ភាគ៣៥ [ ជំនួសអ្នកដើរម៉ូត ]

148 6 0
                                    

ឥឡូវរវល់ណាស់ព្រោះអ្នកសរសេរដល់ឆ្នាំត្រៀមប្រលងហើយតែនៅតែឆ្លៀតបើកទូរសព្ទ័ម៉ាភ្លែតៗទៅ 😔
រីករាយក្នុងការអានចា៎ស❤️

< កម្មពិធីដេញថ្លៃគ្រឿងពេជ្រ >

      ពន្លឺភ្លើងពណ៍ខៀវក្នុងកម្មពិធីដេញថ្លៃគ្រឿងពេជ្រដោយមានមនុស្សច្រើន កុះករ ហើយសុទ្ធតែលំដាប់អ្នកមានដែលបានចូលរួម ។

« អាជុង? » ថេយ៉ុងនិងជីមីនកំពុងតែឈរសំណេះសំណាលគ្នាគ្រាន់តែឃើញមិត្តរបស់គេដើរចូលមកក្នុងកម្មពិធីភ្លាមគេក៏លាដៃរាក់ទាក់ភ្លាម
« ខានជួបគ្នាយូរហើយវើយ »  ជីមីនដាក់ដៃទះស្មារជុងគុគតិច ឯជុងគុគក៏ញញឹមស្រាលៗ បែបពង្រាយមន្តស្នេហ៍ដាក់ស្រីៗក្នុងកម្មពិធី

« ហ៊ឹសខានជួបគ្នាយូររៀបការក៏មិនហៅយើង » ជុងគុគក៏តបទៅឲ្យជីមីនវិញដោយសម្លឹងទៅវីននីកំពុងអង្គុយនៅតុជាមួយស៊ូជីន និយាយគ្នា
« ឯងនៅដល់ជើងមេឃយើងពិបាកនិងហៅឯងពេក តែកុំភ័យចាំសុីការអាថេយ៍ទៅវាភ្ជាប់ពាក្យរួចហើយ »
« ជាមួយនរណា? »
« យើងគិតថាមិនបាច់ប្រាប់ក៏ឯងដឹងដែរ » ថេយ៉ុងញញឹមស្រស់ហើយសម្លឹងទៅស៊ូជីន
« ល្អហើយ! រៀបការឲ្យឆាប់ៗទៅឆាប់មានក្មួយឲ្យយើងពរ »
« ចាំពរកូនឯងទៅ »

............

«  អ្នកនាង! ចា៎ស »
« មានអីហេ៎ស? »
« គឺអ្នកបង្ហាញម៉ូតដែលយើងនិយាយគ្នានោះគេមានបញ្ហាផ្ទាល់ ខ្លួនប្រញ៉ាប់ជាបន្ទាន់ពេលនេះមិនមានអ្នកណាជំនួស ធ្វើជាតួឯកទេ »
« មានរឿងបែបនេះផងហេ៎ស? ហេតុអីក៏មិនត្រៀនអ្នកដើរម្នាក់មកជំនួសផងទៅ? » អ៊ុនប៊ីងើបឈរហើយជ្រួញចញ្ចើម

« អ្នកនាងដោយសារតែសល់ពេល 2ម៉ោងទៀតទេកម្មពិធីចាប់ផ្តើមដល់ម៉ោងសម្តែងហើយ មិនទាន់រកឃើញអ្នកជំនួសទេ »
« ចាំខ្ញុំទៅរកមើលអ្នកជំនួសឲ្យហើយមិនបាច់ប្រាប់រឿងនេះទៅនរណាទេ នាំចលាចល »
« ចា៎ស »
« ហ៊ើយ! » អ៊ុនប៊ីដកដង្ហើមធំ ហើយក៏ដើរទៅបន្ទប់តែងខ្លួន ហើយនិយាយ

« អ្នកដើរម៉ូតមិនបានមកទេដូច្នេះមាននរណាដើរបានហើយអាចជំនួសបានទេ? » អ៊ុនប៊ី និយាយហើយសម្លឹងទៅអ្នកផាត់មុខធ្វើខ្លួនដែលជាស្រីៗ ក្នុងនោះតែមើលម្នាក់ៗក្រវីក្បាល ពួកគេមកនដែលរៀនដើរហើយក៏មិហ៊ានប្រឈមជាមួយភ្នែករបស់មនុស្សក្នុងកម្មពិធីដែរ
« ចឹងយើងធ្វើយ៉ាងមិចទៅអ្នកនាង? » ជំនួយការនាងសួរនាង ហើយអ៊ុនប៊ី ក៏នៅស្ងៀមបន្តិច
« មានតែវិធីនេះទេ... »

