេយ៉ុងងៀកមើលតាមសម្លេងដែរហៅឈ្មោះគេមុននេះទើបធ្វើឲ្យគេបើកភ្នែកធំៗ ។
« អាជុង? ហើយឯងមកកូរ៉េពីពេលណា? » ថេយ៉ុងបិតឯកសារទុក ងើបមករកជុងគុគ ។
« យើងទើបតែមកដល់ប៉ុន្មានម៉ោងមុន » ពួកគេក៏មកអង្គុយលេងលើសាឡុងក្នុងបន្ទប់ ដោយថេយ៉ុងមកអង្គុយដែរព្រោះមានការចង់និយាយជាមួយ មិត្ត។

« ហើយហេតុអីក៏ឯងមកទីនេះ? ចុះអ៊ុនប៊ី? នាងទៅជាមួយឯងហេ៎ស? »
« ឯងនេះឆ្លាតមែន »
« យើងមិនមែនល្ងង់ អ៊ុនប៊ីបាត់នៅថ្ងៃដែលគេដេញថ្លៃគ្រឿងពេជ្រហើយឯងក៏ត្រឡប់ទៅវិញថ្ងៃនោះដូចគ្នាយើងដឹងគ្រាន់តែមិនប្រាប់នរណា! »
« ផាច់! ល្អណាស់សម្លាញ់» ជុងគុគទះស្មារថេយ៉ុងមួយដៃ បែបមានមោទនភាពចំពោះមិត្តខ្លួន

« ឯងគិតទៅថាយើងល្អប៉ុណ្ណា ការងារយើងមានប៉ុន្មានសុខចិត្តប្រម៉ូលយកមកធ្វើទីនេះកំដ គូដណ្តឹងយើងមើលការខុសត្រូវហាងអនាគតប្រពន្ធឯង ដូច្នេះថ្ងៃការយើង ឯងត្រូវចងដៃច្រើនជាងគេ »

« ត្រូវហើយសម្លាញ់យើងសន្យា »

___

        ក្រលេកមកមើលអ៊ុនប៊ីឯណេះវិញបន្ទាប់ពីស៊ូជីនសួរនាងបែបនេះ អ៊ុនប៊ីនាងក៏ប្រាប់តាមដំណើររឿងទាំងអស់មិនលាក់លៀមព្រោះស៊ូជីនជាមិត្តរាប់អានស្និទ្ធដូចបងប្អូនទៅហើយ ។

« តែឯងកុំបារម្ភអីយើងមិនអីទេ »
« យើងឮបែបនេះក៏អស់បារម្ភណា ចុះគេមកដែរទេ? »
« គឺមកគេនៅបន្ទប់ធ្វើការរបស់យើង »
« បន្ទប់ធ្វើការឯងហេ៎ស? »
« មានអីឬ? »
« គឺបងថេយ៍នៅទីនោះដែរ» ស៊ូជីនឱបស្មារអ៊ុនប៊ីហើយដើរទៅបន្ទប់នោះ ។

« ក្រាក » ទ្វារបន្ទប់បន្លឺឡើង

« នោះមកល្មម » ថេយ៉ុងប្រាប់ជុងគុគ
« បងនៅទីនេះឬក៏ទៅជាមួយអូន? អូនទៅជួបម៉ាក់នៅឯផ្ទះព្រោះអូនត្រូវទៅសុំទោសពួកគាត់ » អ៊ុនប៊ីប្រាប់ជុងគុគ ឲ្យដឹងមុនបើគេចង់នៅទីនេះក៏តាមចិត្តនាងទៅជាមួយស៊ូជីនក៏បាន ។

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now