ភាគ៥២ (១៨+)

383 9 6
                                    

(មានពាក្យមិនសមរម្យមិនពេញចិត្តរំលងបាន )

         ម៉ោង9 យប់ទៅហើយនៅមិនទាន់ឃើញជុងគុគត្រឡប់មកវិញទៀត រាងតូចកាន់តែបារម្ភពីគេព្រោះជុងគុគមិនដែលបែបនេះទេពីមុនមក  គេកើតអី?ឬក៏គេនៅបង្ហើយការងារដល់យប់ជ្រៅ? រាងតូចអង្គុយចាំគេលើសាឡុងរង់ចាំសម្លេងឡានរបស់គេ មកដល់។

« ងឺត! » ការរង់ចាំរបស់នាងមិនអត់ប្រយោជន៍រាងក្រាស់ក៏បានមកដល់ ក្នុងសភាពទំនងជាស្រវឹងអាវជំហលេវ ពីរគ្រាប់ អ៊ុនប៊ីស្វាងចេះងើបដើរតម្រង់ទៅរកគេ បែបឆ្ងល់ ។

« ហេតុអីក៏គេស្រវឹងថ្នាក់នេះ? »
« អ្នកប្រុសមិនដឹងជាខូចចិត្តរឿងអីទេទៅអង្គុយផឹកម្នាក់ឯងខ្ញុំឃាត់មិនស្តាប់! »
« យកគេឡើងទៅបន្ទប់ទៅ ខ្ញុំទៅរៀបចំកន្សែងជូតខ្លួនឲ្យគេ » រាងតូចរត់ទៅរៀបចំថ្នាំខ្លាចគេមិនស្រួលខ្លួនហើយមិនភ្លេចកន្លែងទឹក ជូតខ្លួនមុននឹងដើរចូលទៅបន្ទប់គេតាមក្រោយ ឯជំនិតរបស់ជុងគុគក៏ចេញទៅវិញទុកឲ្យគេដោះស្រាយគ្នាតែពីរនាក់ទៅគេអស់ភារកិច្ចហើយ ។

« ហេតុអីក៏ផឹកស្រវឹងយ៉ាងនេះជុងគុគ » អ៊ុនប៊ីប្រឡេះឡេវអាវគេម្តងមួយគ្រាប់រហូតដោះចេញបាន មុននឹងយកកន្សែងត្រជាក់មកជូតខ្លួនឲ្យគេ ។
« មិនបានស្រវឹងទេ អឹក... »
« ប៉ុណ្ណឹងហើយមិនស្រវឹងទៀត? » ជុងគុគគេងញញឹមយកដៃអង្អែលថ្ពាល់នាងថ្នមៗ

« អូននឹងមិនទៅណាចោលបងទេពិតទេ? មិនថាមានរឿងអ្វីក៏ដោយ »
« បងនិយាយអីស្តាប់មិនបាន  »
« អ៊ុនប៊ី! »
« មែនហើយអូនមិនទៅណាទេតែសំខាន់បងនៅឲ្យស្ងៀមទៅមើល » ដៃស្រឡូនជូតខ្លួនឲ្យគេ ទាំងឱនមុខចុះ នាងចាញ់ក្រសែរភ្នែករបស់ជុងគុគបាញ់មកនាងពេលនេះខ្លាំងណាស់ គេគេងញញឹមមើលមុខនាងមិននិយាយអ្វីហើយនៅអង្អែលថ្ពាល់នាងទៀត ស្រីណាមិនអៀននោះ?

« ហេតុអីថ្ពាល់ក្រហម? »
« អ្នកណា? »
« អូន »
« កុំចេះតែថា បងស្រវឹងហើយ »
« បងមិនបានស្រវឹងទេអាចបន្តបាន ពីរបី តឹក » និយាយចប់នាយក៏ទាញនាងឲ្យគេងលើពូកហើយទ្រោបពីលើនាង ។

« បងធ្វើស្អី? ឆាប់ចុះភ្លាមណា៎ »
« ពិសោធន៍ឲ្យអូនឃើញថាបងមិនបានស្រវឹងនោះអី » រាងក្រាស់ក្រសោបដៃនាងមកថើបខ្សឺតៗ ក្នុងក្រសែរភ្នែកសម្លឹងនាងមិនដាក់ចុះ ។

❤️‍🔥ចំណងស្នេហ៍❤️‍🔥Where stories live. Discover now