ពីរន៉ោងក្រោយ៚
< កម្មពិធីចាប់ផ្តើម >

      មនុស្សក្នុងកម្មពិធីចាប់ផ្តើមចូលអង្គុយនៅកៅអីប្រណិតៗ រង់ចាំទស្សនាការបង្ហាញម៉ូតបូកផ្សំជាមួយគ្រឿងពេជ្រដែលគេដាក់ដេញថ្លៃនោះ ហើយការសម្តែងក៏ចាប់ផ្តើមដោយមានអ្នករាំបែបបើកឆាក ចេញមកបណ្តើរៗ...

« ការសម្តែងមានការហ្វឹកហាត់បានល្អ » ជុងគុគ
« ប្រាកដជាល្អហើយ សូម្បីតែការច្នៃឈុតលើខ្លួនរបស់ពួកគេក៏សុីនឹងកម្មពិធីដែរ » ថេយ៉ុង
« ... » ជុងគុគមិនមាត់ភ្នែកនៅតែមើលការសម្តែងធម្មតាៗ
« ឯងចូលចិត្តមើលការបង្ហាញម៉ូតទេ? » ជីមីន
« យើងមិនជាចូលចិត្តមើលការបង្ហាញម៉ូតប៉ុន្មានទេ យើងចូលចិត្តមើលអ្នកបង្ហាញច្រើនជាង » ជុងគុគញញឹមចុងមាត់បែបខឹល ...
« ឯងនេះចំមែន »

« ប្រាវ » សំលេងទះដៃមនុស្សក្នុងកម្មពិធីបន្លឺឡើង ភ្លើងពណ៍ខៀវក្នុងកម្មពិធីទាំងមូលក៏ចាប់ផ្តើមប្តូរពីពណ៍ខៀវទៅជាពណ៍ស ភ្លើងទាំងអស់ក៏ចាប់ទៅកាន់អ្នកបង្ហាញម៉ូតដែលជាតួឯក ដែលទើបតែបង្ហាញខ្លួនឈរនៅកណ្តាលគេ គ្រងគ្រឿងពេជ្រភ្លឺចិញ្ចាច បូកផ្សំជាមួយសម្រស់ឥតខ្ចោះ របស់នាងធ្វើឲ្យមនុស្សជាច្រើនលាន់មាត់លើកដៃខ្ទប់មាត់មិនគួរឲ្យជឿ ។

« ក្រឹបៗៗ » សម្លេងកាមេរ៉ាទាំងអស់ចាប់ថតគ្រប់ប្លង់របស់ស្រីស្រស់
« អ្នកនាងអ៊ុនប៊ីមែនទេ? » អ្នកកាសែតលាន់មាត់ខ្សឹបខ្សៀវគ្នា
« មែនហើយមិនគួឲ្យជឿ ការដែលនិយាយគ្នាប្រាប់ថាអ្នកបង្ហាញម៉ូតផ្សេងតែពេលនេះ មិចក៏ប្តូរអ្នកបង្ហាញ »

« ស្រស់ស្អាតខ្លាំងណាស់ លើកទីមួយហើយដែលម្ចាស់ហាងច្នៃម៉ូតសម្លៀកបំពាក់ម៉ាដាលី មកដើរតួសម្តែងបែបនេះ »
« មែនហើយៗ » មនុស្សគ្រប់គ្នាជុំវិញនោះសរសើរនាងមិនដាច់ពីមាត់ព្រោះថា នាងមិនងាយបញ្ចេញមុខប៉ុន្មានទេ តែលើកនេះលេងឈុតធំ មកបង្ហាញម៉ូតជំនួសដោយផ្ទាល់ៗតែម្តង។  ឯជុងគុគនៅអង្គុយជិតនោះសម្លឹងមើលការសម្តែងមិនដាក់ភ្នែក សម្រស់របស់ស្រីម្នាក់ដែលកំពុងឈរលើឆាកនោះទាក់ទាញចំណាប់អារម្មណ៍គេខ្លាំងណាស់ ពេលចេញមកដំបូងៗ គេមើលមិនស្គាល់សោះ ទាល់តែមានអ្នកជុំវិញខ្លួនខ្សឹបខ្សៀវគ្នាទើបគេបានដឹងច្បាស់ថានាងជានរណា...

«  អ៊ុនប៊ី »

___________

To be continued

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now