ពេលវេលារំលងទៅជាច្រើនថ្ងៃច្រើនអាទិត្យអ្វីៗនៅក្នុងចម្ការក៏ប្រែប្រួល រាងតូចថេយ៉ុងគេក៏ចាប់ផ្ដើមស្រស់បស់មកវិញ គេក៏បានសម្របខ្លួនដើម្បីបានរស់នៅទីនេះបានហើយ ព្រោះតែមនុស្សនៅទីនេះសុទ្ធតែស្រលាញ់និងចូលចិត្តគេគ្រប់គ្នាគឺលើកលែងតែ នាងអីម្នាក់គត់ដែលមិនពេញចិត្តនិងថេយ៉ុងនោះ រាងតូចរស់នៅទីនេះ4សប្ដាហ៍មកនេះក៏បានប្រែប្រួលផងដែរគឺ...
«ថេយ៉ុង...យឺតៗមួយៗណាស់កុំលឿនពេក...អ៎ាទីបំផុតឯងអាចធ្វើបានហើយថេ....»បងលីសង ឈរចាំថេយ៉ុងចម្ងាយប្រហែល5ម៉ែត្រដើម្បីអោយថេយ៉ុងរៀនដើរហើយទីបំផុតរាងតូចក៏ដើរមករកគាត់បានសម្រេចគឺគេអាចដើរបានដូចជាមនុស្សទូទៅហើយតែគេនៅមិនទាន់ដើរបានស្រួលបួលប៉ុណ្ណោះគឺនៅតេសតាស់ដូចជាកូនក្មេងរៀនដើរនៅឡើយ
«អរគុណណាស់បងខ្ញុំអាចដើរបានក៏ព្រោះតែបានបង»រាងតូចដើរមកដល់កន្លែងនាងលីសងដែលជាអ្នកបម្រើក្នុងផ្ទះនាងគឺជាអ្នកដែលតែងតែជួយរាងតូចអោយរៀនដើរជារៀងរាល់ថ្ងៃហើយរយះពេលពីរខែមកនេះគេក៏អាចដើរបានក៏ដោយសារតែមានគាត់គឺជាអ្នកជួយមករហូត
«យ៉ាងណាថេត្រូវហ្វឹកហាត់រាល់ថ្ងៃដោយខ្លួនឯងបន្ថែមណាព្រោះថេនៅមិនទាន់ស្ទាត់នៅឡើយទេបើសិនជាបងទំនេរបងនិងជួយថេ»លីសង
«នាងលីសងថ្ងៃនេះអ្នកប្រុសនិងមកហើយ...អោយឆាប់ឡើងយើងបំបែកផ្លូវគ្នាទៅ»អ្នកបម្រើស្រីម្នាក់ទៀតរត់មកទាំងត្រហេបត្រហបមកប្រាប់លីសង
«អ្នកប្រុសមក...ថេឯងអាចដើរទៅខាងក្នុងបានមែនទេ...»លីសង
«បានបង...»ថេ
«ឈប់...ពួកនាងឈប់សិនយើងមានរឿងចង់និយាយបន្តិច...គឺយើងចង់អោយពួកនាងលាក់បាំងរឿងថេយ៉ុងចេះដើរនេះនិងអ្នកប្រុសសិន...យើងមិនទាន់ចង់អោយអ្នកប្រុសដឹងនៅពេលនេះទេអ្នកប្រុសអាចនិងមិនពេញចិត្ត..»ម៉ែដោះដើរមកពីត្រង់ណាមិនដឹងក៏ស្រាប់តែបានមកជិតនិងរាងតូចទៅហើយគាត់បារម្ភពីថេខ្លាំងណាស់ទោះបីជាបងប្រុសរបស់ថេគឺជាមនុស្សបែបណាតែគាត់ក៏យល់ថាថេមិនបានពាក់ព័ន្ធជាមួយនិងបងប្រុសរបស់គេឡើយ
«ចាស...អ៊ុំខ្ញុំនិងជួយលាក់អោយអ៊ុំទៅចុះតែខ្ញុំខ្លាចថាបើសិនជាអ្នកប្រុសដឹងអ្នកប្រុសនិងដាក់ទោសពួកយើង»អ្នកបម្រើនិយាយក៏ត្រូវបើសិនជាអ្នកប្រុសរបស់គេដឹងនោះពួកគេប្រាកដជាយ៉ាប់ហើយ
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
