Part63:សង្រ្គាមបងប្អូន(ថ្លៃ)

1.8K 121 4
                                        

បន្ទាប់ពីបំបែកគ្នាអស់ យនជុនគេគិតតែពីអង្គុយសម្ងំយំទឹកភ្នែកហូររហាម នៅក្រោមម្លប់ឈើ តែម្នាក់ឯង គេគិតយ៉ាងខ្លាំងថាតើថេយ៉ុងពេលនេះគេយ៉ាងមិចទៅហើយ តើគេអាចនិងលើកទោសអោយគេឬមួយក៏អត់ គេគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការនិយាយ
សារភាពទោសកំហុសមួយនេះឡើយ។
" ហ្ហឹកៗៗ...ថេយ៍យើងសុំទោស...ហ្ហឹកៗៗយើងគ្មានចេតនាឡើយថេយ៍ហ្ហឹកៗៗ " យនជុនក៏បាននឹកឃើញទៅកាលពីប៉ុន្មានម៉ោងមុន ជាពេលដែលប៊ូយ៉ុងនិងអ៊ុនប៊ីបានហៅគេអោយមកនិយាយរឿងទំលាក់កំហុសទៅលើរាងតូចនោះឯង។
#ត្រឡប់ទៅកាលពីព្រឹក
បន្ទាប់ពីប៊ូយ៉ុងនិងអ៊ុនប៊ីកាប់សម្លាប់ត្រីទាំងអស់រួចរាល់ហើយ អ៊ុនប៊ីក៏បានអោយកម្មករប្រុសម្នាក់ទៅរកយនជុនដល់ឯផ្ទះស្នាក់ហៅអោយមករកគេនៅឯកន្លែងចិញ្ចឹមត្រីតែម្ដង។
" អ្នកនាងអ៊ុនប៊ី រកខ្ញុំមានការអីដែរ? " យនជុន
" យើងគ្រាន់តែមានរឿងអោយឯងធ្វើ "
" មានអីចង់អោយខ្ញុំបម្រើមែនទេ? "
" ឯងត្រូវព្រមទទួលថាឯងបានសម្លាប់ត្រីទាំងអស់នេះ " ប៊ូយ៉ុងនិយាយបញ្ជាទាំងដើរគេចចេញពីខាងមុខអាង បង្ហាញអោយឃើញទឹកអាងដែលឡើងក្រហម ដោយសារតែត្រីវាបានងាប់អស់ទៅហើយនោះអោយយនជុនបានឃើញ
" ហ៎ា!!...ត្រី...តែមានហេតុផលអីដែលត្រូវអោយខ្ញុំទៅទទួលធ្វើនៅរឿងដែលខ្ញុំមិនបានធ្វើទៅវិញ " យនជុន
" ឯងគ្មានជម្រើសទេ បើឯងមិនសារភាពដូចដែលយើងបានប្រាប់ទេ ឯង នាងសេនម៉ី នាងហ្វា អាក្មេងខ្ទើយថេយ៉ុងនិង មេការកាំងឈុល និងត្រូវស្លាប់ " ប៊ូយ៉ុង
" ឯងនិយាយស្អីមានដឹងខ្លួនទេប៊ូយ៉ុង នេះជាមនុស្សណា ឯងហ៊ានលើកដៃសម្លាប់មនុស្សហេ៎? " យនជុនក៏រៀងភ្ញាក់បន្តិចព្រោះប៊ូយ៉ុងយកដើមផាន់ជាមនុស្សមកគម្រាមអោយគេធ្វើរឿងទាំងនេះ
" ក៏សាកលរមើលទៅ គ្រាន់តែធ្វើតាមយើងប្រាប់ ហើយទំលាក់កំហុសទាំងអស់នេះទៅអាថេយ៉ុង ទែប៉ុន្នឹង យើងនិងមិនធ្វើអីគ្រប់គ្នាទេ "
" ចុះបើយើងទំលាក់កំហុសទៅលើថេយ៍នោះចៅហ្វាយធំប្រាកដជាដាក់ទោសថេយ៉ុងមិនខាន អត់ទេយើងមិនធ្វើទេ " យនជុនប្រុងដើរចេញតែភ្លាមនោះអ៊ុនប៊ីក៏ដើរមកពាំងពីមុខយនជុន
" ឬមួយក៏ឯងចង់អោយគ្រប់គ្នាស្លាប់...ឯងសាកគិតមើលទៅ បើបងជុងដាក់ទោសក៏មិនដល់ថ្នាក់ស្លាប់ដែរ តែបើយើងវិញ យើងមិនធានាទេ "
