Part49:ធ្វើស៉ីឯងនិង

1.4K 84 0
                                        

ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ជាមួយនិងពន្លឺព្រះអាទិត្យពេលព្រឹកក៏បានទៅដាស់រំខានអោយអ្នកដែលគេងលង់លក់នៅលើគ្រែត្រូវភ្ញាក់ឡើងនាយតូចកម្រើកត្របក់ភ្នែកតិចៗ ដឹងដល់អារម្មណ៍ថាធ្ងន់ៗប្រៀបដូចជាមានអ្វីមួយកំពុងតែសង្កត់លើខ្លួនរបស់គេយ៉ាងចឹង ពេលដែលបើកភ្នែកឡើងក៏ត្រូវភ្ញាក់ព្រើតជាមួយនិងវត្តមានរបស់ជុងហ្គុកដែលកំពុងតែបើកភ្នែកសម្លឹងមកកាន់គេដូចគ្នា ភ្លាមនោះដោយភ័យផង ទប់ជំហរមិនជាប់គេក៏បានបម្រាស់ខ្លួនគេចក៏បិះធ្លាក់ពីលើគ្រែ តែ...
     "លោ...លោកអួយ..."
     "យ៉ាងមិចយើងជាខ្មោចហេ៎ បានជាឯងខ្លាចដល់ថ្នាក់នេះឬមួយក៏បានធ្វើអីខុសមក បានជាភ័យឡើងញ័រសាច់"ជុងហ្គុកលូកដៃស្រវាក្រសោបអោបចង្កេះតូចជាប់ទើបទាញមកកណ្ដាលគ្រែដែលមាននាយអោបជាប់នៅឡើយ ថេយ៍បញ្ចេញទឹកមុខភ័យៗធ្វើអោយនាយដឹងថាថេយ៍កំពុងតែខ្លាចនាយ តែនាយបែជាចង់សើចទៅវិញតែក៏ប្រឹងទប់។
     "ខ្ញុំមកទីនេះវិញបានយ៉ាងមិច...?"ពាក្យនេះរាងតូចនិយាយតែក្នុងចិត្តព្រោះគេឆ្ងល់ដែលសុខ"ក៏មកដល់ទីនេះវិញ ទាំងដែលមុននិងគេបានសុំអោយសេយ៊ុកយកគេអោយត្រឡប់ទៅផ្ទះវិញសោះ
      "ខ្ញុ...ខ្ញុំកើតអីហេ៎? លោកលេងខ្ញុំសិនទៅ"
     "សំណួនេះជាយើងសួរឯងទើបត្រូវ តើឯងបានទៅធ្វើអីមកហេតុអីក៏ត្រឡប់មកវិញក្នុងសភាពដូចជាកូនឆ្មាធ្លាក់លូបែបនេះ"

     "ខ្ញុំមិនដឹងទេ...គឺខ្ញុំចាំបានថាមានគេចង់សម្លាប់ខ្ញុំនៅពេលដែលទៅទឹកជ្រោះជាមួយនិងបងស្រីប៊ូយ៉ុងគេបានចាក់ថ្នាំចូលខ្លួនខ្ញុំ តែក៏មានអ្នកមកជួយខ្ញុំប៉ុន្នឹង
ទេ...តែខ្ញុំមកទីនេះបានដោយរបៀបណាខ្ញុំមិនដឹងទេ..លោកក្រោកសិនទៅខ្ញុំថប់ដង្ហើមណាស់"
     "ដូចជាមិនទាន់ត្រជាក់សាច់ល្អនោះទេ នៅស្ទិញៗនៅឡើយ"ជុងហ្គុកមិនបានក្រោកចេញឡើយនាយគ្រាន់តែលូកដៃស្ទៀបកញ្ចឹងករ និងថ្ងាស់នាយតូចចង់ដឹងពីកម្ដៅក្នុងខ្លួនរបស់គេតើយ៉ាងណាហើយមួយសន្ទុះក្រោយស្រាប់តែយនជុនបានដើរចូលមក។
      "អ៎អួយ...គឺខ្ញុំយកបបរពេលព្រឹកមកជូនចៅហ្វាយធំ និងថេយ៍...បាទ"
     "ទុកនៅលើតុនិងហើយៗត្រឡប់ទៅធ្វើការចុះ"
     "បាទ..."
     "ក្រោកបានហើយខ្ញុំឃ្លាន"
      "ហ្ហឹម....សឺតត៎..."
      "លោក!!..មិចក៏ថើបខ្ញុំ"
      "ម៉ណីងឃីសនោះអី...ក្រោកមកឬក៏ចង់អោយយើង សិចម៉ណីងមួយទៀត"
      "ក្រោកហើយ សម្ដីអសុរោះ អូយ..."
      "កើតអី?"
      "ខ្ញុំគ្រាន់តែស្ពឹក"
     "ឯងញាំបបរទាំងបែបនេះឬមួយក៏ចង់លប់លាងមុខមាត់សិន"
       "គឺងូតទឹកសិន ខ្ញុំ...អ៎ាយ..."
       "នៅអោយស្ងៀមប្រយ័ត្នធ្លាក់បាក់ចង្កេះ"ថាហើយនាយកម្លោះក៏បន្តលើកបីរាងតូចដើរតម្រង់ទៅរកបន្ទប់ទឹកនិងដាក់អោយនាយតូចឈរនៅក្បែរផ្កាឈូក(ទឹកផ្កាឈូក)
       "ហ៎ណេះខោអាវ"
       "អរគុណ"
       "ងូតទឹកអោយលឿនទៅនៅឈរមើលយើងដល់ណាទៀត"
       "លោកចេញសិនទៅ"
       "អ្ហឹម"ថាហើយនាយក៏បានដើរចេញវិញនាយតូចឃើញក៏រហ័សទាញទ្វាបិទទាំងមិនភ្លេចចាក់គន្លិះត្រឹមត្រូវជាមុនទេ បន្ទាប់ពីផ្លាស់ខោអាវហើយគេក៏បានដើរចូលមកក្រោមទឹកផ្កាឈូកហើយក៏បើកដើម្បីស្រោចស្របលើដងខ្លួន ទាំងខួក្បាលកំពុងតែគិតដល់រឿងដែលកើតឡើង។
     "មុនខ្ញុំចេញមកខ្ញុំបានធ្វើអីហេ៎? ឬមួយក៏នាយនោះអោយយើងផឹកទឹកដែលមានជាតិថ្នាំសន្លប់...តែហេតុអីក៏នាយនោះចាំបាច់ត្រូវធ្វើបែប
និងដែរ"
 
