Part79:ជាក្មេងកំព្រាខ្ចាត់ព្រាត់...

1.3K 71 0
                                        

ដោយសារឃើញថាគ្រប់គ្នាមិនបានស្វាគមន៍នាងបែបនេះ អាម៉ារីសក៏បានដើរតាំងៗចេញទៅវិញទាំងខឹង ជាពិសេសគឺថេយ៉ុងតែម្ដងមកលើកណាតែងតែបំបាក់មុខនាងរហូតដូចជាពេលនេះយ៉ាងចឹងឯង។
យើងងាក់មកមើលជុងហ្គុកវិញម្ដង ពេលនេះនាយ
កំពុងតែប្រុងនិងចុះមកខាងក្រោមវិញ ដោយសារអំបាញ់មិញនិយាយរឿងកាងារជាមួយលោកវ៉ូសាន់
    " អ្ហឹម លោកពូបើចឹងខ្ញុំលាសិនហើយបាទ "
   " សុខសប្បាយតាមផ្លូវណាក្មួយ "
   " បាទ " ជុងហ្គុកអោនគោរពហើយទើបដើរចាក់ចេញពីបន្ទប់ទៅ ជួនជាដើរចេញក៏ជ្រោះផ្លូវជាមួយរាងតូចនិងជីនដើរចូលមកល្មម
   " ថេយ៍ យើងទៅសិនហើយ  "
    " អ្ហឹម " ថេយ៍គ្រហឹមដើមករហើយក៏ដើរចូលទៅរកប៉ារបស់គេតែម្ដង ព្រោះមិនចង់នៅរាប់ញៀតជាមួយជុងហ្គុកបន្ត
    " ឯងនេះកំពូលមុខក្រាស់តែម្ដង " ជីន
    " អរគុណបាទ ខ្ញុំលាសិនហើយបងថ្លៃ " ជុងហ្គុក
មិនបានមាត់នាយគ្រាន់តែនិយាយផ្គើនទៅកាន់ជីនរួចសឹមដើរចេញទៅបាត់ ទៅដល់ខាងក្រោមក៏ជួបនិងលោកស្រីមីរ៉ាដែលកំពុងតែរៀបចំផ្កាជាមួយអ្នកបម្រើ
    " អ្នកមីងខ្ញុំលាសិនហើយបាទ "
    " អ្ហឹម... " ឃើញទេថាលោកស្រីមីរ៉ាក៏មិនបានខ្វល់ចង់បានញៀតជាមួយនិងជុងហ្គុកនោះដែរ គាត់នៅខឹងស្អប់មិនទាន់បាត់នៅឡើយទេ ឃើញបែបនោះជុងហ្គុកក៏ញញឹមបន្តិចសឹមដើរចេញទៅតែម្ដង។
_____________
ពេលយប់ក៏បានចូលមកដល់ថ្មើរនេះជាពេលដែលគ្រប់គ្នាបិទភ្នែកសម្រាក យើងងាកមកមើលជុងហ្គុកវិញម្ដង នាយបិទភ្នែកគេងនៅលើគ្រែដោយមានភួយដណ្ដប់ត្រឹមដើមទ្រូង មើលទៅទំនងជាគេងលក់ស្រួលណាស់ចឹង តែការពិតមិនមែនចឹងនោះឡើយ៖
    " ប៉ាៗ!!.. " នេះជាសម្លេងរបស់ក្មេងតូច ដែល
បានលេចឡើងចូលមកក្នុងក្ដីសុបិនរបស់ជុងហ្គុក
    " កូន...កូនប៉ា...ហ្ហឹកៗៗ...អោយប៉ាសុំទោសណាកូន ប៉ាសុំទោស... " ជុងហ្គុកកន្រ្តាក់ខ្លួនក្រោកអង្គុយទាំងយកដៃជ្រោងសក់ដោយអាការះភ័យៗ ខ្លួនប្រាណ និងថ្ងាស់របស់គេគឺពោពេញទៅដោយញើស ហូរដាប វាជាសុបិនដ៏អាក្រក់ វាតែងតែតាម
លងបន្លាចនាយមករហូត មិនដែលអោយនាយភ្លេចបាននោះឡើយ។ ក្រោយពីអង្គុយអោយរៀងស្ងប់អារម្មណ៍បន្តិច នាយក៏ក្រោកដើរទៅរកទឹកមកញាំ បន្ទាប់ពីនោះនាយក៏ឡើងគ្រែគេងវិញទៅ។

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now