Part15:គឺមានតែអ៊ុនប៊ីម្នាក់គត់ដែលស័ក្ត

1.9K 107 0
                                        

បន្ទាប់ពីនាយក្រាស់បានដើរចូលទៅក្នុងបន្ទប់បាត់ទៅ នៅសលតែរាងតូចដែលគេងយំខ្សឹកខ្សួលតិចៗនៅលើសាឡុងតែម្នាក់ឯង ដោយសារតែអំបាញ់មិញជុងហ្គុកនិយាយដេញខ្លួនអោយយំនៅអោយឆ្ងាយ រាងតូចក៏សម្រេចថាដើរចេញទៅខាងក្រៅមិនចង់បង្ករបញ្ហាដល់នាយឡើយ...
#សួនក្បែរផ្ទះ(ជាប់របង)
«ហ្ហឹកហ្ហឺៗៗ...តើខ្ញុំបានទៅធ្វើអីខុសទៅហេតុអីក៏ត្រូវមកជួបរឿងបែបនេះ...លោកប៉ាអ្នកម៉ាក់...មកនាំកូនចេញពីទីនេះផង...ហ្ហឹកហ្ហឺៗៗ...»នាយតូចអង្គុយសម្ងំយំយ៉ាងយូនៅលើតុក្បែរនោះទាំងបាយពេលល្ងាចក៏នៅមិនទាន់បានញាំដែល ដោយសារខ្លាចថារាងក្រាស់និងធ្វើបាបខ្លួនទៀតទើបរាងតូចមិនហ៊ានចូលទៅខាងក្នុងវិញឡើយសូកចិត្តសម្ងំយំទាំងកូរពោះឃ្លានក្រួកៗនៅនិងឯង អ្នកណាទៅដឹងទៅនាយតូចគេទាំងឃ្លានទាំងហត់នឿយ បូករួមជាមួយពេលនេះយប់ផងគេក៏យំរហូតដល់ជ្រុលគេងលក់ក្រាបក្បាលនិងតុបាត់ទៅ

