ពេលដែលកំពុងតែញាំញៀនជាអង្គរក្សរបស់ជីមីនរ៉ូនីចេះតែឈរសម្លឹងមើលឆ្វេងស្ដាំនាយមានអារម្មណ៍ថាដូចមានគេកំពុងតែសម្លឹងមកកាន់ចៅហ្វាយតូចរបស់គេ...
" ចៅហ្វាយតូច ខ្ញុំមានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់សម្លឹងមើលចៅហ្វាយតូចយូណាស់មកហើយ " រ៉ូនីអោនមកជិតត្រចៀកជីមីនខ្សឹបតិចៗអោយចៅហ្វាយខ្លួនបានលឺ
" ឯងប្រយ័ត្នប្រយែងផង យើងមិនទុកចិត្តលោកអេឡិចប៉ុន្មានឡើយ " ជីមីនខ្សឹបទៅកាន់កូនចៅវិញរួចសឹមងាក់មកញាំអាហារខ្លួនវិញ
" មោះ ជីមីនយើងជល់មួយទៅ រីករាយដែលបានសហកាកាងារជាមួយគ្នា " លោកអេឡិចក៏បានលើកកែវស្រាក្រហមមកសុំជីមីនជល់ ទើបរាងតូចលើកទៅជល់ជាមួយទាំងសើចមិនសូវសម។ ក្រោយញាំស្រាក្រហមរួចពួកគេក៏បន្តញាំអាហារជាបន្តទៀតជាង10នាទីក្រោយមកអាហាក៏ញាំរួចរាល់ ទើបរ៉ូនីហុចក្រដាស់ការចុះកុងត្រាកាងាររួចគ្នាមកអោយពួកគេចុះហត្ថលេខាបន្តទៀត។
" ចៅហ្វាយតូច តើចៅហ្វាយកើតអ្វីឬ? " អង្គុយកាន់ប៊ិចចុះហត្ថលេខាសុខៗរឹកពាររបស់ជីមីនក៏ស្រាប់តែប្លែក គេចេះតែជូតញើសដែលហូរចុះមកនោះរហូត មុខរបស់គេក៏ប្រែជាក្រហមឆ្អិនភ្លាម ជីមីនចេះតែយកដៃទៅប៉ះនិងកររបស់គេមិនឈប់ លឺកូនចៅជីមីននិយាយបែបនោះ អេឡិចក៏ញញឹមចុងមាត់ភ្លាម។
" រួចរាល់ហើយ អរគុណណាស់ដែលបានរួមសហកាជាមួយគ្នាបាទ " ជីមីនក្រោកឈរទាំងធីងធោង គេលូកដៃទៅចាប់ដៃអេឡិចទាំងមិសូវស្រួល ក្បាលគេចាប់ផ្ដើមងីងើ ភ្នែកក៏ចាប់ផ្ដើមស្រវាំង គេចេះតែសម្លឹងឃើញរឿងស្មោគគ្រោកនៅនិងមុខរហូត
" ជីមីនកើតអីមែនទេហ្ហឹម " អេឡិចក៏ស្រាប់តែដើរមកក្បែរជីមីនប្រហ៉ើនលើកដៃទៅគ្រៀកចង្កេះរាងតូច តែភ្លាមៗរ៉ូនីក៏បានរហ័សទាញរាងតូចមកវិញផងដែរ។
" សុំទោសលោកអេឡិច ចៅហ្វាយទុកអោយខ្ញុំជាអ្នកចាត់ចែង ខ្ញុំនិងនាំចៅហ្វាយត្រឡប់ទៅវិមានវិញហើយ " រ៉ូនីគ្រៀកករជីមីនដើរចេញទៅតែភ្លាមនោះកូនចៅរបស់អេឡិចបីអ្នកមាឌប៉ុនៗដំរីមកឈរពីខាងមុខរ៉ូនី ហើយអាពីរអ្នកទៀតបានចាប់ក្របួចកូនចៅរបស់ជីមីនបានបាត់ទៅហើយ។
" អ្ហឹសៗ...ក្ដៅណាស់ រ៉ូនីនាំខ្ញុំទៅ អ្ហាស ៗ " ជីមីនចាប់ផ្ដើមថ្ងូររវើរវាយមកភ្លាម ព្រោះតែសារជាតិថ្នាំនៅក្នុងស្រាក្រហមចាប់ផ្ដើមបញ្ចេញឥទ្ធិពលហើយ
" ប្រហែលជាត្រឡប់ទៅនៅពេលនេះមិនទាន់បានទេ អោយចៅហ្វាយរបស់ឯងមកយើងមក "
" ទេ!!..ចៅហ្វាយតោះខ្ញុំនាំចៅហ្វាយតូចត្រឡប់ទៅវិញ តោះចៅហ្វាយតូចដើរយឺតៗ " រ៉ូនីមិនបានខ្វល់នាយក៏គ្រៀកកររាងតូចដើរនាំចេញទៅដោយមិនបានខ្វល់និងកូនចៅរបស់អេឡិចកំពុងតែដើរមករកនាយឡើយ ។
" ដឹប អោយមកណេះ " អេឡិចដើរទៅដល់ក៏ធាក់រ៉ូនីពីក្រោយមួយទំហឹងទើបទាញជីមីនមកក្រសោបអោបជាប់ ហើយក៏មិនភ្លេចបញ្ជាអោយកូនចៅរបស់នាយវាយរ៉ូនីជាមុនឡើយ ចំនែកឯនាយក៏លើកបីរាងតូចដើរចេញទៅតែម្ដង។
ВЫ ЧИТАЕТЕ
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Любовные романыដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
