ពួកគេក៏បានផ្ដាច់ការនិយាយទៅ
«ប្រលប់បន្តិចពេទ្យសត្វនិងមកដល់ហើយ»ជុងហ្គុក
«បាទ...អ៉ើ...ចៅហ្វាយធំចុះថេយ៍គេយ៉ាងមិចហើយ»កាំងឈុល
«មិនអីទេពេលនេះនៅជាមួយយួនជុនហើយ..»ជុងហ្គុកនិយាយហើយក៏ដើរចេញទៅរកអ្នករៀបចំផ្ទះបាត់ទៅ ដោយមានជំនួយពីវ៉ើយដែលជាអ្នកបើកឡាននាំទៅ ចម្ការធំចឹងហើយនាយក៏ជិះឡានទៅលឿនជាជាងដើ
យើងកាត់មកខាងថេយ៉ុងវិញម្ដងពេលនេះថេយ៍បានដឹងខ្លួនហើយពេលដឹងខ្លួនមកភ្លាម ខ្លួនក៏ភ្ញាក់ផ្អើលជាខ្លាំងនៅលើដងខ្លួនដែលគ្របដណ្ដប់ដោយភួយតែខាងក្នុងគឺមានតែខោខ្លីមួយប៉ុណ្ណោះ តែក៏បានយួនជុនបាននិយាយប្រាប់រឿងនោះនាយតូចក៏គិតភ្លាមថាប្រាកដជាជុងហ្គុកហើយដែលបានដោះខោអាវខ្លួននោះ
«ថេយ៍ញាំបបរក្ដៅៗសិនទៅ»ក្រោយពេលដែលថេយ៍ក្រោកឡើងទៅងូតទឹកចេញស្អាតបាតហើយយួនជុនក៏បានដួសបបរមកអោយរាងតូចញាំដែលវាគឺជាស្នាដៃរបស់ជុងហ្គុកនោះហើយ
«ហឹម...អរគុណណាស់ ឯងមកមើលថែយើងបែបនេះមិនខ្លាចចៅហ្វាយធំស្ដីបន្ទោសទេឬ»ថេយ៉ុង
«ចៅហ្វាយធំគឺជាអ្នកដេញយើងអោយមកហើយបបរនេះក៏ជាស្នាដៃរបស់គាត់ដែរ»គ្រាន់តែយួនជុននិយាយដល់ត្រឹមនេះថេយ៉ុងក៏ឈប់ញាំបបរតែម្ដងរួចក៏ទាញទឹកក្បែរខ្លួនមកញាំខ្ពុរមាត់ឡើងស្អាតថែមទៀតដែលទង្វើនេះសាងអោយយួនជុនឆ្ងល់ជាខ្លាំងមើលទៅមិត្តខ្លួនធ្វើអីប្លែកៗឆ្អែតហើយមែនទេទើបតែបានញាំពីស្លាបព្រាប៉ុន្នឹងសោះ
«មិចក៏ឈប់ញាំឆ្អែតហើយឬ»Yeonjun
«ចៅហ្វាយធំធ្វើខ្ញំខ្លាចថាវា...វា...អ៉ើ...អ៎ាយួនជុន»ថេយ៍និយាយរដាក់រដុបធ្វើអោយយួនជុនដូចជាដឹងថាគេចង់និយាយពីអីទើបកញ្ឆក់ចានបបរមកលូកដៃចាប់ស្លាបព្រាដួសមួយស្លាបព្រាយ៉ាងពេញហើយក៏ដាក់ចូលទៅក្នុងមាត់ ហើយក៏ទំពារលេបយ៉ាងឆ្ងាញ់ធ្វើអោយថេយ៍បើកភ្នែកធំៗទើបប្រញាប់សួអ្នកជាមិត្ត
«ឯងមិនអីទេមែនទេ?»ថេយ៉ុង
«អោយខ្ញុំកើតអីទៅបើបបរនេះឆ្ងាញ់សឹងស្លាប់ទៅហើយ ឯងស្ដាប់ណាថេយ៉ុង យើងមិនដឹងនោះទេថាឯងនិងចៅហ្វាយធំមានរឿងអីនិងគ្នាហើយឯងខ្លាចអ្វីលោកចៅហ្វាយទេប៉ុន្តែ ឯងគឺជាមនុស្សទីមួយហើយក៏មនុស្សដំបូង
ហើយដែលធ្វើអោយចៅហ្វាយសម្ដែងនៅការព្រួយបារម្ភចេញមុខចេញមាត់បែបនេះនោះ ឯងដឹងទេឯងធ្វើអោយចៅហ្វាយធំដេញអាពួកប្រាំអ្នកដែលញៀនថ្នាំនៅក្នុងកសិដ្ឋានចេញ ដោយគ្រាន់តែពួកវាចង់បំពានឯង ឯងធ្វើអោយចៅហ្វាយធំបិះនិងសម្លាប់ជ្រូកដែលបានដេញកន្រ្ទប់ឯងនៅក្នុងទ្រុងនោះ ចេះសំណាងបានបងមេការឃាត់ទាន់ ហើយក៏គ្មានអ្នកណាម្នាក់ដែលនាមជាកម្មករមានសិទ្ធមកជាន់នៅផ្ទះនេះបានទេ ពេលនេះគឺមានតែឯង ហើយឯងក៏ជាដើមហេតុដែលធ្វើអោយចៅហ្វាយធំត្រឡប់មកធ្វើការនៅក្នុងកសិដ្ឋានវិញម្ដងទៀតបន្ទាប់ពីគាត់ចាកចេញលេងចូលមកទីនេះអស់រយះពេលជិត5ឆ្នាំ យើងមិនដឹងទេថាគាត់ត្រឡប់មកវិញក្នុងបំណងអ្វីតែយ៉ាងណាពួកយើងរីករាយខ្លាំងណាស់ដែលចៅហ្វាយធំអាចត្រឡប់មកវិញម្ដងទៀតទោះគាត់ពេលនេះមិនដូចជាពេល
មុន100%ក៏ដោយចុះ ហើយគ្រប់យ៉ាងគឺជាឯងទាំងអស់ដែលធ្វើអោយចៅហ្វាយធំប្រែប្រួលទៅបែបនោះបាន យើងសប្បាយចិត្តណាស់»យួនជុននិយាយដល់ត្រឹមនេះធ្វើអោយថេយ៉ុងកត់សម្គាល់និងសម្ដីរបស់មិត្តអោយតែនិយាយដល់ត្រឹមនេះគេក៏គិតដល់មនុស្សស្រីដែលមានឈ្មោះថាជុងស៊ូនោះភ្លាម
«មិចនិងអាចទៅ បើគេសម្លាប់ខ្ញុំដើម្បីសងសឹកប្រហែលសមជាង...»ថេយ៍និយាយតិចៗនៅចុងប្រយោគសាងអោយយួនជុនពិតជាចង់ដឹងភ្លាមៗថាថេយ៍គឺជាអ្នកណា ដំបូងគេគ្មានគំនិតសួនាំអ្វីពីថេយ៍ឡើយប៉ុន្តែពេលដែលលឺថេយ៍និយាយបែបនោះភ្លាមក៏ធ្វើអោយយួនជុនដូចជាចង់ដឹងភ្លាមៗតែម្ដងហើយ
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