មកមើលជុងហ្គុកវិញពេលដែលនាយចូលមកខាងក្នុងវិញនាយក៏ចូលទៅងូតទឹកសម្អាតខ្លួនហើយពេលនេះគេក៏កំពុងតែគេងនៅលើគ្រែតែគេដូចជារសាប់រសល់នៅមិនសុខព្រោះចេះតែគិតដល់ការថើបអំបាញ់មិញ
«ហ្ហើយ...ហេតុអីក៏គិតពីក្មេងនិង...»នាយដក់ដង្ហើមវែងជាច្រើនខ្យល់បន្ធូរអារម្មណ៍ដែលគិតនោះចោលម្ដហើយម្ដងទៀតវាដូចជាគ្មានធូសោះទើបនាយសម្រេចថាដើរទៅជំរៀងផ្ទះមើលផ្កាយដើម្បីបន្លប់អារម្មណ៍នោះចេញ ពេលដែលនាយបានដើរមកដល់នាយក៏ច្រត់ដៃនិងបង្កាន់ដៃសំយ៉ាបផ្ទះសម្លឹងមើលទៅទីនេះទីនោះអីញ្ចឹងទៅ
«អេ៎...ក្មេងនិងមកគេងស្អីនៅត្រង់និង»នាយក្រាស់ក៏បានដាក់ភ្នែកទៅបានឃើញថេយ៉ុងគេងក្រាបក្បាលនិងតុ ក៏ប្លែកចិត្តដែរ ឬក៏មកពីសម្ដីដែលខ្លួននិយាយអំបាញ់មិញឬទើបបានជានាយតូចទៅនៅត្រង់និង នាយក្រាស់សម្លឹងយូបន្តិចក៏ឃើញថាគេពិតជាគេងលក់ពិតមែន តែដំបូងក៏មិនខ្វល់ដែរទើបបោះជំហ៊ានចូលទៅក្នុងបន្ទប់គេងបាត់ទៅ តែខ្យល់ក៏ចាប់ផ្ដើមបក់មកត្រសៀកៗបូករួមជាមួយនិងអាកាសធាតុពេលរាត្រីបែបនេះទៀតគឺរឹតតែត្រជាក់ឆ្អឹងខ្នងតែម្ដង
«ហ្ហើយ...ចំមែន»នាយក្រាស់ដំបូងក៏យកភួយមានបំណងចង់យកទៅដណ្ដប់អោយតែមើលទៅដូចជាមិនល្អនាយក៏សម្រេចថាទៅដាស់គេអោយមកគេងនៅខាងក្នុងល្អជាង
ថាហើយនាយក៏ដើរទៅពេលទៅដល់នាយក៏មិនបានទាន់ដាស់ភ្លាមនោះដែរព្រោះពេលនាយដាក់ភ្នែកទៅក៏បានឃើញ ទឹកភ្នែកដែលដាមជាប់និងថ្ពាល់ ដក់ជាប់ពេញរង្វង់ភ្នែកនៅឡើយ ទើបនាយដក់ដៃចេញបន្តិចដើរទៅអង្គុយលើតុជាមួយហើយក៏ប្រើខ្សែភ្នែកមុតស្រួចរបស់នាយសម្លឹងទៅកាន់នាយតូចយ៉ាងជាប់ពេលកាន់តែសម្លឹង នាយក៏កាន់តែឃើញភាពឈឺចាប់ដែលមាននៅក្នុងចិត្តគេ ហេតុអីក៏នាយអារក្រក់ម្ល៉េះចេះធ្វើបាបក្មេងអាយុទើបតែ19ទៅកើត តើបេះដូងនាយសាងពីអីត្រូវហើយបេះដូងសាងពីអីមកធ្វើបាបក្មេងមិនដឹងអី ទៅកើតតែព្រោះតែបងរបស់គេទើបនាយត្រូវសងសឹក តែនេះមិនមែនជាវិធីកែបញ្ហាឡើយហេតុអីក៏មិនធ្វើរឿងអោយល្អជាងនេះទៅព្រោះកាសងសឹកវាគ្មានជួយអ្វីបានក្រៅពីត្រូវឈឺចាប់ៗទៅឈឺចាប់មកឈឺទាំងសងខាងប៉ុណ្ណោះ
«បើឯងមិនមែនជាប្អូនអាយ៉ុងអានប្រហែលជាល្អ យើងនិងមិនបាច់ធ្វើអាក្រក់ដាក់ឯង...»នាយក្រាស់ពោលមួយឃ្លានេះដូចជាបានន័យថានាយធ្វើបែបនេះរាល់ថ្ងៃនេះដូចជាកំពុងតែធ្វើយ៉ាងបង្ខំចិត្តយ៉ាងចឹងត្រូវហើយ...
«ត្រូវហើយមកពីឯងជាប្អូនរបស់ជនបោកប្រាស់ទើបយើងត្រូវធ្វើបែបនេះ ហើយយើងក៏គ្មានផ្លូវអត់អោនអោយបងប្អូនរបស់ឯងជាដាច់ខាតវាត្រូវតែសងគ្រប់យ៉ាងៗទាំងអស់»ជុងហ្គុក
ពេលដែលនាយនិយាយបានត្រឹមនេះហើយជុងហ្គុកក៏បានដើរចូលទៅខាងក្នុងផ្ទះវិញទៅដោយគ្មានខ្វល់ជាមួយនិងរាងតូចអ្វីបន្តិចឡើយមិនត្រឹមតែចូលទេនាយក៏ថែមទាំងបិទទ្វាថែមទៀត(អាខក់មេះបង
#ម៉ោង12រំលងអាធ្រាត
រាត្រីកាន់តែយប់យន់ខ្យល់ត្រជាក់ក៏កាន់តែបក់មកយ៉ាងត្រសៀកស្រស៉ើយផាត់ប៉ះជាមួយនិងរាងកាយតូចល្វត់ល្វន់ដែលកំពុងតែគេងក្រាបក្បាលជាមួយនិងតុនោះដោយអំណាចនៃភាពត្រជក់ខ្លាំងពេកទើបបណ្ដាលអោយរាងតូចប្រញាប់ប្រែខ្លួនប្រាណ
ដើម្បីយកដៃអោបលើរាងកាយដើម្បីបំបាត់ភាពរងារ ពេលដែលប្រះខ្លួននាយតូចក៏ច្រត់ដៃខុសចុះមកខាងក្រោមទើបបណ្ដាលអោយនាយតូចភ្ញាក់ឡើងមកកែវភ្នែកព្រិចខ្ញាំៗបន្សំជាមួយនិងភាពងងឹតបានហើយទើបរេខ្លួនម្លឹងមើលជុំវិញបន្ទាប់ពីដឹងថាគេនៅត្រង់ណាទើបនាយតូចក្រោកឡើងយឺតៗទាំងធីងធោងៗព្រោះនៅមិនទន់អស់ងងុយទើបតែក្រោកបានមិនទាន់ផុតតុផងក៏ត្រូវដួលអស់ជំហរទៅវិញតែក៏ត្រូវបានអ្នកណាមិនដឹងមកទ្ររាងកាយគេជាប់ហើយក៏លើកបីផុតពីដីមិនអោយគេមានគ្រោះថ្នាក់អ្វីឡើយហើយក៏បីចេញទៅ នាយតូចបើកភ្នែកឡើងព្រឹមៗសម្លឹងឃើញត្រឹមគល់ករដែលមើលទៅសមជាបុរសដែលអស្ចារ្យមាឌមាំទាំ ពេលដែលដឹងដល់ជំហ៊ានមួយៗយឺតៗបោះរហូតដល់មាត់ទ្វាផ្ទះទើបខ្លួនបានដឹងថាគេគឺជាចៅហ្វាយធំរបស់គេសោះដែលមើលទៅគ្មានមាត់គ្មាននិយាយតបតរអ្វីឡើយនាយនៅតែបន្តបីរាងតូចយ៉ាងស្ងាត់ស្ងៀមរហូតដល់បន្ទប់គេងរបស់នាយតូចប៉ុន្តែបន្ទប់នោះបើកមិនបានឡើយព្រោះវាជាប់សោដែលនាយតូចបានចាក់ដោយសារតែវាជាប់បែបនោះជុងហ្គុកដូចជាមិនអើពើដាក់រាងតូចចុះសោះដោយឃើញថាពិបាកចូលពេកនាយក៏បានបីរាងតូចទៅបន្ទប់របស់ខ្លួនវិញ

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Wo Geschichten leben. Entdecke jetzt