ភាគ២៩ [ ទៅរស់នៅសហរដ្ឋអាមេរិច ]

128 4 2
                                    


« ជេយុកមិចក៏ឯងយកម៉ាស់បិទមុខបងមកប្រើទៀតហើយ? » អ៊ុនប៊ីគ្រាន់តែចូលក្នុងផ្ទះភ្លាមក៏ឃើញប្អូនប្រុសបិទម៉ាស់របស់នាងដេកលើសាឡុងដាក់ជើងលើតុមើលទូរទស្សន៍ធ្វើព្រងើយ នាងប្រាប់គេហើយថាម៉ាស់នេះដាច់ស្តុកសល់តែមួយប្រអប់នាងទុកប្រើខ្លួនឯងពេលទិញមកនាងក៏ចែកឲ្យរួចរាល់ដែរឥឡូវមកយករបស់នាងប្រើមកទៀតខំសន្សំសំចៃមិនហ៊ានប្រើខ្លួនឯងផង ។

« ស្បែកមុខខ្ញុំស្ងួតពេកក៏ខ្ចីរបស់បងសិន កុំជិតអាក្រក់ពេកបានទេ »
« ឯងដែរសងបងពីពេលណា? ខ្ចីហើយសុីដាច់រាល់តែដងម៉ាស់បិទមុខបងកម្មង់លែងមានហើយណា ហាមទៅយករបស់គេទៀត» អ៊ុនប៊ីក៏ឡើងទៅខាងលើបន្ទប់របស់នាងបាត់...

      អ៊ុនប៊ីឡើងមកដល់បន្ទប់ភ្លាមក៏ទាញកន្សែងចូលរៀបចំខ្លួនងូតទឹក ប្រមាណម្ភៃនាទីនាងក៏ចេញមកវិញក្នុងសភាពចងពុងហើយក៏ដើរទៅយករបស់របរថែទាំស្បែកនាងមកដាក់លើតុអង្គុយលាបស្បែក

« មេឃចុះត្រជាក់ស្បែកស្ងួតណាស់ »
« ហ៊ើយ! ស្បែកមុខក៏ស្ងួត »
« បណ្តោយខ្លួនខ្លាំងពេកហើយ មើលចុះ » នាងនិយាយម្នាក់ឯងបណ្តើរ លាបលេការពារស្បែកបណ្តើរភ្លាមនោះ...

« តុកៗ » អ៊ុនប៊ីក៏សម្លឹងទៅមើលទ្វារបន្ទប់ហើយក៏ដើរទៅបើកទ្វារ
« អ្នកម៉ាក់ » ម៉ាក់របស់នាងក៏ដើរចូលបន្ទប់នាងហើយអ៊ុនប៊ីក៏ទាញទ្វារបិទវិញពេលដែរម៉ាក់នាងចូលមកដល់ខាងក្នុងហើយ

« កូនទើបតែចេញពីងូតទឹកហេ៎ស? »
« អត់ទេកូនចេញមកបានមួយសន្ទុះហើយតែក៏នៅលាបលេស្បែកព្រោះមួយរយៈនេះស្បែកស្ងួតពេក »
« ហឹម! ម៉ាក់ចូលមករំខានកូនទេ? »
« អត់ទេ »
« ឲ្យម៉ាក់ជួយលាបខ្នងឲ្យទេ ? »
« ម៉ាក់ជួយលាបឲ្យមែនហេ៎ស? »
« មែនហើយ » អ៊ុនប៊ីញញឹមខ្ជឹបហើយក៏ឡើងទៅគេងផ្កាប់ឲ្យម៉ាក់នាងលាបឲ្យ គាត់ក៏ទៅយកលេរបស់ នាងមកហើយទាញកន្សែងនាងចុះត្រឹមចង្កេះហើយ លាបឲ្យកូនស្រីថ្នមៗ

