រាងតូចទ្រាំឈឺចាប់មិនព្រមអោយពេទ្យចាក់ថ្នាំអោយគេឬមួយក៏ចាប់ផ្ដើមវះកាត់ឡើយ ព្រោះតែគេខ្លាចសន្លប់ហើយអត់បានជួបជុងហ្គុក តែនេះវាយូណាស់ទៅហើយនៅតែមិនឃើញជុងហ្គុកមកដល់ទៀត។
" Appa មិនអាចទុកអោយឈឺយូពេកទេវានិងអាចមានគ្រោះថ្នាក់ដល់កូននិងAppaបានណា គ្រូពេទ្យសុំធ្វើតាមគោលការណ៍ហើយ " គ្រូពេទ្យឈរចាំមើលរាងតូចសូកចិត្តឈឺចាប់ខាំមាត់យ៉ាងចេញឈាមមិនព្រមទទួលការវះកាត់បែបនោះគាត់ក៏ពិបាកទៅជាមួយដែរ គាត់ជាពេទ្យពិតជាមិនចង់អោយអ្នកជម្ងឺរបស់គាត់ឈឺចាប់យូឡើយ។
" ហ្ហឹកៗៗ បងពិតជាចិត្តដាច់ដាក់អូនពិតមែនហេ៎ជុង...ហ្ហឹកអួយ បាទ ហ្ហឹកៗ គ្រូពេទ្យ ធ្វើការវះកាត់ចុះ ខ្ញុំព្រមហើយ អួយ៎ " ថេយ៉ុង
" ចាប់ផ្ដើមចាក់ថ្នាំទៅ " ដុកទ័រ
<ក្រាក~~~
" ឈប់សិនលោកគ្រូពេទ្យ ចាំខ្ញុំសិន " នេះគឺជាសម្លេងពិតរូបពិតរបស់បុរសដែលថេយ៉ុងរង់ចាំអស់ជាច្រើនម៉ោង នាយមកពិតមែនហេ៎ នាយអត់បាន
បោះបង់គេចោលឡើយ
" ហ្ហឹកៗៗ ជុងហ្គុកលោកមកពិតមែនហ្ហឹកៗ " ថេយ៉ុងរលីងរលោងលើកដៃស្រាវាចាប់ដៃរបស់នាយទាំងត្រដរខ្យល់ ជុងហ្គុកឃើញសភាពរបសថេយ៍ហើយនាយរឹតតែបន្ទោសខ្លួនឯង នាយក៏រហ័សរត់ទៅរកថេយ៍ទាំងស្រវាចាប់ដៃនាយតូចជាប់(បញ្ជាក់នាយពាក់ឈុតមន្ទីពេទ្យរួចហើយ)
" បងសុំទោសថេយ៍ បងសុំទោសដែលបងទុកអូនចោល បងសុំទោសដែលបងមកយឺតពេល "
" ហ្ហឹកៗៗ បងកុំទៅណាចោលអូនណា អូននិងកូនត្រូវការបងណាស់ ហ្ហឹកៗៗ " ថេយ៉ុង
" បងមិនទៅណាចោលអូនទេ បងឈប់ចោលអូនហើយ គ្រូពេទ្យចាប់ផ្ដើមទៅ " ជុងហ្គុកអោបដៃនាយតូចជាប់ណែន ទើបលូកដៃទៅជូតទឹកភ្នែកអោយថេយ៍យ៉ាងជ្រះស្អាតទើបញញឹមសម្លឹងទៅកាន់ប្រពន្ធជាភាពកក់ក្ដៅផ្ដល់អោយថេយ៍ទទួលបានយ៉ាងពេញប្រៀប។ បន្ទាប់មកការវះកាត់ក៏បានចាប់ផ្ដើមទៅយ៉ាងរលូនដោយមានជុងហ្គុកនៅក្បែរផ្ដល់ជាស្នាមញញឹម និងភាពកក់ក្ដៅអោយដល់ថេយ៍រហូតដល់ការវះកាត់ប្រព្រឹត្រទៅរួចរាល់ វាជាងមួយម៉ោង។
ជាងពីម៉ោង...
ទីបំផុតទារកទាំងគូគ្រូពេទ្យក៏បានយកទៅសម្អាតរួចរាល់សឹមយកមកអោយអ្នកជាប៉ាម៉ាក់ជាក្រោយ។
" ទីបំផុតអាប៉ាអាចធ្វើបានហើយ ហ្ហឹកៗ កូនប្រុសទាំងពីរបស់Appa " ថេយ៉ុងបីកូនរួចក៏អោនទៅថើបថ្ងាស់កូនទាំងពីរថ្នមៗ (ដោយជុងហ្គុកបីមួយ)
" អូនមើលទៅថាកូនគេគួអោយស្រលាញ់ដូចជាអូនខ្លាំងណាស់ " ជុងហ្គុក
" អូនថាដូចបងច្រើនជាង "
<ក្រាក~~
សម្លេងទ្វារបើកឡើងលេចមុខក្រុមគ្រួសារនាំគ្នាចូលមកយ៉ាងស្រ៊ូតែម្ដង
" ថេយ៍ " គ្រប់គ្នាច្រានទ្វាចូលមកដោយម្នាក់ៗទឹកមុខញញឹមញញែមស្រស់ទាំងអស់គ្នាតែម្ដង លោកគីមក៏បានដើរមកជិតកូនប្រុសសឹមលូកដៃទៅប៉ះមុខរបស់អ្នកកម្លោះតូច
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
