Part36:ឯងត្រូវនៅទីនេះ..ជាមួយយើង

1.5K 87 0
                                        

ពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមលិចជំនួសមកវិញដោយពន្លឺព្រះច័ន្ទរះមកបំភ្លឺលោកនាពេលរាត្រីម្ដង រាត្រីនេះផងដែរជីមីនគេដូចជានៅមិនស្ងប់ក្នុងចិត្តសោះ ក្នុងចិត្តដូចជាគិតពីគេមិនព្រមឈប់គិតពីស្នាមថើបមួយនោះស្នាមថើបដែលធ្វើ
អោយបេះដូងរបស់គេជ្រួលច្របល់មិនឈប់ ជីមីនអង្គុយនៅលើគ្រែKingZiseយកដៃទាំងគូមកចាប់ក្រសោបថ្ពាល់ហើយក៏បិទភ្នែកទៅក៏ចេះតែឃើញ រូបភាពមួយនោះវាលោតមកច្បាស់ៗខ្លាំងណាស់ តើគេកើតអីទៅហេតុអីក៏នឹកឃើញគេមិនឈប់បែបនេះ ហេតុអី?
«ឈប់ទៅៗៗៗឈប់ៗៗៗ....ហ្ហឺយ ជីមីនឯងមិនអាចនឹកគេបានទេ...ផាច់ៗៗ»ជីមីនវាយថ្ពាល់ខ្លួនឯងផាច់ៗដាស់អារម្មណ៍អោយវិលមកដូចដើមវិញកុំចេះតែនឹកឃើញរឿងនោះ
តុក~~តុក~~~
«កូនមីន...កូនកើតអីទេប៉ាចូលទៅមើលបន្តិចបានទេកូន?»លោកផាកដើរមកក៏បានឃើញបន្ទប់កូននៅភ្លឺណាមួយគាត់ក៏បានលឺសម្លេងរបស់កូនប្រុសរបស់គាត់ដូចជាចម្លែកៗ
«គ្មានអីទេលោកប៉ា...គឺខ្ញុំអានសៀវភៅរឿង កូនគេងហើយលោកប៉ា ៗត្រឡប់ទៅសម្រាកចុះ ហ្គូតណាយណាលោកប៉ា»ជីមីន
«បាទរាត្រីសួស្ដីកូន»លោកផាក
__________________
#មន្ទីពេទ្យ(ថេយ៉ុង)
នេះក៏ម៉ោង7យប់ទៅហើយ ជុងហ្គុកនៅមិនទាន់ត្រឡប់មកមន្ទីពេទ្យទៀត ឬនាយនិយាយថាមកនោះគឺគ្រាន់តែកុហក់ទេ ថេយ៉ុងវិញគេដូចជាអន្ទះសារយ៉ាងមិចមិនដឹងគេរង់ចាំមើលតែទ្វាបន្ទប់ប៉ុណ្ណោះ
«ថេយ៍...ឯងឆាប់សម្រាកទៅណា»អ៊ុំម៉ែដោះ
«មិនអីទេអ៊ុំ»ថេយ៍
ក្រាក~~~
គ្រាន់តែទ្វាបន្ទប់លឺសូរសម្លេងភ្លាម ថេយ៉ុងដែលអំបាញ់មិញក្រោកអង្គុយដក់ករសម្លឹងមើលទៅទ្វាទាំងអន្ទះអន្ទែងអីលូវក៏ទម្លាក់ខ្លួនគេងវិញទាំងបែរខ្នងមកមាត់ទ្វាហើយក៏បិទភ្នែកធ្វើជាគេងបាត់ទៅ
«ម៉ែដោះ...ក្មេងនិងគេងហើយហ្អី»ជុងហ្គុក
«ហៅយើងសុទ្ធតែក្មេងនិងហ្អីអាតាកញ្ចាស់មុខស្អុយដូចត្រីងាប់...ឆ៉ើស»រាងតូចលួចជេរនាយនៅក្នុងចិត្តនៅពេលដែលលឺនាយក្រាស់ហៅខ្លួនថាក្មេង ទាំងដែលវាយធ្វើបាបចាប់...ក្មេងធ្វើរឿងមិនគប្បី ហ្ហើយចំមែនមនុស្សចាស់មួយនេះ
