«អ្ហឹកហ្ហឹកៗៗ....ហេតុអីក៏ស្អប់ខ្ញុំៗបានទៅធ្វើអីទៅ...ហ្ហឹកៗៗ....»ថេយ៉ុងខំប្រឹងស្ទុះស្ទាក្រោកម្ដងទៀតព្រោះអំបាញ់មិញនាយបានដួលដោយសារនាងអ៉ី...
បន្ទាប់ពីខំប្រឹងដើរទាំងលំបាក់លំបិនដើម្បីបានទៅធ្វើអ្វីដែលនាយក្រាស់ប្រាប់នោះបើមិនរហ័សទេគេខ្លាចថាថ្ងៃនេះនិងមិនបានញាំបាយនោះទេទើបរូតរះប្រញាប់ប្រញាល់ដើម្បីបានទៅធ្វើតាមបញ្ជារបស់នាយនោះ ពេលនេះរាងតូចកំពុងតែនៅជាន់លើបង្អស់ហើយគេក៏កំពុងតែដើរកាន់នៅប្រដាប់ប្រដារសម្រាប់លាងបន្ទប់ទឹកហើយពេលនេះនាយតូចក៏កំពុងតែចូលទៅសម្អាតបន្ទប់របស់រាងក្រាស់ផងដែរ
តុក~~~តុក~~
រាងតូចគោះទ្វាបន្លឺប្រាប់អ្នកខាងក្នុងហើយគេក៏រង់ចាំការអនុញ្ញាតិពីម្ចាស់បន្ទប់ដូចគ្នាទើបគេហ៊ានចូលទៅ
«អ្នកណា?»រាងក្រាស់ឆ្លើយដោយសម្លេងមាំរាបស្មើរដោយមានបង្កប់ជាមួយនិងអំណាចមកយ៉ាងគួអោយខ្លាចថែមទៀត
«គឺខ្ញុំថេយ៉ុងមកសម្អាតបន្ទប់ទឹក»រាងតូចព្យាយាមនិយាយធម្មតាតាមពិតនាយតូចគេចង់បង្ហូទឹកភ្នែកទៅហើយតែគេខំប្រឹងទ្រាំព្រោះគេមិនចង់អោយគ្រប់គ្នាបានឃើញពីភាពទន់ខ្សោយរបស់ខ្លួនឡើយនេះជាពាក្យដែលបងប្រុសធំរបស់គេធ្លាប់ទូន្មានប្រដៅ(បងប្រុសធំរបស់ថេយ៉ុងគឺSeokjin)ជាពិសេសនៅពេលបែបនេះរឹតតែមិនគួបង្ហាញពីភាពទន់ជ្រាយអោយទៅអ្នកដែលកំពុងតែជិះជាន់ធ្វើបាបគេអោយបានឃើញឡើយនាំតែគេបានចិត្តនិងកាន់តែធ្វើបាបលើសដើម
«ចូលមក»ជុងហ្គុក
រាងតូចបើកទ្វាតិចៗដើរចូលមកខាងក្នុងជាមួយនិងកាយវិការមួយៗហើយក៏ឈរទ្រឹងនៅមួយកន្លែងធ្វើអោយនាយក្រាស់ឆ្ងល់បន្តិចទើបបោះសំណួទៅកាន់រាងតូច
«ចូលមកហើយមិចក៏មិនប្រញាប់ទៅធ្វើកាងាររបស់ឯងទៅឬថ្ងៃនេះឯងមិនចង់ស៉ីបាយទេ»ជុងហ្គុក
«គឺ...ខ្ញុំមិនដឹងបន្ទប់ទឹកលោកនៅខាងណាទេ»ថេយ៉ុងកាលដែលឈរនោះគេគឺចង់សួទៅនាយតែបែជាឈរមួយកន្លែងព្រោះមិនហ៊ានទៅវិញ
«នោះដើរទៅខាងនោះជាបន្ទប់ទឹកសម្អាតអោយស្អាតកុំអោយយើងឃើញថាមិនស្អាតឯងនិងមានទោស»ជុងហ្គុកចង្អុលប្រាប់ទឹសដៅបន្ទប់ទឹកហើយរាងតូចក៏ដើរទៅដោយអោនៗសារភាពត្រង់ចុះគេគឺសុំខ្លាចនិងទឹកមុខនិងសម្លេងមាំមានអំណាចរបស់នាយម្នាក់នេះហើយស្ដាប់ម្ដងណាវាក៏ធ្វើអោយព្រឺសំបុរលើកនិងទាំងខ្លាចទាំងស្អប់
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