« អ៊ុនប៊ី »
« ចា៎ស? »
« កូនជាស្រីក្រមុំសាច់ស្អាត រលោងផូផង់ដូចសួគា៍ ដាច់ខាតមិនត្រូវឲ្យប្រុសណាបានឃើញខ្លួនប្រាណទោះបីជាសង្សារ មិនអនុញ្ញាតិឲ្យគេប៉ះស្ទាប ឬធ្វើអីលើសលួសលើកូនមុនរៀបការនោះទេ ព្រោះបើពួកគេបានខ្លួនកូនហើយគេនឹងដោះដៃចោលកូនហើយកូនវិញក៏អស់ភាពបរិសុទ្ធអស់អនាគត យល់ទេអ៊ុនប៊ី? » ម៉ាក់របស់អ៊ុនប៊ីម៉ាស្សាលាបលេលើខ្នងនាងបណ្តើរប្រាប់នាងបណ្តើរ តែពាក្យសម្តីទាំងអស់នេះ ធ្វើឲ្យនាងរអៀសខ្លួនខ្លះៗដែរព្រោះថា នាងដឹងច្បាស់ណាស់ ជុងគុគធ្លាប់ឃើញខ្លួនប្រាណនាង ថើបគ្នាជាមួយនាងរាប់ភ្លេច ហើយបិះនឹងធ្វើរឿងទាំងនោះជាមួយគ្នាទៀត ។

« ស្តាប់បានទេ ? »
« ច...ចា៎ស! »
« ហឹម រួចរាល់ហើយមិនរំខានកូនទេ ម៉ាក់ទៅសិនហើយ » ម៉ាក់របស់អ៊ុនប៊ីក៏ចេញទៅបាត់ហើយបិទទ្វារឲ្យនាងរៀបរយអ៊ុនប៊ីក៏ងើបឡើងចងពុងកន្សែងវិញឲ្យរៀបរយហើយអង្គុយស្ងៀមគិតពីសម្តីម៉ាក់របស់នាង

« ជុងគុគមិនមែនជាប្រភេទមនុស្សដែរម៉ាក់និយាយនោះទេ » អ៊ុនប៊ីនិយាយម្នាក់ឯងក្នុងទឹកមុខស្មើរៗដូចមិនសប្បាយចិត្តហើយក៏ងើបទៅបើកទូរខោអាវយកខោអាវគេងយប់មកស្លៀក

« តុកៗ »
« អ្នកម៉ាក់ លោកប៉ា? » ជុងគុគគ្រាន់តែបើកទ្វារភ្លាម ក៏ភ្ញាក់ផ្អើលភ្លាមនឹងវត្តមានអ្នកទាំងពីរ  ជុងគុគក៏ប្រញ៉ាប់ឱបម៉ាក់របស់គេភ្លាមៗ បែបនឹករឭក ព្រោះរយៈពេល ច្រើនឆ្នាំហើយដែរពួកគេរស់នៅផ្សេងគ្នា

« មិនឱបប៉ាទេហេ៎ស អាកូនប្រុស? » ជុងគុគក៏សើចហើយឱបប៉ារបស់គេតែម្តង
« តោះចូលទៅខាងក្នុងសិនទៅ » ជុងគុគ

« មិននឹកស្មានថាកូនប្រុសម៉ាក់មានរបៀបបែបនេះសោះមើលចុះ »
« ម៉ាក់សរសើរខ្ញុំពេកហើយ »
« ពូកែបែបនេះសោះទើបមានស្រីមកតាមដល់ផ្ទះ » ម៉ាក់ជុងគុគមកអង្គុយលើសាឡុងដោយភ្នែកសម្លឹងមើលការរៀបចំផ្ទះកូនប្រុសមិនឈប់
« ស្រីណាទៅម៉ាក់កូនមិនដែរនាំស្រីមកឯណា? » មែនហើយជុងគុគមិនដែរនាំស្រីណាមកទេ ហើយក៏មិនដែរឲ្យស្រីណាមករកគេឬចេញចូលកន្លែងគេតាមចិត្តដែរ ក្រៅពីអ៊ុនប៊ី

« មិនបាច់មកកុហកម៉ាក់នោះម៉ាក់ឃើញផ្ទាល់ភ្នែក » ជុងគុគក៏ដឹងច្បាស់ថាគាត់ឃើញអ៊ុនប៊ី ប្រាកដណាស់ទើបគេមិនឆ្លើយតប ខ្ជិលវែងឆ្ងាយ

« ប៉ានិងម៉ាក់មកនេះគឺចង់នាំកូនទៅសហរដ្ឋអាមេរិចវិញ ខានស្អែកនេះ »

________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now