" អ្នកនាងអ៊ុនប៊ី!!..ហេតុអីក៏អ្នកនាងធ្វើបែបនេះ "
" មិនមែនជារឿងរបស់ឯង ចាំទុកបើសិនជារឿងទាំងអស់នេះបែកធ្លាយចេញទៅ ជីវិតប៉ុន្មានអ្នករួមទាំងឯងនិងមិនល្អឡើយ កុំគិតថាយើងជាស្រីហើយយើងមិនហ៊ានអោយសោះណា "
" ... " យនជុនគេវិលវល់អស់ទៅហើយគេខ្លាចស្លាប់ តែគេក៏មិនអាចអោយថេយ៍ទទួលនៅទោសដែលគេមិនបានប្រព្រឹត្រនោះដែរ
" ជឿយើងឯងគ្រាន់តែឆ្លើយនៅអ្វីដែលយើងបាននិយាយប្រាប់ទៅបងជុងហ្គុក រឿងគ្រប់យ៉ាង
និងចប់ ហើយឯងបិទមាត់អោយជិតតែប៉ុន្នឹង យើងនិងដោះលេងគ្រប់គ្នាបាត់ទៅហើយ តែបើឯងមិនជឿមិនតាមយើងទេ ឯងក៏រង់ចាំមើលសាកសពអ្នកដែលនាងប៊ូយ៉ុងបានរៀបរាប់អំបាញ់មិញម្ដងម្នាក់ៗ រហូតដល់សពរបស់ឯង អេ៎តើសពអ្នកណាមុនល្អទៅណ៎? ឬជាក្មេងថេយ៉ុងនិង គិតអោយល្អទៅ តោះនាងប៊ូយ៉ុងទៅវិញ " អ៊ុនប៊ីនិយាយចប់នាងក៏ទះស្មាយនជុនមួយដៃតិចៗ រួចក៏នាំប៊ូយ៉ុងត្រឡប់ទៅវិញ នាងមានជំនឿខ្លាំងណាស់ថាយនជុនគ្មានផ្លូវបដិសេធនៅរឿងនេះនោះឡើយ ព្រោះមើលតាមទឹកមុខនិងកាយវិការបស់គេហើយ។
______________
បន្ទាប់ពីរលឹកដល់រឿងកាលពីប៉ុន្មានម៉ោងមុខហើយ យនជុនក៏នៅតែយំៗមិនឈប់ដដែល ពេលនេះគេហាក់ដូចជាសម្ងំពូនទុក្ខ តែម្នាក់ឯងយ៉ាងចឹងមិនអាចយករឿងនេះទៅប្រាប់អ្នកណាបានឡើយ បើរឿងលេចលឺខ្លួនប្រាកដជាស្លាប់ ទោះបីជាអ៊ុនប៊ីជាស្រីខ្លួនតូចពិតមែន តែមើលទៅរឹកពារនាងពេលនិងគឺមិនសមនិងនិយាយលេងឡើយ។
" បើថេយ៉ុងកើតអីទៅ ហ្ហឹកៗ យើងនិងមិនអភ័យទោសអោយខ្លួនឯងអស់មួយជីវិត ហ្ហឹកៗៗ "
" យនជុន... " កាំងឈុល
" បងមេការ " យនជុនឃើញមេកាមកនាយក៏បានរហ័សវាសដៃជូតទឹកភ្នែកអោយស្អាត ទើបងាក់
មកនិយាយជាមួយនាយបន្ត
" មានរឿងអីចង់និយាយប្រាប់បងទេ? " កាំងឈុលដាក់គូទអង្គុយក្បែរ យនជុនទើបយកដៃទៅប៉ះនិងស្មាយនជុនថ្នមៗរបៀបជាការលួងលោម
" ខ្ញុំគ្មានទេបង... "
" មិនបាច់លាក់បងទេ បងដឹងគ្រប់គ្នាក៏ដឹង ថាយនជុននិយាយទៅប្រាកដជាមានហេតុផល "
" បងនិយាយពីរឿងអី ខ្ញុំគ្មានហេតុផលអីដែលទៅនិយាយកុហកចៅហ្វាយធំទេ " យនជុននិយាយទាំងសើចតិចៗលាយទឹកភ្នែក គេបដិសេធទាំងអួលដើមករ តែធ្វើយ៉ាងមិច ជីវិតគ្រប់គ្នាដែលសុទ្ធតែជាមនុស្សដែលគេស្រលាញ់ទាំងអស់