      "ងូតទឹកអោយលឿនៗមកយើងឃ្លានហើយ
"ជុងហ្គុកស្រែកពីខាងក្រៅមក
      "ដឹងហើយ"
______________
      #វិមានផាកអូលីវៀ
នៅព្រឹកបែបនេះបើតាមទំលាប់ជីមីនគេតែងតែទៅលេងសូហ្គនៅឯមណ្ឌល់ឬក៏ទៅលេងជាមួយនិងក្មេងៗ តែចាប់ពីថ្ងៃនេះទៅប្រហែលជាគ្មានពេលបែបនិងទៀតទេមើលទៅ។
     "កូនធ្វើអីនិងជីមីន"លោកផាកចុះមកស្របពេលដែលជីមីនកំពុងតែអង្គុយមើលសៀវភៅ ប្រវត្តនៃការកាន់អំណាចរបស់ ត្រកូលផាកតាំងពីជីតារបស់គេមកម្ល៉េះ
     "លោកប៉ា...កូនព្រមឡើងកាន់ដំណែងជាម៉ាហ្វៀតរពីលោកប៉ាហើយ តើថ្ងៃណាបើកពិធីប្រគល់ស្លាក់អំណាចដែរទៅ?"
     "នេះកូនព្រមពិតមែនហេ៎ជីមីន តើប៉ាមិនបានបង្ខំកូនទេឬ? បើបង្ខំចិត្តប៉ាថាកុំអីណាកូន"
      "កូនមិនបានបង្ខំចិត្តទេ កូនព្រមដោយចិត្ត បានឆាប់ពេលណាក៏កាន់តែល្អ ព្រោះកូនចង់រៀន
យល់ដឹង និងធ្វើខ្លួនអោយខ្លាំងខ្លា មិនអោយគេជិះជាន់បានដូចជាលោកប៉ានិងលោកតារបស់ខ្ញុំចឹង"
ការគិតរបស់ជីមីនគឺគ្មានអ្វីក្រៅពីចង់បំភ្លេចស្នេហ៍ដំបូងរបស់គេចោល ដោយយកកាងារមកបាំងមុខទេ គេចង់ធ្វើខ្លួនអោយរឹងមាំដើម្បីកុំអោយសូហ្គាមកគៀបសង្កត់លើខ្លួនគេបាន
     "បាទ ចាំប៉ារៀបចំឆាប់ៗ"
    <ទ្រើង~~ទ្រើង~~
សម្លេងទូរស័ព្ទរបស់ជីមីនរោទ៍ពីបីសារបានធ្វើអោយជីមីនធុញទ្រាន់ជាខ្លាំងព្រោះតែគ្មានអ្នកណាក្រៅពីប្រុសបោកប្រាស់ម្នាក់និងឡើយ ខលមកគេតាំងពីយប់មិញរហូតដល់ព្រឹករំខានគេសឹងតែគេមិនបានដេកពួន យប់មិញទាល់តែជីមីនបិទគ្រឿងទូរស័ព្ទទើបស្ងាត់។
      "អ៉ើ លោកប៉ាកូនសុំទៅទទួលទូរស័ព្ទមួយភ្លេតសិនបាទ"ថាហើយជីមីនក៏បានដើរទៅសួនច្បាក្រោយវិមានដោយទៅលើកទូរស័ព្ទ
       InCall
     "មានការអី? ខ្ញុំមិនទំនេរអង្គុយចាំលើកទូរស័ព្ទ
របស់លោកនោះទេ"ជីមីន
    «ហេតុអីក៏មិនលើកទូរស័ព្ទខ្ញុំ»
    "វាជាសិទ្ធរបស់ខ្ញុំមិនចឹងហេ៎?"ជីមីននិយាយតបទាំងអួលដើមករ នេះឬមនុស្សដែលគេស្រលាញ់កន្លងមកសម្ដីអាក្រក់អត់ជាតិចូវ
    «ថ្ងៃនេះឯងត្រូវមករកយើងនៅមណ្ឌល់»សូហ្គានិយាយពីទូរស័ព្ទម្ខាងទាំងការដាក់កំហិត
    "ខ្ញុំគ្មានពេលទំនេរទេ?"និយាយហើយក៏បានចុចផ្ដាច់ភ្លាមៗ

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now