កន្លងទៅជាង២០នាទីពេលនេះពួកគេក៏បាននាំរាងតូចមកដល់មន្ទីពេទ្យរួចរាល់ហើយគេក៏កំពុងតែពិនិត្យផងដែរ ដែលជុងហ្គុក ណាមជូននិងហូសូកំពុងតែនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់រងចាំស្ដាប់លទ្ធផល។
" ឯងឃ្លានទេ? " ជុងហ្គុកសួរទៅមិត្តព្រោះមើលទៅណាមជូនដូចជាមនុស្សដែលខ្សោះៗគ្មានសូម្បីតែកម្លាំងបន្តិចសោះ
" ទេ... "
" ហូសូទៅទិញអីញាំជាមួយយើង " ជុងហ្គុក
និយាយហើយពួកគេក៏នាំគ្នាដើរចេញទៅ ដោយបន្សល់នូវតែណាមជូនម្នាក់ប៉ុណ្ណោះ ហើយ10នាទីក្រោយមកគ្រូពេទ្យក៏បានដើរចេញមកខាងក្រៅ
" លោកគ្រូពេទ្យតើ ប្អូនប្រុសរបស់ខ្ញុំគេកើតអ្វីដែរទៅបាទ? "
" អ៎ ដោយសារតែAppaតូចខ្សោយខ្លាំងពេកទើបបណ្ដាលអោយចាញ់រហូតដល់សន្លប់បែបនេះ ចាំខ្ញុំអោយថ្នាំលេបអាចប្រសើរឡើងវិញហើយ "
" បាទអរគុណណាស់គ្រូពេទ្យ បើចឹងខ្ញុំសុំទៅមើលប្អូនខ្ញុំហើយបាទ "ណាមជូននិយាយហើយនាយក៏បានបើកទ្វាដើរចូលទៅខាងក្នុង ដែលពេលនេះរាងតូចក៏បានភ្ញាក់ដឹងខ្លួនហើយដូចគ្នា
" បងណាមជូន "
" មិនបាច់ក្រោកទេ ឯងសម្រាកចុះចង់ញាំទឹកទេ? " ណាមជូន
" អត់ទេបង អ៉ើ...តើខ្ញុំកើតអីមែនទេ? "
" ឯងចាញ់កូនខ្លាំងពេកណាមួយក៏មកពីឯងខ្សោយផង ទើបបណ្ដាលអោយសន្លប់បែបនេះ "
" នេះ...បងដឹង? "
" បងដឹងមកយូហើយ ចុះប៉ារបស់ក្មេងគេដឹងទេ?" ណាមជូន
" អត់ទេ បងជូនខ្ញុំសុំបងរឿងមួយ បងកុំប្រាប់រឿងនេះទៅអ្នកណាអីបានទេ ជាពិសេសគឺ..."
" ជុងហ្គុកមែនទេ? "
" បាទ ខ្ញុំមិនចង់អោយអ្នកណាមកធ្វើបាបកូនខ្ញុំ "
" អ្ហឹម...កុំបារម្ភអីបងមិនប្រាប់ទេ "
តុក~~តុក~~ក្រាក~~
សម្លេងគោះទ្វាបានបន្លឺឡើងមួយសន្ទុះទ្វាក៏របើកឡើងដោយមានជុងហ្គុករួមទាំង ហូសូបើកចូលមក ដោយដៃពួកគេមានកាន់នៅនំចំនីជាច្រើន
"នេះឯងញាំសិនទៅ ឯងដឹងខ្លួនហើយហេ៎? ពេទ្យប្រាប់ថាគេកើតអី? " ជុងហ្គុកងាក់មកសួណាមជូនវិញនៅពេលឃើញថេយ៉ុងដូចជាស្ងៀមស្ងាត់ទំនងជាអស់កម្លាំងផង
" គេគ្រាន់តែមិនទាន់រឹងមាំ ហើយនៅជួបរឿងខូចចិត្តដែលបាត់បង់ម៉ែដោះផង ទើបបណ្ដាលអោយគេសន្លប់បែបនិងទៅ អស់សេរ៉ូមពេទ្យក៏អនុញ្ញាតិអោយចាកចេញហើយ "
" អ្ហឹម...ឯងចង់ញាំអីដែរទេ ផ្លែឈើក៏មាននំអ្វីក៏មាន " ជុងហ្គុកដើរមកជិតគ្រែរាងតូចទាំងយកដៃទៅស្ទៀបក្បាលបន្តិច
" ខ្ញុំមិនឃ្លានទេ "
" អ្ហឹម បើចឹងយើងចិតផ្លែស្វាយទំអោយញាំចុះ ឃើញឯងឧស្សាហ៍ញាំស្វាយពេលឯងក្រោកចាំញាំក៏បាន "
រាងក្រាស់ក៏យកស្វាយទំពីបីផ្លែយកមកចិតសំបក់ចិត្តចំនិតៗយ៉ាងស្អាតរួចក៏បានគ្របទុកអោយរាងតូចពេលដែលគេឃ្លានញាំ។
______________
រំលងទៅជាងកន្លះថ្ងៃសេរ៉ូមរាងតូចក៏អស់ ជុងហ្គុកក៏បាននាំរាងតូចត្រឡប់មកកសិដ្ឋានវិញ តែណាមជូនមិនបានមកតាមឡើយព្រោះនាយមានកាងារប្រាប់ថាត្រឡប់ទៅសេអ៊ូលទៅរកប៉ាមួយរយះ ដែលតាមការពិតគេទៅរៀបគម្រោងការជាមួយជេហ៊ុបសោះ មុននិងនាយទៅនាយក៏បានផ្ញើរជុងហ្គុកអោយមើលថែថេយ៉ុងអោយមែនទែន រហូតធ្វើអោយជុងហ្គុកសម្ដែងនូវអាការះប្រច័ណ្ឌហួងហែងមួយរំពេច។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
