ជុងហ្គុកនិងជីននៅតំឡើងសសៃករដាក់គ្នាមិនឈប់ទាល់តែណាមជូននិងយ៉ុងអានចូលមកចាប់បំបែកទើបស្ងាត់រៀងខ្លួន ជីនមិចនិងព្រមទៅបើគេបានមកឃើញថាប្អូនគេស្ថិតក្នុងស្ថានភាពពិបាកមើលបែប
នេះ រូបរាងក៏ស្គមស្គាំង នៅមានស្នាមពេញដៃពេញជើងទៀត ហើយអ្វីដែលពិសេសនោះគឺចាប់គេរហូតដល់មានកូន តើនាយជាប្រុសបែបណា?
" ពេលនេះសុំអ្នកទាំងពីស្ងាត់សិនទៅ ចាំពេលថេយ៉ុងភ្ញាក់ដឹងខ្លួននៅពេលណាចាំគិតទៀត សួរចិត្តថេយ៉ុងសិនតើល្អទេ? " ណាមជូនមកឈរនៅប្រឡោះកណ្ដាលនៃការឈ្លោះគ្នាមួយនេះ ទាំងជីននិងជុងហ្គុកទោះឈប់តមាត់គ្នា តែភ្នែកវិញដៀងសម្លឹងសម្លក់គ្នាខ្លាំងលើសដើមទៅទៀត។
" គេប្រាកដជាទៅតាមខ្ញុំជាបងគេហើយ " ជីន
" មិនប្រាកដទេ ថេយ៍ប្រាកដជាមិនចង់អោយកូនកើតមកគ្មានប៉ាហៅឡើយ ដូច្នេះហើយថេយ៍និងទៅតាមខ្ញុំប្រាកដណាស់ " ជុងហ្គុកហាក់ប្រាកដចិត្ត
" បានហើយអ្នកទាំងពីគិតថាទីនេះជាបន្ទប់សម្រាករបស់អ្នកជម្ងឺផងទៅ ស្ងាត់តែទាំងពីរអ្នក " ជេហ៊ុបលើកដៃទៅរាំងពីមុខបបូរមាត់របស់ម្នាក់ៗ ទើបព្រមស្ងាត់ពិតមែន ហើយគ្រប់គ្នាក៏នៅសម្ងំអង្គុយរង់ចាំមើលថេយ៍ដឹងខ្លួនម្ដងទៀត។
________
ជាង២០នាទីក្រោយថេយ៍ក៏បានដឹងខ្លួន...
" អ្ហឹម... " ថេយ៉ុងបម្រាស់ខ្លួនភ្ញាក់ឡើងជាការដាស់អារម្មណ៍អោយបងៗនាំគ្នាក្រោកដើរទៅមើល
យ៉ាងលឿនទាំងប្រជែងគ្នា ជាពិសេសជុងហ្គុកនិងជីន ដណ្ដើមផ្លូវគ្នាបិះជាន់ជើងគ្នាដួលទៅហើយ
" ថេយ៍... " ពួកគេហៅឈ្មោះរាងតូចដំណាលគ្នាក៏ធ្វើអោយអ្នកជម្ងឺចម្លែកចិត្ត ជាពិសេសគឺមានវត្តមានរបស់ជុងហ្គុក
" ថេយ៍ឯង/អូន យ៉ាងមិចហើយ " ទាំងជីននិងជុងហ្គុកសួរពីអាការះរាងតូចដំណាលគ្នាក៏ធ្វើអោយពួកគេងាក់មកសម្លឹកសម្លក់មុខគ្នាសឹងអាចស៉ីសាច់
" ឯងនិយាយតាមយើងធ្វើអី? " ជីន
" លោកនិងហើយដែលនិយាយតាមខ្ញុំ "
" ឯងនិង "
" លោកនិងហើយ "
" ស្ងាត់បន្តិចបានទេអ្នកទាំងពី " ណាមជូន
" លោកឯងដេញមិត្តមិនបានអញ្ជើញរបស់លោកឯងចេញទៅសិនទៅ "
" មិនបាច់ដេញទោះយ៉ាងណាក៏ខ្ញុំមិនចេញ ថេយ៍ឯងមានឈឺត្រង់ណាទៀតទេ? ឬចង់ញាំអីទេចាំយើងទៅយកមកអោយ " ជុងហ្គុកក៏ងាក់មកនិយាយជាមួយរាងតូចលូកដៃទៅចាប់ដៃថេយ៉ុងសួនាំដោយសម្លេងទន់ភ្លន់
" កុំប៉ះប្អូនយើង មើសជាសចេញ " ជីនក៏ដើរទៅជិតជុងហ្គុកចាប់បេះដៃនាយចេញពីដៃប្អូនខ្លួនទាំងរុញនាយអោយចេញឆ្ងាយពីថេយ៍ រឹកពារបែបហួងហែងប្អូនមើលទៅសមជាបងដែលកាចគួអោយខ្លាច តែសម្រាប់ណាមជូនវិញមិនយល់ថាហេតុអីនាយបែរជាញញឹម ឃើញហើយគួអោយស្រលាញ់ទៅវិញ មិនយល់ទាល់តែសោះ។
" ខ្ញុំមិនអីទេបងជីន... "
" ឯងឧស្សាហ៍សន្លប់ញឹកញាប់ណាស់ បងថាថេយ៍គួតែ ញាំអាហារប៉ូវអោយបានច្រើនៗ សម្រាកអោយច្រើនធ្វើចិត្តអោយសប្បាយៗ កុំអោយស្រ្ទេសខ្លាំងពេក ព្រោះវាអាចផ្ដល់ផលប៉ះពាល់ដល់កូនក្នុងផ្ទៃបានគ្រប់ពេល កូនដំបូងនិងថេយ៍ជាប្រុសផងថេយ៍ប្រឈមមុខនិងបាត់បង់ច្រើនភាគរយណាស់ យល់ល្អគួធ្វើតាមវិជ្ជៈវិទ្យាពេទ្យអោយបានត្រឹមត្រូវ " ជេហ៊ុបឈរក្បែរជុងហ្គុក និងនិយាយពីវិធីការពារខ្លួនក្នុងកំឡុងពេលពរពោះ ព្រោះគេជាពេទ្យរឿងបែបនេះគេដឹងច្រើន។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
