" លោកឈប់រត់ណា អោយទូរស័ព្ទមកខ្ញុំ " ថេយ៉ុងដើរតាមនាយតិចៗ ព្រោះគេមានអារម្មណ៍ថាដូចជាសៀតៗពោះ ចំនែកឯជុងហ្គុកគេរត់សុខៗក៏ឈប់ភ្លាម ព្រោះតែមានអ្នកណាខលចូលមក
" ឈប់ៗ ឈប់សិនមានអ្នកខលមក " ជុងហ្គុក
លើកដៃរា នាយនៅពេលដែលនាយតូចដើរចូលបម្រុងកញ្ឆក់ទូរស័ព្ទ
#InCall
" ហិលឡូ "
(ហិលឡូចៅហ្វាយ...ហិលឡូបងជុងត្រីដែលបងជុងបានចិញ្ចឹមជាមួយនិងបងជុងស៊ូពេលនេះវាងាប់ហើយបង ហ្ហឹកៗៗ...បងឆាប់ត្រឡប់មកវិញអោយឆាប់ណា ) អ៊ុនប៊ីកញ្ឆក់ទូរស័ព្ទពីដៃរបស់ហូសូមកនិយាយ
" ថាមិចត្រីងាប់...ហូសូឆាប់មកទទួលយើងអោយឆាប់ឡើងមក យើងនិងទៅអីលូវនេះ " និយាយ
តែប៉ុន្នឹងប្រព័ន្ធទូរស័ព្ទក៏បានផ្ដាច់
" លោកមានរឿងអីមែនទេ? " ថេយ៉ុង
" យើងត្រូវប្រញាប់ត្រឡប់ទៅកសិដ្ឋានវិញ ទៅរៀបចំខោះអាវលឿនឡើងបន្តិចទៀតហូសូមកដល់ហើយ " និយាយតែប៉ុន្នឹង ជុងហ្គុកក៏រត់ទៅខ្ទមមុនរាងតូចបាត់ ដែលថេយ៉ុងក៏ប្រញាប់ដើរញាប់ជើងតាមក្រោយ គេមិនអាចេះតែភ្លេចរឿងមានកូនរហូតទេ រត់រហូតវរៗ កូនអាវមានបញ្ហាបាន។
ចំណាយពេលជាង១០នាទីរាងតូចក៏បានរៀបចំអីវ៉ាន់របស់គេដាក់កាបូបរួចរាល់ដែលរាងក្រាស់គេស្ម័គ្រចិត្តជាអ្នកស្ពាយជំនួសរាងតូច។
" យើងនិងនឹកឯងណា ថ្ងៃណាមួយយើងនិងត្រឡប់មកលេងកន្លែងនេះម្ដងទៀត " រាងតូចមិនដាច់អាឡ័យនិងខ្ទមមួយនេះឡើយ ព្រោះអីដឹងទេ ទីនេះវាបានផ្ដល់អនុស្សាវរីយ៍អោយគេនិងជុងហ្គុកបែបផ្អែមល្ហែមច្រើនខ្លាំងណាស់ វាជាពេលវេលាដែលគួអោយចងចាំទុកមិនអាចភ្លេចបាន។
" អោយឆាប់ឡើងមក " ជុងហ្គុកដើរចេញផុតតែនៅឃើញរាងតូចដូចជាសម្លឹងទៅកាន់ខ្ទមទាំងនៅអាឡោះអាឡ័យបែបនោះ រាងក្រាស់ក៏អាចកាត់យល់ តែនេះគេពិតជាប្រញាប់ខ្លាំងណាស់ មិនអាចនៅអេះអុញបានទេ។
" ទៅហើយ "
______________
ពីរម៉ោងក្រោយមកពួកគេក៏បានធ្វើដំណើរមកដល់កសិដ្ឋានវិញ ជុងហ្គុកក៏មិនបាននៅសម្ងំធ្វើអីទៀតទេ គ្រាន់តែមកដល់ភ្លាម នាយក៏ចុះពីឡានរត់ទៅរកកន្លែងចិញ្ចឹមត្រីរបស់ខ្លួនតែម្ដង ដោយមានហូសូមក
តាមពីក្រោយ ចំនែកឯថេយ៉ុងក៏បាននាងអ៉ីដើរបណ្ដើរតាមដែរ ព្រោះរឿងត្រីចៅហ្វាយងាប់ វាជារឿងធំណាស់ អាចនិយាយបានថាចង់ផ្អើលអស់មួយកសិដ្ឋានទៅហើយ ព្រោះអ្នកណាក៏ដឹងដែរថា ត្រីនិងជាត្រីដែលជុងហ្គុកស្រលាញ់ហួងហែងណាស់ ដល់ថ្នាក់បញ្ជាអោយគេតាមមើលថែរហូត។
" ហ្ហឹកៗ...បងជុង...បងមកហើយហេ៎...បងមើលចុះត្រីរបស់បងខំចិញ្ចឹមជាមួយបងជុងស៊ូ អីលូវនេះវាងាប់ខ្ទិចអស់ហើយ ហ្ហឹកៗៗ " គ្រាន់តែឃើញអ្នកជាបងមកភ្លាម ទឹកភ្នែកនិងភាពបោកប្រាស់របស់នាងក៏បានរំលេចឡើង ទើបយំអំបេបអំបែបរត់ទៅរកបងខ្លួន ដែលជុងហ្គុកដើរមកជិតក៏ឃើញថាត្រីទាំងអស់ងាប់ ពោពេញទៅដោយឈាមឡើងក្រហមត្រាពេញទឹកទៅហើយ ត្រីខ្លះក៏ដាច់ខ្លួនពាក់កណ្ដាល
ក៏មានដែរ ហើយខ្លះក៏ដាច់ក្បាលជាពីរ ជុងហ្គុកសម្លឹងត្រីដែលងាប់ទាំងភាពខឹងសម្បា នាយខ្ញាំដៃនិងមាត់អាងតូចយ៉ាងខ្លាំង លូកដៃចូលទៅស្រង់ត្រីដែលនៅក្នុងអាង ទាំងទឹកភ្នែកជាកូនប្រុសស្រក់ហូរ តែនាយមិនបានយំឡើយ វាគ្រាន់តែជាអារម្មណ៍ខឹងខ្លាំងរបស់នាយប៉ុណ្ណោះនៅពេលនេះ បើរកឃើញអ្នកដែលសម្លាប់ត្រីរបស់គេឃើញ នាយប្រាកដជាសម្លាប់អោយស័ក្តសម ជាមួយនិងភាពព្រៃផ្សៃដែលគេហ៊ានលើកដៃទៅសម្លាប់សូម្បីតែជាសត្វត្រីដែលវាមិនដឹងអីសោះនោះ។
ESTÁS LEYENDO
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
