Part33:លោកដោះលេងខ្ញុំទៅ

1.7K 93 0
                                        

ភ្លើងដែលបានបំភ្លឺនាតាមដងផ្លូវបង្ហាញអោយឃើញប្រុសនិងប្រុសមួយគូកំពុងតែជិះម៉ូតូក្នុងល្បឿនមិនយឺតមិនលឿន ហើយទាំងពីអ្នកនោះគឺជា សូហ្គានិងជីមីននោះឯង ដោយជីមីនជិះពីខាងក្រោយអោបសូហ្គាយ៉ាងជាប់ហើយនៅលើដងខ្លួនយើងក៏ឃើញមានអាវធំពណ៌ខ្មៅបានគ្របដណ្ដប់លើខ្លួនផងដែរ ប្រហែលមកពីរាងតូចរងារទើបសូហ្គាគេដោះអាវរបស់គេមកដណ្ដប់អោយបែបនិង
«អាហារពេលល្ងាចនៅថ្ងៃនេះឆ្ងាញ់ខ្លាំងណាស់ខ្ញុំអរគុណលោកណាស់ដែលប៉ាវខ្ញុំអោយស្គាល់ជាតិអាហារថ្លៃៗនិងគេ ហឹសៗ»សូហ្គានិយាយផងសើចផងមើលទៅគេដូចជាមានក្ដីសុខខ្លាំងណាស់
«ខ្ញុំដើរជាមួយលោកសប្បាយខ្លាំងណាស់ដឹងទេ...លោកកំប្លែងណាស់ហើយក៏ជាមនុស្សនិយាយត្រង់ៗ ខ្ញុំចូលចិត្តសម្ដីរបស់លោក តាម
តែមនុស្សដែលខ្ញុំធ្លាប់ជួបកន្លងមកនោះ»ជីមីន
«ខ្ញុំមិនដឹងសោះ...តែខ្ញុំក៏សប្បាយចិត្តដែរដែលខ្ញុំអាចធ្វើអោយលោកសើចសប្បាយបាន...ខ្ញុំពិតជាសំណាងណាស់»សូហ្គាដូចជាកំពុងតែរាយមងស្នេហ៍ហើយតើនេះ នាយនិយាយមួយម៉ាត់ៗមកដូចជានាយកំពុងតែធ្វើអោយជីមីនលុងខ្លួនស្រលាញ់នាយមិនស្ទើទេត្រឹមតែជួបដំបូងសោះ
«លោកនិយាយធ្វើមើលតែ ខ្ញុំគឺជាមនុស្សអស្ចារ្យណាស់ចឹង»ជីមីន
«ត្រូវហើយ លោកគឺអស្ចារ្យណាស់សម្រាប់ខ្ញុំ»សូហ្គានិយាយព្រមជាមួយនិងដៃម្ខាងបានលូកទៅទាញដៃរបស់ជីមីនអោយមកអោបចង្កេះខ្លួនកាន់តែណែន ហើយដៃនាយក៏ដាក់នៅលើ
ដៃរបស់ជីមីនអង្អែលចុះឡើងៗថ្នមៗ ជីមីនក៏ស្ងាត់មាត់ គេដូចជាធ្វើខ្លួនមិនត្រូវ វាដូចជាលឿនពេក នាយប្រុងធ្វើអ្វីទៅនេះ គេវិលវល់ណាស់

អ្នកទាំងពីក៏ស្ងាត់រហូតទៅដល់មណ្ឌល់វិញ
«ទៅញាំបាយឆ្ងាញ់ទេលោកជីមីន»អ្នកគ្រូ
«បាទឆ្ងាញ់ណាស់ បើចឹងខ្ញុំសូមលាអ្នកគ្រូ និងលោកសូហ្គា គ្រប់គ្នា សិនហើយ...»ជីមីនលើកដៃសំពះលាតែគេហាក់មិនហ៊ានសម្លឹង
មុខទៅកាន់សូហ្គាចំឡើយគេកំពុងតែអៀនជា
មួយនិងក្រសែភ្នែករបស់នាយជាខ្លាំង គេសម្លឹងមកម្ដងៗក៏ចាក់ចំបេះដូងពេញៗតែម្ដង