«អៅម៉ែដោះ អ្នកនាងអ៉ី...ថេយ៉ុងគេងលក់លឿនម្ល៉េះ....»ណាមជូនក៏បានដើរចូលតាមក្រោយ
«គឺថេយ៍ទើបតែគេងពេលអ្នកប្រុសចូលមកមិញទេចាស  អួយអ៊ុំ»នាងអ៉ីច្រឡំនិយាយភ្លេចគិតទើបម៉ែដោះវាយដៃនាងផាច់ ជុងហ្គុកក៏ញញឹមឡើង នាងអាចយល់បានហើយថាថេយ៉ុង
ប្រាកដជានៅរង់ចាំផ្លូវនាយមិនខានឡើយ
«អ៊ុំ អាចត្រឡប់ទៅវិញបានហើយ ណាមជូនឯងទៅវិញចុះ...យប់នេះយើងធ្វើស៉ីក្មេងខូច
មួយ»ជុងហ្គុកនិយាយចុងប្រយោគលឺហើយក៏ដៀងភ្នែកទៅមើលអ្នកដែលធ្វើគេងនៅលើគ្រែនោះទាំងញញឹមចង់រហែចមាត់
«អ៉ើ យើងទៅហើយមិចៗកុំខ្លាំងដៃពេកវើយ គ្នានៅឈឺ...ហាសហា...»ណាមជូននិយាយហើយទាំងម៉ែដោះនិងនាងអ៉ីក៏វិលវល់អស់នេះនាំគ្នាធ្វើបាបក្មេងហើយក៏ឈឺថែមទៀត គាត់ទុកថេយ៉ុងចោលល្អទេនៀក តិចឈឺលើសដើមទៅ
ពេលដែលទាំងអស់គ្នាចេញទៅគឺនៅសល់តែជុងហ្គុកនិងថេយ៍ទេ តែថេយ៉ុងក៏រៀងឆ្ងល់ដែរនៅពេលដែលមានអារម្មណ៍ថាដូចជាស្ងាត់មាត់របស់ជុងហ្គុក
«គេទៅណាហើយ ឬក៏ទៅបន្ទប់ទឹក?...យើងគួតែបើកភ្នែកងាក់មើលគេដែរទេ?»ថេយ៉ុងនិយាយក្នុងចិត្ត ហើយភ្នែកវិញក៏បើកមួយជំហៀងដៀងរកមើល តែវាមិចនិងទាន់ចិត្តដូចជាបើកទាំងអស់ទៅ ទីបំផុតថេយ៉ុងក៏សម្រេចថាបើកភ្នែកទាំងអស់ហើយក៏ងាក់មកក្រោយខ្នងដើម្បីរក
«បាត់ទៅណាហើយចេះ?អួយ...លោក»ថេយ៉ុងងាក់រកមិនឃើញទើបគេក្រោកអង្គុយពេលដែលក្រោកបានបន្តិចជុងហ្គុកហក់មកទីណាមិនដឹងមកអោបខ្លួន
ពីក្រោយជាប់ហើយក៏ថើបថ្ពាល់ទាំងសងខាងខ្សឺតៗ
«លោក លេងណាស់»ថេយ៉ុង
«ចាំមើលផ្លូវយើងតែពេលយើងមកហើយក៏ចង់ដេញយើង...យើងមិនយល់ពីឯងទេ»ជុងហ្គុក
«អ្នកណាចាំផ្លូវលោក មើសលេង»ថេយ៉ុង
(បញ្ជាក់ជុងហ្គុកអោបពីខាងក្រោយ)
«ឯងងូតទឹកហើយមែនទេហេតុអីក៏ខ្លួនក្រអូបម្ល៉េះ?»ជុងហ្គុក
«បងអ៉ីគាត់បានជូតខ្លួនអោយខ្ញុំរួចរាល់ហើយ...លោកចេញទៅខ្ញុំគេងហើយ»ថេយ៉ុង
«សុំអោបបន្តិចមិនបានទេហ្អេ...យើងកំពុងតែមានរឿងមិនសប្បាយចិត្ត យើងចង់រកកន្លែងកក់ក្ដៅ ឯងនៅអោយស្ងៀមមួយសន្ទុះទៅយើងចង់នៅបែបនេះមួយសន្ទុះទេ»ជុងហ្គុកអោបនាយតូចពីខាងក្រោយជាប់ ហើយក៏ដាក់ចង្ការទ្រជាមួយនិងស្មានាយតូច ថេយ៉ុងក្រោយឃើញជុងហ្គុកបែបនេះខ្លួនក៏ព្រមនៅស្ងៀម មើលទៅនាយប្រហែលជាជួបរឿងមិនសប្បាយចិត្តមែនហើយ