" កន្លងមកមានតែយនជុនតែម្នាក់ប៉ុណ្ណោះដែលស្រលាញ់មើលថែកាពារ មានបំណងល្អទៅលើថេយ៉ុង ហើយបងក៏មើលដឹងថាយនជុននិយាយទៅគឺមានហេតុផល មើលតែពេលនោះទៅឯងយំខ្លាំងណាស់ យំរហូតដល់បិះសន្លប់ តាំងពីបងស្គាល់ឯងមកឯងគឺជាក្មេងប្រុសដែលរឹងមាំណាស់ យនជុន "
" ហ្ហឹកៗៗ...បងមេកា...ហ្ហឹកៗៗ...ខ្ញុំស្អប់ខ្លួនឯងណាស់ ដែលនិយាយបែបនោះដាក់ថេយ៉ុង...ហ្ហឹកហ្ហឺៗៗ...មិនដឹងថាថេយ៉ុងគេឈឺប៉ុណ្ណាទៅ...ហ្ហឹកៗៗ បងមេការខ្ញុំសុំទោសៗៗ ខ្ញុំគ្មានជម្រើសពិតមែន... " យនជុនយំខ្លាំងៗតាមអារម្មណ៍ដែលឈឺចាប់នាពេលនេះ ពេលនេះគេលេងទប់ទឹកភ្នែកទៀតហើយ គេបង្ហូរទឹកភ្នែកមកទាំងអស់តែម្ដង គ្រាន់បានកាំងឈុលជាខ្នងបង្អែកអោយគេ ៗនិងលេងមានអារម្មណ៍ថាឈឺខ្លាំង ឬក៏ស្អប់ខ្លួនឯងជាងនេះទៀតដែរ។
" យំចេញមកយំអោយអស់ បងនិងនៅក្បែរឯង គ្មានអ្នកណានៅជាមួយឯងតែបងនិងនៅក្បែរឯងណាយនជុន " កាំងឈុលអង្អែលខ្នងលួងលោមយនជុនថ្នមៗ ទាញរាងកាយតូចមកទ្រេតក្នុងរង្វង់ដៃរបស់គេ ទោះបីជាគ្មានអ្នកណាម្នាក់ជួយលួងលោម
ក៏នៅមានកាំងឈុលម្នាក់ដែលមិនបានទៅណាឆ្ងាយឡើយ។
_______________
#មន្ទីពេទ្យ
" ហ៎ាថាមិចថេយ៉ុងមានកូន... " ជុងហ្គុកច្រានទ្វាចូលមកតាំងពីពេលណាមិនដឹង តែពាក្យគ្រប់យ៉ាងដែលពួកគេបាននិយាយគឺនាយបានស្ដាប់លឺអស់គ្រប់ពាក្យគ្រប់ម៉ាត់មិនរំលងឡើយ ហើយនាយក៏បានដឹងយ៉ាងច្បាស់ថែមទៀតថាថេយ៉ុងមានកូន
" អ៎ បើចឹងខ្ញុំសុំលាសិនហើយ " គ្រូពេទ្យ
" បាទអ្នកគ្រូពេទ្យ " ណាមជូនឆ្លើយដោយការគួសមហើយក៏ងាក់មកមើលប្អូនវិញ ទាំងមិនខ្វល់និងវត្តមានរបស់ជុងហ្គុកនោះឡើយ ធ្វើមើលតែនាយគ្មានរូបរាងយ៉ាងចឹង
" ថេយ៍ ឯងមានកូនមែនទេ? " ជុងហ្គុក
" ឯងនៅមានមុខមករកប្អូនយើងទៀតហេ៎ អាល្ងង់អាក្របីឯងនេះជាប្រុសចោម្សៀតពិតមែន ឆាប់ចេញទៅ យើងមិនអោយឯងមកនៅក្បែរប្អូនយើងនិងក្មួយរបស់យើងទេ ចេញទៅ " ណាមជូនអស់ពាក្យនិយាយល្អ ព្រោះមុននិងណាមជូនបណ្ដោយអោយថេយ៍មកជាមួយជុងហ្គុក នាយក៏បានផ្ដាំផ្ញើរជាមុនដែរថាអោយនាយមើលថែថេយ៍អោយបានល្អ បើមានរឿងអីក៏ត្រូវចេះប្រើខួក្បាលកុំប្រើតែអារម្មណ៍មកកាត់ក្ដី តែមើលនាយធ្វើចុះ អនាគតក៏នៅតែជាអាក្របីអោយគេបោកបានដដែល។
តែថាតើអ្នកណាបោកនាយទៅ?

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now