បន្ទាប់ពីលារួចរាល់ជីមីនក៏បានឡើងឡានចេញទៅដោយ ឡានក៏បានប៉ះកង់រួចរាល់ហើយ ពេលដែលជីមីនចាកចេញទៅបាត់ ទឹកមុខរបស់សូហ្គាក៏បានផ្លាស់ប្ដូ360ឌឺក្រេតែម្ដង នាយប្រែជាស្រពោន តែមឺងម៉ាត់បែបមានកំហឹងក្នុងចិត្ត សូហ្គាដើរទៅយកក្បាលរ៉ុមីនេទឹកបើកមកបាញ់ម៉ូតូរបៀបថាបាញ់អោយជ្រះឧបទ្រពចង្រៃយ៉ាងចឹងឯង ឃើញបែបនោះអ្នកគ្រូក៏បានដើរមកជិតសូហ្គា រួចក៏និយាយ
«សូហ្គា ប្អូនស្អប់គេដល់ម្ល៉ឹងហ្អី»គ្រូ
«....»សូហ្គាមិនមាត់តែគេនៅតែបន្តបាញ់ទឹកដាក់ម៉ូតូនោះយ៉ាងយូ ឃើញបែបនិងហើយគ្រូក៏មិនចង់នៅរំខានទៀតទេទើបគាត់ដើរទៅបន្ទប់របស់គាត់ទៅ
#វិមាន ផាកអូលីវៀ
ក្រោយធ្វើដំណើរអស់ពេលរៀងយូគួសមពេលនេះក៏បានមកដល់ផ្ទះរបស់ជីមីនហើយៗជីមីនក៏បានឡើងទៅបន្ទប់របស់ខ្លួនដោយញញឹមជាប់និងផ្ទៃមុខជានិច្ច ធ្វើអោយលោកប៉ារបស់គេបានឃើញទើបហៅសួនាំ
«កូនមកហើយហ្អេទើបតែមកពីធ្វើបុណ្យ
ប្រហែលជាជ្រះថ្លាណាស់ហើយមែនទេកូន...ញញឹមញញែមតាំងពីខាងក្រៅមកហើយ»លោកផាក
«អ៎ ជម្រាបសួលោកប៉ា បាទប្រហែលចឹងហើយ បើចឹងកូនសូមឡើងទៅងូតទឹកសិនហើយណាប៉ា»ជីមីន
«ទៅចុះកូន»លោកផាក
___________________
យើងងាក់មកមើលខាងសូហ្គាវិញម្ដងពេលនេះនាយកំពុងតែគេងនៅលើគ្រែតូចរបស់នាយ យកទូរស័ព្ទមកសម្លឹងមើលដោយញញឹមសមចិត្តជាទីបំផុត តែស្នាមញញឹមរបស់នាយដូចជាកំពុងតែមានល្បិច មិនបានស្មោះត្រង់ឡើយ
(សូហ្គាក៏បានរំលឹករឿងកាលពីប៉ុន្មានម៉ោងមុនពេលដែលនាយនិងជីមីននៅញាំអី)
*ហាងបាយ
កំពុងតែញាំៗជីមីនក៏បានសុំរាងក្រាស់ចេញទៅបន្ទប់ទឹក
«លោក ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែតលោកញាំបណ្ដើរៗចុះ»ជីមីន
«បាទតាមសប្បាយណា»សូហ្គា

ពេលដែលជីមីនចេញផុតទៅសូហ្គាក៏បានយកទូរស័ព្ទជីមីនមកឆែកមើលគេក៏បានចូលទៅកាន់រូបថត ចូលទៅឆែកលេខទូរស័ព្ទ..ល.
_____________
ត្រឡប់ពេលអីលូវវិញសូហ្គាក៏បានមើលទៅរូបរបស់ជីមីនហើយក៏ញញឹមយ៉ាងសប្បាយចិត្ត
«លោកស្រលាញ់មនុស្សប្រុស មិនបានស្រលាញ់ស្រីមែនទេ...បើចឹងក៏ លោកត្រូវតែស្រលាញ់ខ្ញុំ....»សូហ្គានិយាយបញ្ចប់នាយក៏បានចុចសរសេរសារ ផ្ញើរទៅកាន់ជីមីន

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now