«លោកកើតអីមែនទេ?»ថេយ៉ុង
«មានរឿងនៅកសិដ្ឋានតិចតួច»ជុងហ្គុក
«មានរឿងអីទៅ»ថេយ៉ុង
«គោងាប់ប្រាំក្បាល កាលពីយប់មិញ..»ជុងហ្គុក
«ហ៎ា...ហេតុអីក៏វាងាប់...»ថេយ៉ុង
«មានគេចាក់ថ្នាំសម្លាប់...ពួកវាគឺជាអ្នកដែល
យើងបានបណ្ដេញចេញពីកសិដ្ឋាន ទាំងប្រាំអ្នកនោះ»ជុងហ្គុក
«មានរឿងចឹងផង...តើលោកនិងផ្ដឹងរករឿងពួកគេទេ?»ថេយ៉ុង
«នៅអោយស្ងៀមបានទេ កុំសួរបានដែរទេ យើងត្រូវការសម្រាក ពេលនេះ»ជុងហ្គុក
«ខ្ញុំគ្រាន់តែបារម្ភពីលោក»ថេយ៉ុង
«ឯងថាមិច.?»ជុងហ្គុកក៏ស្រាប់តែងើបមុខឡើងនាយទាញមុខថេយ៉ុងអោយប្រសព្វជាមួយនិងមុខខ្លួនហើយក៏សួ
«អ៉ើ...ខ្ញុំប្រាប់ថាខ្ញុំអាណិតគោទាំងអស់នោះណាស់ មិនគួណាវាស្លាប់ចឹងទេ...»ថេយ៉ុងរហ័សប្ដូពាក្យហើយភ្នែកក៏ក្រឡិបក្រឡាប់ព្រោះរកនឹកពាក្យកុហក់ប្រាប់នាយ តែគិតហ្អីថាជុងហ្គុកជឿនោះ នាយនៅតែជម្រិតសួទៅកាន់ថេយ៉ុងដដែល ដោយឃើញថាថេយ៍នៅតែរកនឹកកុហក់បែបនេះជុងហ្គុកក៏ចាប់រាងតូចផ្ដួលទៅលើគ្រែវិញហើយខ្លួនក៏ចាប់ដៃសង្កត់ជាប់ផុតក្បាល អ្នកអានBelike:យីដាច់សេរ៉ូមអូនលូវហៃប្រូ😂
«ប្រាប់តាមសម្រួល ឬចង់អោយបង្ខំ»ជុងហ្គុក
«ក៏...ក៏ខ្ញុំប្រាប់ហើយតើថាខ្ញុំអាណិតគោលោកចង់បានអីទៀត?»ថេយ៉ុង
«អ្អឺម...លោក»ដោយឃើញមានះមិនព្រមនិយាយការពិតបែបនេះជុងហ្គុកអោនសង្រ្គប់បបូរមាត់តែមិនដល់ទេនៅប្រហែលមួយចំអាមទៀត នាយធ្វើគ្រាន់តែចង់បន្លាចថេយ៉ុងប៉ុណ្ណោះតែថេយ៍វិញបិទមាត់ខ្លួនឯងយ៉ាងជិត
«និយាយ...រឺមិននិយាយ?»ជុងហ្គុក
«ហ្ហូយលោកចូលចិត្តតែគម្រាម»ថេយ៍បើកមាត់ស្រែកថាអោយនាយទាំងធុញទ្រាន់
«និយាយមកយើងចង់លឺបែបច្បាស់ៗ»ជុងហ្គុក
«ហ្ហឺយៗ...ខ្ញុំបារម្ភពីលោក យ៉ាងមិចស្ដាប់បានហើយនៅពេញចិត្តហើយនៅ...ខ្ញុំនិយាយហើយក្រោកចេញទៅ»ថេយ៍ដក់ដង្ហើមរបៀបធុញនាយ គ្រាន់តែពាក្យបារម្ភសោះក៏ចង់ដឹងចង់លឺម្ល៉េះ ធុញណាស់ តែពេលនិយាយរួចជុងហ្គុកគេនៅមិនព្រមក្រោកចេញឡើយ នាយចង់បានអីទៀតទៅ

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now