Part13:បងនឹកអូនណាស់ជុងស៊ូ

2K 101 0
                                        

ពេលដែលជុងហ្គុកមកដល់ឆ្ងាយបន្តិចដែលជិតនិងកន្លែងផ្ទះស្នាក់របស់នាយ ជុងហ្គុកក៏បានឈរស្ងៀមរង់ចាំមើលថេយ៉ុងដើរមកដល់
«លោក...ហៅខ្ញុំមកមានការអី?»ថេយ៉ុង
«ល្ងាចនេះធ្វើការហើយ ឯងមកគេងនៅទីនេះ»ជុងហ្គុកនិយាយទាំងបែរខ្នងពោលគឺមិនបានបែរមុខមករករាងតូចឡើយ
«តែខ្ញុំមានបន្ទប់ហើយខ្ញុំត្រូវគេងជាមួយយួនជុន»ថេយ៉ុង
«តែយើងគឺជាចៅហ្វាយឯង ជាម្ចាស់ជីវិតរបស់ឯងដូច្នេះឯងត្រូវស្ដាប់តាមបញ្ជារបស់យើង កុំឃើញថាយើងការពារឯងហើយឯងក៏មកតម្លើងសម្លេងដាក់យើងបាននោះ យើងនៅមិនទាន់ភ្លេចកាលដែលបងឯងធ្វើអាក្រក់ដាក់ប្អូនស្រីរបស់យើងនោះទេ កាលដែលយើងការពារឯងក៏ព្រោះតែយើងមិនចង់អោយអ្នកណាមកធ្វើបាបឯងបានក្រៅតែពីយើង ៗតែម្នាក់ ចាំទុក»ជុងហ្គុក និយាយមកដូចជាខ្សែរទឹកនាយនិយាយមកទាំងប៉ុន្មានធ្វើអោយថេយ៉ុងអោនមុខចុះតែមិនមែនខ្លាចទេគឺគេបែងចែកត្រូវរវាងអ្នកធ្វើបាបគេនិងជួយគេអំបាញ់មិញរាងតូចប្រុងមកអរគុណដែលនាយបានជួយគេកាលពីយប់មិញដែរនោះ

«ខ្ញុំដឹងហើយ ខ្ញុំសុំទោស...អ៉ើ..ខ្ញុំក៏អរគុណលោកសម្រាប់យប់មិញ ទោះបីជាលោកជួយខ្ញុំមិនបានចេញពីចិត្តក៏ដោយចុះក៏ខ្ញុំអរគុណលោកដែរ ខ្ញុំសូកចិត្តនៅទីនេះដើម្បីអោយលោកធ្វើបាបខ្ញុំគ្រប់យ៉ាងទាំងអស់លោក ចង់ធ្វើយ៉ាងមិចក៏បានប្រើខ្ញុំជេរ មាក់ងាយតាមចិត្តរបស់លោក សូមតែលោកកុំអោយខ្ញុំទៅអ្នកដ៏ទៃទៀតបានទេ ព្រោះខ្លួនខ្ញុំអោយទៅលោកតែម្នាក់ទៅហើយ ខ្ញុំមិនចង់ទៅប្រឡាក់ប្រឡូសជាមួយនិងអ្នកណាទៀតឡើយ ខ្ញុំព្រមធ្វើជាទាសកររបស់លោក តែម្នាក់ហើយខ្ញុំសង្ឃឹមថាលោកអាចនិងបំភ្លេចគំនុំមួយនេះបាន»ថេយ៉ុងនិយាយដោយអោនមុខចុះពាក្យសម្ដីមួយឃ្លាយ៉ាងវែងនេះធ្វើអោយជុងហ្គុកដូចជា ស្ងាត់បន្តិច ដូចជាកំពុងតែគិតនៅពាក្យទាំងនោះ

«បើដឹងខ្លួនក៏ល្អហើយ ព្រោះយ៉ាងណាយើងគ្មានផ្លូវលេងឯងចេញទៅជាដាច់ខាត តែរឿងគំនុំ យើងគ្មានផ្លូវភ្លេច គ្មានថ្ងៃដែលយើងភ្លេចរឿងនោះបានទេ »ជុងហ្គុកនិយាយដល់ចុងប្រយោគនាយក៏ដើរចូលទៅខាងក្នុងផ្ទះបាត់ទៅចំនែកឯថេយ៉ុងបានត្រឹមតែស្រងាកចិត្តស្រពាប់ស្រពោនតែប៉ុន្និងឯងរួចក៏ដើរចេញទៅរកកន្លែងចិញ្ចឹមគោបាត់ទៅ
_________________
#ប្រលានយន្តហោះកូរ៉េ
ពេលនេះអ៊ុនប៊ីត្រូវធ្វើដំណើរទៅក្រុងឡុងដ៍ហើយពេលនេះ ជុងហ្គុកក៏បានមកជូនដំណើរប្អូននៅប្រលានយន្តហោះផងដែរ ភ្លេចទៅ គ្រូពេទ្យសង្ហា ជេហ៊ុបក៏មកជូនដំណើរអ៊ុនបីដែរនាយហាក់ដូចជាលួចពេញចិត្តអ៊ុនបីយ៉ាងមិចមិនដឹងទេ
«ទៅរៀនត្រូវខំប្រឹងណាអ៊ុនប៊ី បន្ទាប់ពីបីឆ្នាំក្រោយយើងនិងបានជួបគ្នាទៀតស៊ូៗណាប្អូនស្រីរបស់បង»ជុងហ្គុក
«ចាសបងជុងហ្គុក»នាងញញឹមឆ្លើយទាំងមិនចង់ព្រោះថានាងមិនមានអារម្មណ៍ថាចង់ទៅរៀននៅឆ្ងាយពីជុងហ្គុកឡើយ និយាយរួមទម្រាំតែនាងរៀនវិទ្យល័យជាប់ក៏ត្រូវអោយជុងហ្គុកតាមគ្រប់ជំហ៊ាន នាងរៀនក៏ឆ្លាតតែនាងដូចជាខ្លាចៗមិនចង់នៅឆ្ងាយពីបងប្រុសខ្លួនសោះ
«ស៊ូៗណា អ៊ុនប៊ីត្រលប់មកវិញត្រូវយកសញ្ញាប័ត្រមកបង្អួតបងណា»ជេហ៊ុប
«ចា...ចាសបងហ៊ុប ខ្ញុំលាហើយបងជុងហ្គុកបងហ៊ុប»និយាយហើយស្រីតូចក៏បានដើរចេញទៅទាំងរាដៃបាយៗម្ដងហើយម្ដងទៀតស្ទើតែរឡេះដៃទៅហើយ រហូតដល់នាងចូលទៅខាងក្នុងផុតបាត់ទើបជុងហ្គុកនាំជេហ៊ុបចាកចេញវិញ បន្ទាប់ពីនោះនាយក៏បានឡើងទៅមន្ទីពេទ្យដើម្បីឈៀងទៅមើលជុងស៊ូផងដែរ

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now