ផ្ដើមរឿង:ចាប់ជម្រិត

7.5K 218 1
                                        

[ ប្រទេសកូរ៉េ ]

+ម៉ោង3រសៀល
សម្លេងស្រែកយំឈឺផ្សាលាន់លឺសូមិនដាច់នៅក្នុងបន្ទប់ពេទ្យដែលងងឹតឈឹងមួយដែលបញ្ចាំងអោយឃើញកាយនារីក្រមុំវ័យប្រហែល21ឆ្នាំម្នាក់កំពុងតែអង្គុយបញ្ឈក្បាលជង្គង់នៅលើគ្រែពេទ្យដោយមានភួយដណ្ដប់ត្រឹមចង្កេះនាងក្រមុំយំខ្សឹកខ្សួល នៅមានលាយឡំជាមួយនិងការភ័យខ្លាចទៀតផងហើយពេលខ្លះក៏សើចហឹសៗទៅវិញបើសម្លឹងមើលអោយច្បាស់ទៅនាងប្រៀបបានជាមនុស្សម្នាក់ដែលមានសតិមិនល្អ

ក្រាក~~~ក្រឹប~~

មួយសន្ទុះក្រោយមកក៏មានសម្លេងបើកទ្វាបន្ទប់ដោយដៃមាំទាំម្នាក់បានដើរចូលមកព្រមជាមួយនិងបាច់ផ្ការមកជាមួយផងយើងបានដឹងថាអ្នកកម្លោះម្នាក់នោះឈ្មោះថា Jeon Jungkook នាយកម្លោះមានរូបរាងសង្ហា ខ្ពស់ស្រឡះ ចិញ្ចើមក្រាស់ភ្នែកមុត ច្រមុះស្រួចរូបរាងមាំទាំ សាច់ដុំធំៗ គួជាទីប្រាថ្នារបស់នារីគ្រប់រូបនាយគឺជាម៉ាហ្វៀមួយរូបដែលអាចនិយាយបានថា កាប់សម្លាប់ឆៅតែម្ដងតែនាយសម្លាប់តែអ្នកដែលជាសត្រូវប៉ុណ្ណោះ តែជីវិតជាម៉ាហ្វៀរបស់នាយគឺមិនសូវជាបញ្ចេញប៉ុន្មានឡើយពោលគឺនាយចូលចិត្តភាពស្ងប់ស្ងាត់បើនិយាយពីអំណាចវិញបាចសាចពេញបណ្ដាញប្រទេសតែម្ដងទាំងនៅកូរ៉េនិងតាមបណ្ដាញប្រទេសនានាជាច្រើនទៀតអ្នកណាដែលមិនស្គាល់និងក្លបខ្លាចពីអំណាចរបស់នាយម៉ាហ្វៀម្នាក់នេះ
នាយមានអាយុ29ឆ្នាំហើយតែនាយនៅមិនទាន់មានគូអ្វីអោយប្រាកដប្រជានោះឡើយពោលគឺ នាយតែងតែយកស្រីៗដើម្បីតែបំពេញចំណង់តណ្ហារបស់នាយមួយពេលៗប៉ុណ្ណោះ

«JungSuបងមកហើយថ្ងៃនេះបងបានយកផ្កាដែលជាសំណព្វចិត្តរបស់អូនមកអោយអូនដែរណាស់ឃើញទេវាពិតជាស្រស់ស្អាតខ្លាំងណាស់បងទុកនៅត្រង់នេះណា»នាយក្រាស់បានបន្លឺពាក្យមួយឃ្លាយ៉ាងសម្លេងស្រទន់ដាក់នាងតូចដែលគិតតែពីអង្គុយនៅលើគ្រែទាំងធ្មឹងគ្មានប្រតិកម្មអ្វីនិងនាយក្រាស់ដែលបានដើរចូលមកឡើយនាងគឺអង្គុុយច្បូតសក់ក្បាលថើរៗទាំងញញឹមតិចៗរបៀបអារម្មណ៍ហោះហើរ

Jeon JungSuនាងគឺជាប្អូនស្រីបង្កើតរបស់នាយក្រាស់នាងទើបតែមានអាយុ21ឆ្នាំប៉ុណ្ណោះពេលនេះនាងមានអាការះរបៀបមនុស្សសតិមិនល្អព្រោះតែនាងទើបតែជួបរឿងមិនល្អក្នុងជីវិតរួចមករូបរាងរបស់នាងបើមើលអោយច្បាល់លាស់ទៅស្រស់ស្អាតទាំងព្រម សំបុរសរ រាងតូចស្រឡូនតែម្ដង

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now