Part11:កាងារប៉ុន្នឹង...ខ្ញុំធ្វើបាន

2K 114 0
                                        

បន្ទាប់ពីនិយាយគ្នារួចរាល់អ៊ុនប៊ីក៏ទៅរៀបចំខោអាវនិងឯកសាររបស់គេទាំងទឹកមុខស្រពាប់ស្រពោនទៅចំនែកឯជុងហ្គុកគេក៏ចុះទៅខាងក្រោមទៅមើលកាងារនៅឯចម្ការកៅស៊ូបន្តិចព្រោះតាំងពីត្រលប់មកគេមិនទាន់បានឈានជើងចូលចម្កាកៅស៊ូម្ដងសោះ

«ហូសូចេញឡានទៅចម្កាកៅស៊ូ»ជុងហ្គុកបញ្ជាហូសូតែគេក៏បានលឺនៅសម្លេងសើចសប្បាយចេញពីចម្កាផ្កាមកគេក៏ដើរទៅគ្រលះភ្នែកមើលបន្តិចទៅគឺជារាងតូចថេយ៉ុងកំពុងតែដាំកូនផ្កាហើយក៏នាំគ្នាសើចសប្បាយជាមួយនិងកម្មករធ្វើអោយជុងហ្គុកចាប់ផ្ដើឆេះងុំក្នុងចិត្តដូចជាភ្នំភ្លើងកំពុងផ្ទុះមកភ្លាមៗនាយក៏ស្ទុះដើរចេញទៅកន្លែងនោះភ្លាមៗ

«អ្នក....អ្នកប្រុស...»គ្រប់គ្នាបានសម្លឹងឃើញទាំងអស់និងលើកលែងតែថេយ៉ុងដែលអង្គុយបញ្ឆិតទើបមិនឃើញនាយដើរចូលមក គេមិនទាន់ទាំងបានឃើញផងក៏ត្រូវនាយចាប់ទាញអោយគេក្រោកឈរមកភ្លាមៗ

«អួយ...លោក...ឈឺ»ថេយ៉ុង
«មកណេះ...»ជុងហ្គុកក៏ចាប់អូសដៃរាងតូចតាណាត់តាណែងពេញនិងអោយរាងតូចតាមគេ
«លោកចង់នាំខ្ញុំទៅណា...លេងដៃខ្ញុំឈឺ»ថេយ៉ុង
«កាងាររបស់ឯងត្រូវឈឺវេទនានិងពិបាកជាងនេះរាប់រយដងមិនមែនស្រួលៗបែបនេះទេមកតាមយើង»ជុងហ្គុកគ្រាន់តែនិយាយតែក៏នៅតែអូសរាងតូចទៅតាមគេបន្តទៀតរហូតមកដល់ឡានទើបរុញរាងកាយតូចចូលទៅទាំងប៉ប៉ាត់ប៉ភីងរាងតូចបុកក្បាលជាមួយនិងបង្អែកឡានថែមទៀតមិនដឹងថានាយគិតប្រុងនាំរាងតូចទៅណាទៀតទេ

«ចេញឡានទៅកសិដ្ឋានទៅ»ជុងហ្គុកនិយាយបញ្ជាកូនចៅខ្លួនហើយឡានក៏ចេញដំណើរតាមផ្លូវរហូតទៅងាក់មកមើលអ្នកបម្រើព្រមជាមួយនិងកូនចៅដែលនៅសួនផ្កាវិញគេក៏សម្ដែងនៅការអាណិតអាសូរដល់រាងតូចដូចគ្នាតែក៏មិនដឹងថាជួយបែបណាមានតែឈរមើលទាំងវេទនានិងហើយបើជួយគេដូចជាយកអនាគតខ្លួនទៅបោះចោលចឹងដែរ
______________
#កសិដ្ឋានចិញ្ចឹមសត្វ
ជុងហ្គុកបាននាំរាងតូចមកដល់កសិដ្ឋានរបស់នាយដែលនៅជ្រុងម្ខាងនៃផ្ទៃចម្ការាប់សិបហិចតារបស់នាយ នៅក្នុងកសិដ្ឋាននេះមានចិញ្ចឹម ជ្រូក គោ មាន់ និងសត្វតូចៗដូចជាទន្សាយជាដើម
«អួយ...លោកខ្ញុំអាចចុះបានខ្លួនឯងមិនចាំបាច់អូសខ្ញុំមើលតែជាសត្វចិញ្ចឹមទេ»ថេយ៉ុង
គ្រាន់តែវត្តមានជុងហ្គុកមកដល់ភ្លាមអ្នកក្នុងកសិដ្ឋានក៏នាំគ្នាមកអោនគោរព

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now